ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចារ្យវត្ត​ចិន​ដំ​ដែក និង​កូនប្រុស​តូច​២​នាក់​អវិជ្ជមាន ខណៈ​ដែល​ស្ត្រី​ជា​ប្រពន្ធ​កំពុង​តែ​សម្រាក​ព្យាបាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញារ​ធរ​ខណ្ឌដូនពេញ សហការ​ជាមួយនឹង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ហ៊ុន សែន (TYDA) បាន​ចុះ​ធ្វើ​សំណាក​ជា​លើក​ទី​២ ទៅ​លើ​ក្រុម​គ្រួសារ​របស់​បុរស​ជា​អាចារ្យវត្ត​ចិន​ដំ​ដែក និង​កូនប្រុស​តូច​ៗ​ទើបតែ​មាន​អាយុ…

រាជធានី​ភ្នំពេញ ៖ អាជ្ញារ​ធរ​ខណ្ឌដូនពេញ សហការ​ជាមួយនឹង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ហ៊ុន សែន (TYDA) បាន​ចុះ​ធ្វើ​សំណាក​ជា​លើក​ទី​២ ទៅ​លើ​ក្រុម​គ្រួសារ​របស់​បុរស​ជា​អាចារ្យវត្ត​ចិន​ដំ​ដែក និង​កូនប្រុស​តូច​ៗ​ទើបតែ​មាន​អាយុ ៧​ឆ្នាំ​ម្នាក់ និង​៥​ឆ្នាំ​ម្នាក់​ទៀត​(​សរុប​៣​នាក់​) ជា​លទ្ធផល គឺ​អវិជ្ជមាន ក្រោយ​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ធ្លាក់ខ្លួន​ឈឺ​ទៅ​ពេទ្យ​ពិនិត្យ​ឃើញ​មាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​១៣​ថ្ងៃមុន មិន​ទាន់​បានជា​សះស្បើយ​នៅឡើយ និង​កំពុង​តែ​សម្រាក​ព្យាបាល​បន្ត​នៅ​ស្តា​ត​ឡាំ​ពិ​ក​នោះ​។ ការ​យក​សំណាក​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​កុដិ​លេខ​៣ (​ជាន់​ក្រោម​) វត្ត​ពិ​ភ​ទ្ទ​រង្សី ហៅ​វត្ត​ចិន​ដំ​ដែក ផ្លូវ​លេខ​៤៧ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​លោក​អាចារ្យវត្ត​ចិន​ដំ​ដែក​ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​មក​យក​សំណាក​រក​ជំងឺ​កូ​វី​ដ​-១៩ នា​ពេល​នេះ​មាន​ចំនួន ៣​នាក់ គឺ​ទី​១-​ឈ្មោះ អ៊ុ​ក ង៉ុ​យ ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជា​អាចារ្យវត្ត​ចិន​ដំ​ដែក ទី​២-​ឈ្មោះ វិ​ន ឧត្តម អាយុ​៧​ឆ្នាំ និង​ទី​៣-​ឈ្មោះ អ៊ុ​ក សុ​វ​ណ្ណា អាយុ​៥​ឆ្នាំ ស្នាក់​នៅ​ជាន់​ផ្ទាល់​ដី​កុដិ​លេខ​៣ ក្នុង​វត្ត​ខាងលើ​។

ដោយ​កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ ២០២១ កន្លង​មកនេះ គឺ​អស់​រយៈពេល ១៣​ថ្ងៃ​មក​ហើយ ស្ត្រី​ឈ្មោះ ចិត្ត អេ​ដ អាយុ​៤៦​ឆ្នាំ ជា​ប្រពន្ធ​របស់​បុរស​ជា​អាចារ្យវត្ត​ចិន​ដំ​ដែក​នេះ បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​យក​ទៅ​កាន់​មន្ទីរពេទ្យ​មួយ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ និង​ត្រូវ​បាន​បញ្ជូន​យក​ទៅ​ធ្វើការ​ព្យាបាល​នៅ​កន្លែង​ព្យាបាល​ស្តា​ត​អូ​ឡាំ​ពិ​ក ហើយ​ក៏​បាន​មក​យក​សំណាក​បុរស​ជា​ប្តី និង​កូន​តូច​ៗ​ទាំង ២​នាក់​ភ្លាម​ៗ​ម្តង​រួច​មក​ហើយ​ដែរ តែ​មិន​មាន​ជំងឺ​កូ​វី​ដ​-១៩​ឡើយ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ចាប់តាំងពី​ស្ត្រី ជា​ប្រពន្ធ​រក​ឃើញ​មាន​ជំងឺ​កូ​វី​ដ​- ១៩ និង​បុរស​ជា​អាចារ្យវត្ត​ចិន​ដំ​ដែក និង​កូន​តូច​ៗ​ទាំង​២​នាក់​(​សរុប ៣​នាក់​) ធ្វើតេស្ត​ជា លើក​ទី​១ មិន​មាន​នោះ ក្រុម​គ្រូ​ព​ពេទ្យ​ក៏​បាន​ធ្វើការ​ណែនាំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​នឹង​កន្លែង​ស្នាក់​នៅ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១ អស់​រយៈពេល​១៣​ថ្ងៃ ទៅ​តាម​កាលកំណត់​របស់​ក្រុម​គ្រូពេទ្យ​ត្រូវ​ចុះ​យក​សំណាក​ជា​លើក​ទី​២​នា​ពេល​នេះនោះ ជា​ផ​ទ្ធ​ផល​គឺ​អវិជ្ជមាន​ទាំង​៣​នាក់​ឪពុក និង​កូន​តែ​ម្តង​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជំងឺ​កូ​វី​ដ​-១៩ ទៅ​លើ​ក្រុម​គ្រួសារ​របស់​បុរស​ជា​អាចារ្យវត្ត​ចិន​ដំ​ដែក​នេះ​ដែរ គេ​មិនដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​របស់​គាត់​មិនដឹង​ឆ្លង​ពី​ណា​នោះ​ទេ? ហើយ​ក៏​នៅ​មិន​ទាន់​ជា​សះស្បើយ និង​នៅ​បន្ត​សម្រាក​ព្យាបាល​បន្ត​នៅឡើយ​។ ហើយ​សំណាងល្អ​ណាស់ ដែល​ពួក​គាត់​ទាំង​៣​នាក់​ឪពុក និង​កូន មិន​ត្រូវ​គេ​រក​ឃើញ​មាន​ជំងឺ​កូ​វី​ដ​-១៩ ជា​លើក​ទី​២ ហើយ​ក៏​មិន​មាន​ព្រះសង្ឃ ឬ​ក៏​អ្នក​ណា​ម្នាក់​នៅ​ក្នុង​វត្ត មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​គ្រួសារ​មួយ​នេះ​ដែរ​។

ក្រោយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌដូនពេញ សហការ​ជាមួយនឹង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន (TYDA) ចុះ​យក​សំណាក​ជា​លើក​ទី​២ ទៅ​លើ​បុរស​ជា​អាចារ្យវត្ត​ចិន​ដំ​ដែក និង​កូនប្រុស​តូច​របស់​គាត់​ចំនួន​២​នាក់​ទៀត ជា​លទ្ធផល​គឺ អវិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ទាំង​៣​នាក់​ឪពុក និង​កូន ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ​កំពុង​បន្ត​សម្រាក​ព្យាបាល​បន្ត​អស់​រយៈពេល​១៣​ថ្ងៃ​មក​ហើយ​នោះ ក៏​បាន​ធ្វើការ​ណែនាំ​ទៅ​តាម​វិធានការ​ជា​បន្ត ទើប​នាំ​គ្នា​ដក​ទៅ​វិញ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ