ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អះអាង​ពី​ការ​ទិញ​យន្តហោះ​ប្រយុទ្ធ SU-35 ពី​រុ​ស្ស៊ី

8 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា អះអាង​ពី​ការ​ទិញ​យន្តហោះ​ប្រយុទ្ធ​ធុន SU-35 ពី​រុ​ស្ស៊ី ។

លោក WU QIAN អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​ពេល​ឆ្លើយ​តប​សំណួរ​មួយ​ស្តី​ពី​ការ​ទិញ​នោះ​មាន​ទឹកប្រាក់​២​ពាន់​លាន​ដុល្លារ ថ្លែង​ថា

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា អះអាង​ពី​ការ​ទិញ​យន្តហោះ​ប្រយុទ្ធ​ធុន SU-35 ពី​រុ​ស្ស៊ី ។

លោក WU QIAN អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​ពេល​ឆ្លើយ​តប​សំណួរ​មួយ​ស្តី​ពី​ការ​ទិញ​នោះ​មាន​ទឹកប្រាក់​២​ពាន់​លាន​ដុល្លារ ថ្លែង​ថា គម្រោង​ទិញ​យន្តហោះ​ប្រយុទ្ធ SU-35 ជា​ផ្នែក​មួយ​ក្នុង​ចំណោម​ផ្នែក​ទាំងឡាយ​ដែល​ចិន និង​រុ​ស្ស៊ី​ត្រៀម​រួម​សហការ​គ្នា ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក WU អះអាង​ថា ប្រទេស​ទាំង​២​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​បច្ចេកវិទ្យា​យោធា ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព និង​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ។

ដោយ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​មួយទៀត ទាក់ទិន​នឹង​គម្រោង​របស់​រុ​ស្ស៊ី​ផ្តល់​ប្រព័ន្ធ​ទំនើប​នៃ​មី​ស៊ី​ល​ការពារ​អាកាស S-400 ដល់​ចិន​រយៈពេល​១២ ឬ​១៨​ខែ​ខាង​មុខ​នេះ អ្នកនាំពាក្យ​រូប​នោះ​គូសបញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​កំពុង​ធ្វើ​លើ​កម្មវិធី​នេះ ។ លោក​បន្ត​ថា កិច្ច​ការពារ​អាកាស​ជា​ផ្នែក​សំខាន់​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​បច្ចេកវិទ្យា​យោធា​រវាង​ចិន និង​រុ​ស្ស៊ី ៕