ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បុណ្យអុំទូក​​បី​ថ្ងៃឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​​ចូល​មក​​​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តកំពតកើន​ឡើង​ជាង​ឆ្នាំ​២០១៤

8 ឆ្នាំ មុន

ខេត្តកំពត​ ៖ បើ​តាម​តួលេខសរុប​ពី​ចំនួន​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​ដែល​ចូល​មកលេង​កំសាន្ត​តាមរ​មណី​យ​ដ្ឋា​ន​នានា​ក្នុង​ទឹកដី​ខេត្តកំពត​​​រយៈពេល​បី​ថ្ងៃ​ របស់​មន្ទីរ​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា រយៈពេល​បី​ថ្ងៃ

ខេត្តកំពត​ ៖ បើ​តាម​តួលេខសរុប​ពី​ចំនួន​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​ដែល​ចូល​មកលេង​កំសាន្ត​តាមរ​មណី​យ​ដ្ឋា​ន​នានា​ក្នុង​ទឹកដី​ខេត្តកំពត​​​រយៈពេល​បី​ថ្ងៃ​ របស់​មន្ទីរ​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា រយៈពេល​បី​ថ្ងៃនៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំនេះ​ចំនួន​ភ្ញៀវ​ទេស​ចរ​សរុប​៤០.៧៥៣​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ ​ជាតិ​មាន​ចំនួន​៣​៨.៩៩១​នាក់​ និង​ភ្ញៀវ​ទេសចរ​​បរទេស​ចំនួន១.៧៦២​នាក់​។

បើ​ប្រៀបធៀប​រយៈពេល​បី​ថ្ងៃ នា​ឆ្នាំ​២០១៤​កន្លង​ទៅ​ មានការ​កើនឡើង​ប្រមាណ​ជា៥%​នៃ​ភ្ញៀវ​ដែល​ចូល​មក​លេង​កំសាន្ត​ក្នុង​ខេត្ត​ដែល​សម្បូរ​ទៅ​ដោយរ​មណីយ​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ​មួយ​នេះ​។ បើ​តាម​ប្រសាសន៍​របស់លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​កំណើន​ភ្ញៀវ​ទេសចរណ៍​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ​ គឺដោយសារ​អាជ្ញាធរ​គ្រប់​ថ្នាក់​ និង​ស្ថា​ប​ន័​ពាក់​ព័ន្ធ​នៅ​ទូ​ទាំង​ខេត្ត​បាន​សហការ​យ៉ាង​ល្អ​ការពារ​សុវត្ថិភាព​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ក៏ដូច​ជា​ភ្ញៀវ​ដែល​ចូល​មក​លេង​កំសាន្ត​ផង​ដែរ​។

ម្យ៉ាងវិញទៀត​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​គ្រប់​ថ្នាក់​បាន​ធ្វើការ​ណែនាំ​ និង​ផ្សព្វផ្សាយ​ដល់​​​​អាជីវករអ្នក​លក់ដូរ​ម្ហូបអាហារ​គ្រប់​ផ្នែក​នៅ​ទីផ្សារក៏​ដូច​អ្នកបំរើ​សេវា​លក់ដូរ​តាមរ​ម​ណីយ​ដ្ឋា​ន ​​ភោ​ជនីយ​ដ្ឋា​ន​ និង​ផ្ទះសំណាក់​ផង​ដែរ ​គឺ​កុំ​ឲ្យ​បងប្អូន​លក់​តម្លៃ​ខ្ពស់​ស្រេច​តែ​អំពើ​ចិត្ត ត្រូវ​លក់ដូរ​ឲ្យ​បាន​សម​ស្រប​ដែល​ភ្ញៀវ​អាច​ទទួលយក​បានឲ្យ​ស្រប​នឹង​ពាក្យ​ថា ទីក្រុង​ស្អាត ឆ្នេរ​ស្អាត​ សេវាកម្ម​ល្អ​ ខេត្ត​ទទួល​កិត្តិយស​ផ្ការំដួល​បី​ទង ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ផង​ដែរ​៕
                           ​