ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ ៤នាក់ ឆក់ទូរស័ព្ទ មិនបានសម្រេច នាំគ្នារត់ចោលម៉ូតូ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រុមឆក់ទូរស័ព្ទដៃ ៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ពីបុរសម្នាក់ មិនបានសម្រេច ហើយបំរុងនឹងរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចដេញចាប់ ធ្វើឲ្យជនសង្ស័យរត់ចោលម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុគីនិច។…

ភ្នំពេញ៖ ក្រុមឆក់ទូរស័ព្ទដៃ ៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ពីបុរសម្នាក់ មិនបានសម្រេច ហើយបំរុងនឹងរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចដេញចាប់ ធ្វើឲ្យជនសង្ស័យរត់ចោលម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុគីនិច។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ១៥​នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយ​ផ្លូវម៉ៅសេទុង នៅ​ក្បែរនឹងមន្ទីរពេទ្យវ៉ាន់ដា ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក​​។

​ប្រភពព័ត៌មានពីសាក្សី បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជាជនរងគ្រោះ ដើរមកតាមបណ្តោយ​ផ្លូវម៉ៅសេទុង មកដល់ក្បែរមន្ទីរពេទ្យវ៉ាន់ដា ជនរងគ្រោះបានដកទូរស័ព្ទដៃម៉ាកiPhone ស៊េរីចាស់ យកមក​និយាយ ស្រាប់តែលេចមុខជនសង្ស័យចំនួន ៤នាក់ ជិះម៉ូតូ ២គ្រឿង ម៉ាកស៊ុយសុគីនិច ស៊េរីឆ្នាំ២០២១ ពណ៌សលាយក្រហម អត់មានស្លាកលេខ និងមួយគ្រឿងទៀត មិនចាំម៉ាក ថែមទាំងបក្សពួកជាង ១០នាក់ ដែលជាអ្នកបិទគូទ ពេលដែលជនសង្ស័យ​ធ្វើសកម្មភាពឆក់ទូរស័ព្ទ តែមិនបានសម្រេច រួចហើយជិះរត់គេចខ្លួន ចៃដន្យជនរងគ្រោះស្រែកថា ចោរៗ ហើយមួយណាទៀត ប្រជាពលរដ្ឋជាមួយនឹងសមត្ថកិច្ច បាននាំគ្នាដេញតាមចាប់ផងនោះ ជនសង្ស័យ បានផ្តួលម៉ូតូ ហើយរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុកតែម៉ូតូតែមួយគ្រឿង នៅកន្លែងកើតហេតុ​។

ក្រោយពេលកើតហេតុ ម៉ូតូរបស់ជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការយកទៅរក្សាទុកនៅឯប៉ុស្តិ៍រដ្ឋបាល​នគរបាល​ផ្សារដេប៉ូ១ ដើម្បីស្រាវជ្រាវរកបក្សពួក យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់​៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ