ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​យុវជន​ម្នាក់ លួច​ម៉ូតូ​១​គ្រឿង ពេល​ម្ចាស់​ភ្លេច​ដក​សោ ទុក​​ចោល​លើ​ផ្លូវលំ

2 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ស្រុក​កំពង់លែង​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ មួយ​គ្រឿង ដែល​ទុក​ចោល ហើយ​ភ្លេច​ដក​កូនសោ​ចេញពី​ម៉ូតូ ។ ករណី​ចោរកម្ម​នេះ…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ស្រុក​កំពង់លែង​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ មួយ​គ្រឿង ដែល​ទុក​ចោល ហើយ​ភ្លេច​ដក​កូនសោ​ចេញពី​ម៉ូតូ ។

ករណី​ចោរកម្ម​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​១០​នាទី រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​បឹង​វែង ស្ថិត​ក្នុងភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​បាន​បន្ត​ថា ករណី​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម កម្លាំង​ម៉ាស៊ីន​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០១៧ ឡើយ​សេរី​ឆ្នាំ ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GT-8506 នៅ​ចំណុច​បឹង​វែង ដែល​ម្ចាស់​ម៉ូតូ​មានឈ្មោះ ដែក សុង ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ដារ ឃុំ​ដារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​មើល​ដីស្រែ នៅ​ចំណុច​កើតហេតុ​ខាងលើ បាន​ទុក ម៉ូតូ​នៅ​លើ​ផ្លូវលំ ដែល​មាន​ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ ពេល​ទៅ​មើល​ដីស្រែ បាន​ប្រហែល​៤០​នាទី ដោយ​នឹកឃើញ​ថា ភ្លេច​ដក​កូនសោ​ចេញពី​ម៉ូតូ ក៏​បាន​ដើរ​ត្រឡប់​មក​កន្លែង​ទុក​ម៉ូតូ​វិញ ស្រាប់តែ​បាត់​ម៉ូតូ ពី​កន្លែង​ទុក​នោះ ហើយ​ក៏​បាន​រត់​មក​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​តែ​ម្តង ។

ក្រោ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ រហូត​ដល់កំណត់​មុខសញ្ញា​បាន ហើយ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ​អ៊ី​ម មក​រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ដារ ឃុំ​ដារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង នាំ​យក​មក​សាកសួរ ។

តាម​រយៈ​ការ​សួរនាំ​តាម​ជំនាញ​របស់​សមត្ថកិច្ច ជនសង្ស័យ​ក៏​ព្រម​សារភាព ហើយ​នាំ​ទៅ​បង្ហាញ​ទីតាំង​ម៉ូតូ ដែល​ខ្លួន​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ