ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រក​ចំណូល​បាន​ប៉ុន្មាន និងថយចុះប៉ុន្មាន ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី ​២២ ខែមិថុនា ឆ្នាំ ​២០២១ នេះបាន​កត់សម្គាល់​ឃើញ​ថា​…

រាជធានីភ្នំពេញ ៖ យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី ​២២ ខែមិថុនា ឆ្នាំ ​២០២១ នេះបាន​កត់សម្គាល់​ឃើញ​ថា​ ៖ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ចូល​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា បោះផ្សាយ លក់​ភាគហ៊ុន បាន​បញ្ចុះតម្លៃ​ ១០% នៃ​តម្លៃ​សេវា​លើកដាក់​កុងតឺន័រ និង​បាន​អភិវឌ្ឍ​ចំណត​កំពង់​ផែ​ពហុបំណង ដោយឡែក​ទាក់ទង​ការងារ​អាជីវកម្ម​ និង​ហិរញ្ញវត្ថុ ​ឆ្នាំ​ ២០២០ ធៀប​និង​ឆ្នាំ​ ២០១៩ ​វិញ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ទំនិញ​ឆ្លងកាត់​ចំនួន ៦ ៦០១ ៨០៤​តោន កើនឡើង 0,៨៣% បរិមាណ​នាវា​ឆ្លងកាត់​មាន​ចំនួន ​១៥៨២​គ្រឿង ថយ​ចុះ​ ៤,៨១% បរិមាណ​កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន​៦៤១ ៨៤២ TEUs កើនឡើង ​០,៤១% និង​ចំណូល​សរុប​មាន​ចំនួន ៣១១ ៨១៣ ៧៦៩ ០០០ រៀល ថយ​ចុះ​ចំនួន ​៧% ​។

ក្នុង​ដំណើរ​ទស្សនកិច្ច របស់​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដឹកនាំ​គណៈប្រតិភូ​ចម្រុះ​ចុះ​ពិនិត្យ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​គោលបំណង​ដើម្បី​ស្វែង​យល់​ពី​សកម្មភាព​ការងារ​ជាក់ស្តែង​ក្នុង​ការ​ដឹក​ជញ្ជូន ការ​លើកដាក់​ទំនិញ​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​សកម្មភាព​អភិវឌ្ឍន៍​នានា ផង​ដែរ​ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ដាក់​ចេញ​ផែនការ​អភិវឌ្ឍ​រយៈពេល​វែងក្រោយ​ឆ្នាំ ​២០៣០ ដើម្បី​ពង្រឹង និង​ពង្រីក​សមត្ថភាព​នៃ​ការ​ផ្តល់​សេវា​ជូន​អតិថិជន ក្នុង​នោះ​រួម​មាន ​៖ គម្រោង​កសាង​ចំណត​កុងតឺន័រ​ទី ​៤ ប្រវែង​ ១៣០០​ម៉ែត្រ x ៥៥០​ម៉ែត្រ ចំណត​កុងតឺន័រ​ទី​ ៣ ​ប្រវែង ១០៥០​ម៉ែត្រ x ៥៥០​ម៉ែត្រ ចំណត​កុងតឺន័​រថភ្លើង​ប្រវែង ​២៥០​ម៉ែត្រ x ១៧០០​ម៉ែត្រ អភិវឌ្ឍ​តំបន់​រដ្ឋបាល និង​សេដ្ឋកិច្ច ៥៤ ហិ​កតា និង​តំបន់​គយ​ត្រួតពិនិត្យ​ទំនិញ​ប្រវែង​ ៦៥០​ម៉ែត្រ x ២០០​ម៉ែត្រ​ ។

ដោយឡែក ផែនការ​អភិវឌ្ឍ​រយៈពេល​ខ្លី​ឆ្នាំ​ ២០១៧-២០២៥ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ផែនការ​អភិវឌ្ឍ​កំពង់​ផែ​ទឹក​ជ្រៅ​ចំណត​កុងតឺន័រ​ជម្រៅ​១៤,៥​ម៉ែត្រ ក្នុង​នោះ​ ៖ គម្រោង​កសាង​កំពង់​ផែ ទឹក​ជ្រៅ​ចំណត​កុងតឺន័រ​ជំហាន​ទី​មួយ ប្រវែង​ ៣៥០​ម៉ែត្រ ជំហាន​ទី​ពីរ​ប្រវែង ៣០០ម៉ែត្រ និង​ជំហាន​ទី​បី ប្រវែង​ ៣០០​ម៉ែត្រ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ