ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​មនុស្ស​ដ៏​គ្រោះថ្នាក់​ទាំង​១០​លើ​ពិភពលោក

13 ឆ្នាំ មុន

កំពូល​ភេរវ​ករ​ដ៏​ល្បីឈ្មោះ ហើយ​បង្កគ្រោះថ្នាក់​បំផុត​នៅ​លើ​ពិភពលោក ត្រូវ​បានបង្ហាញ​ដោយ​វ៉េបសាយ​មួយ​កាលពី​ពេល​ថ្មី​ៗកន្លង​មក ។ កំពូល​ភេរវ​ករ​ល្បីឈ្មោះ​ទាំងនោះ​មាន​ចំនួន​១០​នាក់ ដែល​សុទ្ធសឹងតែ​ជាមេដឹកនាំ​ក្រុម​បង្ក​ភេរវកម្ម​នៅ​ប្រទេស​នានាលើ​ពិភពលោក ។ កំពូល​ភេរវ​ករទាំង​១០នាក់ នោះ​មាន​ដូច​ជា ៖ ១-​អូ​សា​ម៉ា ប៊ី​ន​ឡា​ដេ​ន ជា​មេដឹកនាំក្រុម​អាល់​កៃ​ដា បច្ចុប្បន្ន​កំពុង​លាក់ខ្លួន​យ៉ាងអាថ៌​កំបាំង​បំផុត ។ អូ​សា​ម៉ា ប៊ី​ន​ឡា​ដេ​ន កើត​នៅ​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​១៩៥៧ មាន​ដើមកំណើត​នៅ​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

កំពូល​ភេរវ​ករ​ដ៏​ល្បីឈ្មោះ ហើយ​បង្កគ្រោះថ្នាក់​បំផុត​នៅ​លើ​ពិភពលោក ត្រូវ​បានបង្ហាញ​ដោយ​វ៉េបសាយ​មួយ​កាលពី​ពេល​ថ្មី​ៗកន្លង​មក ។ កំពូល​ភេរវ​ករ​ល្បីឈ្មោះ​ទាំងនោះ​មាន​ចំនួន​១០​នាក់ ដែល​សុទ្ធសឹងតែ​ជាមេដឹកនាំ​ក្រុម​បង្ក​ភេរវកម្ម​នៅ​ប្រទេស​នានាលើ​ពិភពលោក ។ កំពូល​ភេរវ​ករទាំង​១០នាក់ នោះ​មាន​ដូច​ជា ៖ ១-​អូ​សា​ម៉ា ប៊ី​ន​ឡា​ដេ​ន ជា​មេដឹកនាំក្រុម​អាល់​កៃ​ដា បច្ចុប្បន្ន​កំពុង​លាក់ខ្លួន​យ៉ាងអាថ៌​កំបាំង​បំផុត ។ អូ​សា​ម៉ា ប៊ី​ន​ឡា​ដេ​ន កើត​នៅ​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​១៩៥៧ មាន​ដើមកំណើត​នៅ​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។ ប៊ី​ន​ឡា​ដេ​នជា​មនុស្ស​ដ៏​មាន​ពិសពុល​បំផុត គឺបាន​បង្កើត​ច្បាប់​ឃោរឃៅ​មួយ​ក្នុង​គោលបំណង​បញ្ហា​ឱ្យ​សំលាប់​ពលរដ្ឋ​អា​មេ​រិ​ក និងជន​ស៊ី​វិល ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ពិភពលោកមានការ​ភ្ញាក់ផ្អើល​បំផុត​នោះ គឺ​ប៊ី​ន​ឡា​ដេ​ន បាន​បើក​ការ​វាយប្រហារ​លើ​អគារ​ភ្លោះពាណិជ្ជកម្ម​ពិភពលោក (WTC) នៅ​ក្នុងទីក្រុង​ញូ​វ​យ៉​ក។ តាម​សេចក្ដីរាយការណ៍​ថា បច្ចុប្បន្ន​ប៊ី​ន ឡា​ដេ​ន នៅ​រស់ ហើយ​កំពុង​រស់នៅ​តំបន់​ព្រំដែន​រវាង​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន ។

២-Khalid Sheikh Mohammed ជា​មេផ្ដួចផ្ដើម​គំនិត​បើក​ការ​វាយប្រហារ​ភេរវកម្មរបស់​ក្រុម​អាល់​ដៃ​ដា ។ Khalid Moham-med កើត​នៅ​ក្នុង​ឆ្នាំ​១៩៦៤ ដើម​កំណើត​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ។ ជន​នេះ​បាន​ផ្ដួចផ្ដើមគំនិត​បើក​ការ​វាយប្រហារ​ភេរវកម្ម​ជា​ច្រើនលើក​ច្រើន​សា ដូច​ជា​ការ​វាយប្រហារ​នៅកោះ​បាលី និង​ក្នុង​ប្រទេស​ដទៃ​ទៀត ហើយ ត្រូវ​បាន​ចោទប្រកាន់​ថា ជា​អ្នក​ទទួលខុសត្រូវ​មួយ​ផ្នែក​ក្នុង​ការ​ប៉ុនប៉ង​លួច​ធ្វើ​គត់​ស្ដេចសង្ឃ​កាតូលិក​ប៉ាប​ច​ន​ប៉ូ​ល​ទី​២ ។

៣-​អៃ​ម៉ា​ន់ អាល់​ហ្សា​វ៉ា​ហ៊ី​រី ក៏​ជា​ភេរវករ​ដ៏​ល្បីឈ្មោះ​មួយ​រូប​ផង​ដែរ កើត​នៅ​ថ្ងៃ​ទី១៩ មិថុនា ឆ្នាំ​១៩៥១ ដើម​កំណើត​នៅ​ក្នុងប្រទេស​អេ​ហ្ស៊ី​ប ។ អៃ​ម៉ា​ន់ អាល់​ហ្សា​វ៉ា ហ៊ី​រី ត្រូវ​បាន​កាត់ទោស​កាលពី​ខែសីហា ឆ្នាំ១៩៩៨ ពី​បទចោទប្រកាន់​មាន​តួនាទី​ក្នុង​ការដាក់​បំផ្ទុះ​គ្រាប់បែក​នៅ​ស្ថានទូត​សហរដ្ឋអា​មេ​រិ​ក ប្រចាំ​ទីក្រុង​ដា​អេស​សាឡា​អាំ ប្រទេស​តង់​ហ្សា​នី ។ នៅ​ចុងឆ្នាំ​១៩៩៦ រូបគេ​ត្រូវ​បាន​ចាប់ខ្លួន និង​ឃុំខ្លួន​រួច​ម្ដង ហើយ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី រយៈពេល​៦​ខែ ដោយ​ភ្នាក់ងារ​សន្ដិសុខ​សហព័ន្ធ  (FSB) រុ​ស្ស៊ី ក្រោយ​ពី​ព្យាយាម​ជ្រើសរើស​ពួក​ជី​ហា​ដ​នៅក្នុង​ប្រទេស​ឆេ​ត​ឆេ​នី ។

៤-​នាង Aafia Siddiqui ជា​ភេរវ​ករ​ស្ដ្រីនៃ​ក្រុម​អាល់​កៃ​ដា នាង​កើត​នៅ​ថ្ងៃ​ទី​២ មីនា ឆ្នាំ​១៩៧២ មាន​ដើម​កំណើត​នៅ​ក្នុង​ប្រទេសប៉ា​គី​ស្ថាន ។ នាង​បាន​រៀប​ការ​ជាមួយ​ក្មួយប្រុស Khalid Sheikh Mohammed  ដែល​ជាមេ​ផ្ដួចផ្ដើម​គំនិត​បើក​ការ​វាយប្រហារ​លើអគារ​ភ្លោះ​ពាណិជ្ជកម្ម​ពិភពលោក​ថ្ងៃ​ទី​១១ កញា ឆ្នាំ​២០០១ ហើយ​នាង​ត្រូវ​បានរ​ដ្ឋា​ភិបាល​អា​មេ​រិ​ក​ចាត់​ទុក​ថា ជា​ភេរវរ​ករ​ស្ដ្រីរបស់​ក្រុម​អាល់​កៃ​ដា​ដ៏​សាហាវ​បំផុត ។

៥-​អា​ដាម ហ្គា​ដាន ជា​អ្នក​ប្រតិបត្ដិការជាន់ខ្ពស់​របស់​ក្រុម​អាល់​កៃ​ដា ត្រូវ​បាន​គេជឿ​ថា បច្ចុប្បន្ន​កំពុង​លាក់ខ្លួន​នៅ​តំបន់​ព្រំដែន​ភាគ​ខាងជើង​ប៉ា​គី​ស្ថាន ។ អា​ដាមហ្គា ដាន កើត​នៅ​ថ្ងៃ​ទី​១ កញា ឆ្នាំ​១៩៧៨ មានដើម​កំណើត​នៅ​សហរដ្ឋអាមេរិក ។

៦-​មូ​ឡា​ម៉ូ​ហា​ម៉េ​ដ អូ​ម៉ា ជា​មេដឹកនាំកំពូល​របស់​ពួ​លតា​លី​បង់នៅ​អា​ហ្វ​ហ្គា​នីស្ថាន ។ មូ​ឡា​អូ​ម៉ា កើត​នៅ​ក្នុង​រង្វង់​ឆ្នាំ ១៩៥៩ មាន​ដើម​កំណើត​នៅ​តំបន់​ក្បែរទីក្រុង​កង់​ដា​ហា ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។ មូ​ឡា​អូ​ម៉ា ជា​មនុស្ស​ប្រកបដោយ​គ្រោះថ្នាក់ និង​ល្បីល្បាញ​ឈ្មោះ​បំផុត បន្ទាប់​ពី​អូ​សា​ម៉ា ប៊ី​ន​ឡា​ដេ​ន ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកមាន​លេចឮ​ព័ត៌មាន​ថា ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ។

៧-​អា​ប៊ូ​នី​ដាល់ ក៏​ជា​មនុស្ស​ដ៏​មាន​ពិសពុល​មួយ​រូប​ផង​ដែរ ។ កើត​នៅ​ក្នុង​គ្រួសារអភិជន​មួយ​នៅ​គេ​ប៉ា​ឡេ​ស្ទី​ន ។
៨-Baitullah Mehsud ជា​មេដឹកនាំ​កុ​លសម្ព័ន្ធ​ភ្នំ​នៅ​តំបន់​ដ៏​មាន​បញ្ហា​មួយ​នៅ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន ហើយ​មាន​ខ្សែបណ្ដាញ អាល់​កៃ​ដា និង​ជា​មេបញ្ជាការ​ក្រុម​តា​លី​បង់ប៉ា​គី​ស្ថាន ។

៩-​កា​ឡូ​ស ហ្សា​ក់​កាល់ ជា​ភេរវ​ករប្រកបដោយ​គ្រោះថ្នាក់​មួយ​រូបកើត​នៅ​ក្នុងឆ្នាំ​១៩៤៩ មាន​ដើម​កំណើត​នៅ​ក្នុង​ទីក្រុង កា​រ៉ា​កាស់ ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ហើយធ្លាប់​ត្រូវ​បាន​បណ្ដេញ​ពី​មហាវិទ្យាល័យ​នៅឆ្នាំ​១៩៧០ ។ ក្រោយ​ពី​ត្រូវ​បាន​បណ្ដេញចេញពី​មហាវិទ្យាល័យគេ​បាន​ចូលរួម​ក្នុងចលនា​រណសិរ្ស ដើម្បី​សេរីភាព​បា​ឡេ​ស្ទី​ន ហើយ​ក៏​បាន​ក្លាយជា​ភេរវរ​ករ​ល្បីឈ្មោះ​មួយរូប ។

១០-​អាន​វ៉ា​អាល់ អាវ​ឡា​នី ត្រូវ​បាន​ចាត់ទុក​ថា​ជា​អាវុធ​ដ៏​សាហាវ​មួយ​របស់​ក្រុម​អាល់កៃ​ដា ។ ជន​នេះ​មាន​ដើម​កំណើត​នៅ​សហរដ្ឋអា​មេ​រិ​ក ជា​ឧបករណ៍​ដ៏​គ្រោះថ្នាក់​បំផុត​របស់អាល់​កៃ​ដា ៕