ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​ខេត្ត​ចុះ​សួរសុខទុក្ខ​អតីត​ស្នងការ​រង​ម្នាក់​ចូល​និវត្តន៍​ដែល​មាន​ជម្ងឺ​ប្រចាំ​កាយ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក ឃួ​ន ប៊ុ​ន​ហួ​ន អតីត​ស្នងការ​រង បច្ចុប្បន្ន​ចូល​និវត្តន៍ ដែល​កំពុង​មាន​ជម្ងឺ​ប្រចាំ​កាយ​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​របស់​លោក​ស្ថិត​ក្នុងភូមិ​ហ្លួង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​…

ខេត្តបន្ទាយមានជ័យ ៖ លោក ឃួ​ន ប៊ុ​ន​ហួ​ន អតីត​ស្នងការ​រង បច្ចុប្បន្ន​ចូល​និវត្តន៍ ដែល​កំពុង​មាន​ជម្ងឺ​ប្រចាំ​កាយ​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​របស់​លោក​ស្ថិត​ក្នុងភូមិ​ហ្លួង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ និង​លោក ហង្ស ស៊ី​ផា ទីប្រឹក្សា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​អស់លោក​វរសេនីយ៍​-​អនុ​សេនីយ៍ ជា​ស្នងការ​រង នាយ​-​នាយ​រង​ការិយាល័យ លោក​អធិការ​នគរបាល​ស្រុក នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ជា​ថវិកា និង​ផ្លែ​ឈើ​ទៅ​ប្រគល់​ជូន ។

លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា លោក ឃួ​ន ប៊ុ​ន​ហួ​ន ដែល​អតីត​ជា​ស្នងការ​រង ទទួល​បន្ទុក​ការិយាល័យ​កណ្តាល​សន្តិសុខ បច្ចុប្បន្ន​លោក​បាន​ចូល​និ​ត្តន៍ ហើយ​កំពុង​មាន​ជម្ងឺ​ផង​នោះ លោក​បាន​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ និង​មានការ​ចូលរួម​ពី​លោក ហង្ស ស៊ី​ផា បាន​ចុះ​មក​សាកសួរ​ពី​សុខទុក្ខ និង​នាំ​យក​នូវ​ថវិកា​ចំនួន​១,៣៣០,០០០​រៀល និង​១៧០​ដុល្លារ និង​ផ្លែ​ឈើ​គ្រប់មុខ​មួយ​កន្ត្រក ចំពោះ​ថវិកា និង​ផ្លែ​ឈើ​នេះ​គឺ​បាន​មក​ពី​កា​ប្រមូល​កៀងគរ​គ្នា​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​ជា​ថវិកា​ផ្ទាល់​របស់​លោក ។ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ជូនពរ​ឲ្យ​លោក ឃួ​ន  ប៊ុ​ន​ហួ​ន ឆាប់​បានជា​សះស្បើយ​ពី​រោគា​ផង​ដែរ ។

នា​ឱកាស​នោះ​លោក ឃួ​ន ប៊ុ​ន​ហួ​ន ក៏​បាន​ថ្លែងអំណរគុណ លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម  និង​លោក ហង្ស ស៊ី​ផា ព្រមទាំង​អស់លោក​ជា​ស្នងការ​រង នាយ​-​នាយ​រង​ការិយាល័យ លោក​អធិការ​នគរបាល​ស្រុក ដែល​បាន​យកចិត្តទុកដាក់ និង​មក​សាកសួរ​សុខទុក្ខ​លោក​នា​ពេល​នេះ ៕