ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​ចោទ​សមត្ថកិច្ច​មួយចំនួន​នៅ​ស្រុកដងទង់​កាង​សង្វៀន​បញ្ជល់​មាន់

8 ឆ្នាំ មុន

ខេត្តកំពត ៖ ​ក្រុម​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រិះ​គន់​ថា សមត្ថកិច្ច​មួយចំនួន​ក្នុង​ស្រុក​ដងទង់ខេត្តកំពត បាន​ឣ​នុ​ញ្ញាតឱ្យ​មាន​​ការ​បើក​សង្វៀន​​​ជល់​​មាន់​ ផ្ទុយ​ទៅ​នឹង​​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុ​វត្ថិ​ភាព​​របស់​រាជរដ្ឋាភិបាល ។

ខេត្តកំពត ៖ ​ក្រុម​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រិះ​គន់​ថា សមត្ថកិច្ច​មួយចំនួន​ក្នុង​ស្រុក​ដងទង់ខេត្តកំពត បាន​ឣ​នុ​ញ្ញាតឱ្យ​មាន​​ការ​បើក​សង្វៀន​​​ជល់​​មាន់​ ផ្ទុយ​ទៅ​នឹង​​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុ​វត្ថិ​ភាព​​របស់​រាជរដ្ឋាភិបាល ។

យោង​ទៅ​តាម​សេចក្តី​រាយ​ការណ៍ឱ្យ​ដឹង​ថា​ សង្វៀន​ប​ញ្ជ​ល់​មាន់​​​ដុះ​ស្លែ​​​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ចនោះ គឺ​មាន​ទីតាំង​ទល់មុខ​រោង​ចក្រស៊ី​​ម៉​ង់ត៍ ​ស្ថិត​ក្នុងភូមិ​ព្រៃ​គ​គីរ ​ឃុំ​ដង​ទង់ ​ស្រុក​ដងទង់​ ខេត្តកំពត​ មាន​ម្ចាស់​ឈ្មោះ​សាយ ដែល​គេ​ស្គាល់​ថា ​ជា​គ្រូបង្រៀន ​និង​ឈ្មោះ​វុ​ធ, ​ឈ្មោះ​តាង​ និង​ឈ្មោះ​ទ្រ​ល ​និង​ម្នាក់​ទៀត​ឈ្មោះ​វ​ណ្ណា​រ៉ា​ ធ្វើ​ជា​ពេទ្យ ​។

ពេល​នេះ​ កំពុង​តែ​បើក​លេង​​យ៉ាង​គគ្រឹក​គ្រេង​​គ្មានសមត្ថ​កិច្ច​ជំនាញ​ណា​​ឣើ​ពើ​បង្ក្រាប​ទាល់តែ​សោះ​ ។ ពាក់​ព័​ន្ធ​​នឹង​បញ្ហា​នេះ​ដែរ​លោកស្នងការ​​នគរបាល​ខេត្តកំពត​បាន​​ប្រាប់​តាម​ទូរស័ព្ទ​ថា ​លោក​មិន​បានដឹង​ទេ ​ចាំ​លោក​​ឱ្យ​ខាង​ស្រុក​ចុះ​ទៅ​ពិនិត្យ​មើល​ ។

ចំណែក​លោក​ទូច​ ឌ​ន ​ឣ​ធិ​ការ​នគរបាល​​ស្រុក​ដងទង់​បាន​ឱ្យ​​ដឹង​ថា ​រឿង​គេ​បើក​លេងល្បែង​​ជល់​មាន់​នេះ ​លោក​ធ្លាប់​បាន​ប្រាប់​ម្ចាស់​​ទាំងនោះ​ថា​ កុំ​ឱ្យ​​លេង ​ព្រោះ​ឣ្ន​កសែត​ច្រើន​ណាស់​ តែ​គេ​នៅ​តែ​បើក​លេង​ ។ លោក​ឣ​ធិ​ការ​បាន​​ឣះ​ឣា​ង​ថា ​លោក​មិន​ពាក់​
ព័​ន្ធ​នឹង​ការ​ស៊ី​សំណូក​បើកដៃ​ឱ្យ​​លេង​ដូច​ការ​លើក​ឡើង​នេះ​ទេ​ ។

មជ្ឈ​ដ្ឋាន​ប្រជាពលរដ្ឋ​លើក​ឡើង​ថា​ ការ​ដែល​មាន​ល្បែង​នេះ​ ហើយ​ដែល​កើត​មាន​ឣំ​ពើ​​ប្លន់​មិន​ចេះ​ចប់​មិន​ចេះ​​ហើយ​ ។ ក្រុម​ប្រជា​ពលរដ្ឋ​​បាន​​​សំណូមពរ​ដល់​​សមត្ថកិច្ច​ថ្នាក់លើ​ចាត់វិធានការ​បង្ក្រាប​ម្តង​ ព្រោះបើ​រំពឹង​​លើ​ឣា​ជ្ញា​ធរ​ថ្នាក់​​ក្រោម​​ដូច​ជា​មិន​ហា៑ន​បង្ក្រាប​នោះ​ទេ ​បាន​ត្រឹម​ឆ្លើយ​ដាក់​គ្នា​តែ​ប៉ុណ្ណោះ ។ ​