ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​ម៉ូតូ​ចេញពី​ក្លិប​ហ្គោ​ល​ថោ​ន រក​ឃើញ​ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម​លាក់​ក្រោម​កែបម៉ូតូ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​នគរបាល​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ សិទ្ធ ឡោះ ស្នងការ​រង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​នគរបាល​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ សិទ្ធ ឡោះ ស្នងការ​រង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ បាន​ចុះ​ត្រួតពិនិត្យ​គ្រប់​ម៉ូតូ​ចេញ​មក​ពី​ក្លិប​ហ្គោ​ល​ថោ​ន នៅ​ក្រុង​សិរី​សោភ័ណ ក្នុង​នោះ​បាន​រក​ឃើញ​ដាវ​សា​ម៉ូ​រ៉ៃ​​១​ដើម​លាក់​ទុក​នៅ​ក្រោម​កែបម៉ូតូ​ ហើយ​អ្នកបើកបរ​ម៉ូតូ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា​ធ្លាប់​ប្រើប្រាស់​សារធាតុ​ញៀន នេះ​បើ​តាម​ការ​ធ្វើតេស្ត​ទឹកនោម ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ សៀ​ក សា​រ៉ា​យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក ZOMMER ពណ៌​ស គ្មាន​ស្លាក​លេខ រស់នៅ​ភូមិ​តារាង​បាល់ទាត់ សង្កាត់​កំពង់ស្វាយ បាន​សារភាព​ថា ខ្លួន​ពិតជា​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល​៦​ខែ​ហើយ ប៉ុន្តែ​ចំពោះ​សមត្ថកិច្ច​បាន​រក​ឃើញ​ដាវ​សា​ម៉ូ​រ៉ៃ​ដែល​លាក់​ទុក​នៅ​ក្រោម​កែបម៉ូតូ​នោះ គេ​បា​នប​ដិ​ដេ​ធ​ថា​មិនមែន​ជា​ដាវ​របស់​គេ​នោះ​ទេ ។

លោក​វរសេនីយ៍ត្រី ម៉ុ​ល សុ​ភេទ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជាក់​ថា ទោះបីជា​ជនសង្ស័យ​មិន​សារភាព​ទទួលស្គាល់​ដាវ​សា​ម៉ូ​រ៉ៃ​ជា​របស់​ខ្លួន​ក៏​ដោយ តែ​សមត្ថកិច្ច​ត្រួតពិនិត្យ និង​រក​ឃើញជាក់ស្តែង គឺ​ដាវ​នេះ​នៅ​ក្រោម​កែបម៉ូតូ​របស់​ជន​សង្ស័យ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕