ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី ចិន ហៀង ខ្ចីលុយធនាគារ ១០ លើក ដើម្បីពង្រីកមុខរបរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ប្រាក់កម្ចីមានប្រសិទ្ធភាពអាចធ្វើឲ្យមុខរបរ និងអាជីវកម្មរីកចម្រើន ។ កម្ចីមិនមែនជារឿងអាក្រក់នោះទេ ហើយអ្នកសេដ្ឋកិច្ច ធុរជនលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់កម្ចី ចំគោលដៅ ។…

រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ប្រាក់កម្ចីមានប្រសិទ្ធភាពអាចធ្វើឲ្យមុខរបរ និងអាជីវកម្មរីកចម្រើន ។ កម្ចីមិនមែនជារឿងអាក្រក់នោះទេ ហើយអ្នកសេដ្ឋកិច្ច ធុរជនលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់កម្ចី ចំគោលដៅ ។ ពលរដ្ឋកម្ពុជាជាង ២ លាននាក់ត្រូវបានគេដឹងថា បានប្រើប្រាក់ប្រាក់ឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ ។ ទំនងចង់បង្ហាញពីគុណប្រយោជន៍នៃការប្រើប្រាស់ឥណទាន សមាគមគ្រឹះស្ថានហិរញ្ញ វត្ថុកម្ពុជា បានលើកករណីអ្នកស្រី ចិន ហៀង ពលរដ្ឋម្នាក់នៅខេត្តសៀមរាប មករៀបរាប់ ។ 

អ្នកស្រី ចិន ហៀង ដែលមានអាយុ ៤៦ ឆ្នាំ គាត់បានប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុដល់ទៅចំនួន ១០ លើកដើម្បីពង្រីកមុខរបរគាត់នៅក្នុងភូមិ ។ ជាអ្នកលក់កាហ្វេ និងភេជ្ជៈម្នាក់នៅសៀមរាបមុនជំងឺកូវីដរាតត្បាតគាត់អាច រកចំណូលបានពី ១០ ទៅ ១៥ ម៉ឹនរៀល ប៉ុន្តែចាប់ពីមានវត្តមានកូវីដ ១៩ ដែលឆ្លងតាមផ្លូវដង្ហើមមក ចំណូលប្រចំាថ្ងៃ របស់អ្នកស្រី ចិន ហៀង បានធ្លាក់មកនៅត្រឹម ៦ ម៉ឺនរៀលប៉ុណ្ណោះ ។ ទោះយ៉ាងណាក្តីស្ត្រីដែលមានកូនពីរនាក់រូបនេះ នៅតែមានលទ្ធភាពរកប្រាក់សងបំណុលធនាគារដែលគាត់បានខ្ចីមកពង្រីកមុខរបរបានជាដដែល ។

សមាគមគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា អ្នកស្រី ចិន ហៀង ដែលមានសមាជិកគ្រួសារសរុប ០៤ នាក់ ស្វាមីអ្នកស្រីមានមុខរបរជាជាងដែក បានចាប់ផ្តើមបង្កើតអាជីវកម្ម បោកអ៊ុតសម្លៀកបំពាក់ ដែលបានដើមទុនពីកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៨០ ម៉ឺនកាលពី ២០១៥ ។ «ដោយឃើញថា ប្រាក់ចំណូលដែលរកបានពីរបរបោកអ៊ុត របស់អ្នកស្រី ពីមួយឆ្នាំ ទៅមួយឆ្នាំ មានការធ្លាក់ចុះ ដែលមកពីប្រជាពលរដ្ឋនៅតំបន់អ្នកស្រីកំពុងរស់នៅ មិនសូវមានតម្រូវការទៅលើសេវាកម្មបោកអ៊ុតនេះបន្តទៀត អ្នកស្រីក៏បានសម្រេចចិត្តប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាលើកទី ៩ នៅក្នុងឆ្នាំ ២០២០ ចំនួន ៤.០០០.០០០ រៀល ដើម្បីបង្កើតអាជីវកម្ម លក់កាហ្វេ និងភេសជ្ជៈ» ។ 

អ្នកស្រីបានបន្តថា អាជីវកម្មថ្មីមួយនេះបានធ្វើឲ្យជីវភាពគ្រួសារអ្នកស្រីបានប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលអាចរកចំណូលបានពី ១០ ម៉ឺនទៅ ១៥ ម៉ឹនរៀល ក្នុងមួយថ្ងៃ ដែលជាហេតុធ្វើឲ្យអ្នកស្រី បន្តប្រើប្រាស់កម្ចីជាលើកទី ១០ ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន ៤ លានរៀល ដើម្បីទិញអីវ៉ាន់ចូលស្តុក តែអំឡុងពេល អ្នកស្រីកំពុងប្រើប្រាស់កម្ចីលើកទី ១០ ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដោយសារតែជំងឺកូវីដ ១៩ មានការផ្ទុះឡើងសារជាថ្មី ធ្វើឲ្យអាជីវកម្មអ្នកស្រីទទួលរងផលប៉ះពាល់ ដែលអ្នកស្រីអាចរកចំណូលបានត្រឹមតែ ៦ ម៉ឺនរៀល ក្នុងមួយថ្ងៃ ។ ចំណែកអាជីវកម្មស្វាមីរបស់អ្នកស្រីក៍រងផលប៉ះពាល់ផងដែរ ។ 

ទោះជាយ៉ាងនេះក្តី ចំណូលពីអាជីវកម្មរបស់អ្នកស្រីសព្វថ្ងៃនេះ នៅតែអាចជួយផ្គត់ផ្គង់ នឹងការចំណាយផ្សេងៗរបស់គ្រួសារបានជាពិសេសនៅតែមានលទ្ធភាពបញ្ចូនកូនៗរបស់គាត់ទំាងពីរនាក់ទៅរៀននៅសាលារដ្ឋបាន ។ បើតាមសមាគមគ្រឹះស្ថានហិរញ្ញវត្ថកម្ពុជា អ្នកស្រី អ្នកស្រី ចិន ហៀង បាននិយាយថា កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្វើឲ្យគាត់អាចបង្កើតអាជីវកម្មជាលក្ខណៈគ្រួសារនៅផ្ទះខ្លួនឯងបាន មានពេលវេលាគ្រប់គ្រាន់ក្នុងការរកចំណូល ក៍ដូចជាថែរក្សាកូនចៅ និងផ្ទះសំបែងផងដែរ ។ មិនតែប៉ុណ្ណោះ ចំណូលពីអាជីវកម្មមួយនេះ ក៍ជាផ្នែកមួយដែលឲ្យគ្រួសារអ្នកស្រីមានលទ្ធភាពកែលម្អគេហដ្ឋានពីផ្ទះឈើ ទៅជាផ្ទះថ្ម ដែលអ្នកស្រីកំពុងរស់នៅសព្វថ្ងៃនេះ ។

អ្នកជំនាញសេដ្ឋកិច្ចហិរញ្ញវត្ថុបានលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាក់កម្ចីដើម្បីពង្រីកមុខរបរ តែបានពន្យល់ថា ការខ្ចីលុយពីធនាគារចាំបាច់ណាស់ត្រូវសិក្សាពីប្រាក់ចំណួលខ្លួនឯងឲ្យច្បាស់ផង ។ កម្ចីកុំឲ្យលើស ៤០ ឬ ៥០% នៃប្រាក់ចំណួលប្រចាំខែដែលរកបាន បើមិនដូច្នេះទេ វានឹងនាំមកនូវផលលំបាកដោយសារបំណុលនោះវិញទេជាពិសេសបំណុលច្រើនអាចក្លាយជាបំណុលវ័ណ្ដកបើសិនប្រើប្រាក់កម្ចីប្រើប្រាស់មិនចំគោលដៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ