ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស អះអាង​ជាថ្មី​នូវ​ការគាំទ្រ​របស់​អង់គ្លេស សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ASEM លើក​ទី​១៣ ដែល​នឹង​រៀបចំ​ដោយ​កម្ពុជា​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក ដូ​មី​និក រ៉ា​អាប់ បាន​អះអាង​ជាថ្មី​នូវ​ការគាំទ្រ​របស់​ចក្រភព​អង់គ្លេស សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ASEM 13…

​ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក ដូ​មី​និក រ៉ា​អាប់ បាន​អះអាង​ជាថ្មី​នូវ​ការគាំទ្រ​របស់​ចក្រភព​អង់គ្លេស សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ASEM 13 ដែល​នឹង​រៀបចំ​ដោយ​កម្ពុជា នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស ពី​លទ្ធផល​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​អង់គ្លេស នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​។​

​លោក ដូ​មី​និក រ៉ា​អាប់ គឺជា​រដ្ឋមន្ត្រីការបរទេស​នៃ​ចក្រភព​អង់គ្លេស ដំបូង​គេ​បង្អស់ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​។ មកដល់​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​២២​មិថុនា លោក ដូ​មី​និក រ៉ា​អាប់ បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នា​ថ្ងៃទី​២៣​មិថុនា​នេះ ដើម្បី​ជំរុញ និង​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​រវាង​ប្រទេស​ទាំងពីរ​។

​ក្នុងអំឡុងពេល​ទស្សន​កិច្ច នៅ​កម្ពុជា លោក ដូ​មី​និក រ៉ា​អាប់ បាន​ជួបប្រជុំ​ផ្លូវការ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។ លោក​រដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ផងដែរ​៕​