ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ ២​នាក់​ទៅ​លើ​អ្នក​ធ្លាប់​លេងល្បែង​បញ្ជល់មាន់

2 ឆ្នាំ មុន
  • កំពង់ចាម

ទីតាំង​លេងល្បែង​បញ្ជល់មាន់ និង​អាប៉ោង​ដោយ​ខុសច្បាប់ ស្ថិត​នៅ​ក្នុង​ព្រៃ​ឬ​ស្សី ខាងកើត​សាលារៀន​កូន​ត្មាត ភូមិ​ឈើទាល​ជ្រុំ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ​នោះ ដោយ​ក្រុម​អ្នកមាន​ល្បែង​ពពាក់​ព​ពួន នាំ​គ្នា​លេង​ហូរ​កញ្ជ្រៀវ​យ៉ាង​សប្បាយ​មិន​ខ្លាច​ពី​ការ​ឆ្លង​ជំងឺ​

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​លេងល្បែង​បញ្ជល់មាន់ និង​អាប៉ោង​ដោយ​ខុសច្បាប់ ស្ថិត​នៅ​ក្នុង​ព្រៃ​ឬ​ស្សី ខាងកើត​សាលារៀន​កូន​ត្មាត ភូមិ​ឈើទាល​ជ្រុំ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ​នោះ ដោយ​ក្រុម​អ្នកមាន​ល្បែង​ពពាក់​ព​ពួន នាំ​គ្នា​លេង​ហូរ​កញ្ជ្រៀវ​យ៉ាង​សប្បាយ​មិន​ខ្លាច​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ​។ ប៉ុន្តែ​មន្ត្រី​សាលាស្រុក​មួយ​រូប​បាន​បង្ហើប​ថា ពេល​កម្លាំង​ចុះ​ធ្វើតេស្ត​ទៅ​លើ​អ្នក​ភូមិ​ចំនួន​២ នា​ល្ងាច​ថ្ងៃ​ទី​២២ មិថុនា និង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ២០២១​នោះ ក៏​បាន​រក​ឃើញ​ថា អ្នកលេង​បញ្ជល់មាន់​ចំនួន​២​នាក់ មាន​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង​នោះ​មាន​អ្នក​ពាក់ព័ន្ធ​ជាង​៣០​នាក់​ទៀត​ផង​ដែរ​។

បើ​តាម​លោក នៅ អូន មេឃុំ​អ​ញ្ចើ​ម ក៏​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ថា តាម​ពិត​ទៅ​ល្បែងស៊ីសង គឺ​ខុសច្បាប់​មិន​អនុញ្ញាត​ឱ្យ​លេង​នោះ​ទេ តែ​ក្រុម​អ្នក​ញៀន​ល្បែង​បាន​នាំ​គ្នា​លេង​ចល័ត រត់​ទីកន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ដោយ​មិន​មាន​គ្នា​ច្រើន​នោះ​ទេ​។

លោក​មេឃុំ​អ​ញ្ចើ​ម មាន​ប្រសាសន៍​បន្ត​ថា កន្លង​មក ពេល​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​មានការ​លេង​បញ្ជល់មាន់​ខុសច្បាប់ លុះ​ពេល​កម្លាំង​សមត្ថកិច្ច​ដឹង​ក៏​ចុះ​ទៅ​បង្ក្រាប ធ្វើ​ឲ្យ​ក្រុម​អ្នកលេង​ល្បែង​ទាំងនោះ នាំ​គ្នា​រត់គេច​ខ្លួន ហើយ​ឈប់​លេង​នៅ​ទីតាំង​ចាស់ ដោយ​នាំ​គ្នា​ទៅ​លេង​នៅ​កន្លែង​ថ្មី​តែ​មិន​អាច​ចិ​ន្ត្រៃ​យ៍​នោះ​ទេ​។ គឺ​លេង​ម្ដង​ត្រង់នេះ ម្ដង​ត្រង់នោះ ដើម្បី​បង្វែងដាន​ពី​កម្លាំង​សមត្ថកិច្ច ។

ជាមួយ​គ្នា​នោះ រូប​លោក​នឹង​ក្រើនរំលឹក​ឲ្យ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​អ​ញ្ចើ​ម តាម​ឃ្លាំមើល​ទីតាំង​លេងល្បែង​ខាងលើ ប្រសិនបើ​ឃើញ​ត្រូវ​តែ​បង្ក្រាប ព្រោះថា​ជា​ទ​ង្វើ​ខុសច្បាប់ ហើយ​ការ​ជួបជុំ​មនុស្ស​ច្រើន​បែប​នេះ គឺ​ផ្ទុយ​នឹង​ការ​ណែនាំ​របស់​ជំនាញ​ក្រសួងសុខាភិបាល ដែល​អាច​នាំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

លោក​វរសេនីយ៍ឯក​សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​ទីតាំង​ខាងលើ​នោះ មិន​មាន​គេ​លេងល្បែង​បញ្ជល់មាន់​ខុសច្បាប់​ទៀត​នោះ​ទេ​។

តាម​មន្ត្រី​សាលាស្រុក​មេមត់​មួយ​រូប​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​របស់​ជំនាញ​សុខាភិបាល​ស្រុក​បាន​ចុះ​ធ្វើតេស្ត​ទៅ​លើ​អ្នក​ភូមិ​សង្គម​មាន​ជ័យ និង​ភូមិ​ត្រពាំង​រាំង ឃុំ​មេមត់ ស្រុក​មេមត់ នា​ល្ងាច​ថ្ងៃ​ទី​២២ មិថុនា និង​នៅ ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ២០២១​នេះ ក៏​បាន​រក​ឃើញ​ថា អ្នកលេង​បញ្ជល់មាន់​ចំនួន​២​នាក់ មាន​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង​នោះ​មាន​អ្នក​ពាក់ព័ន្ធ​ជាង​៣០​នាក់​ទៀត កំពុង​តែ​ចុះ​ប្រមូល​សំណាក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ