ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិចារណា​ធម៌​៥​យ៉ាង​ដើម្បី​កុំឱ្យ​ចិត្ត​ចេះ​តែ​ចង់បាន

2 ឆ្នាំ មុន

អ្នក​ប្រាជ្ញា​គប្បី​ពិចារណា​នូវ​ធម៌​រឿយ​ៗ​ដើម្បី​កុំ​ឲ្យ​ចិត្ត​ចេះ​តែ​ស្រឡាញ់ ប្រាថ្នា​ចង់បាន​អ្វី​ៗ​គ្រប់យ៉ាង​ឲ្យ​នៅ​ក្នុង​អំណាច​របស់​ខ្លួន និង​កុំ​ឲ្យ​ស្រវឹង​ក្នុង​វ័យ ស្រវឹង​ក្នុង​ជីវិត និង​កុំ​ឲ្យ​ជាប់ជំពាក់​ក្នុង​សត្វ និង​សង្ខារ​ទាំងឡាយ ។ សូម​ពិចារណា​នូវ​ហេតុ​នៃ​សេចក្តី​វិនាស​៥​យ៉ាងដូច​តទៅៈ ១-​សមណៈ ព្រាហ្មណ៍…

អ្នក​ប្រាជ្ញា​គប្បី​ពិចារណា​នូវ​ធម៌​រឿយ​ៗ​ដើម្បី​កុំ​ឲ្យ​ចិត្ត​ចេះ​តែ​ស្រឡាញ់ ប្រាថ្នា​ចង់បាន​អ្វី​ៗ​គ្រប់យ៉ាង​ឲ្យ​នៅ​ក្នុង​អំណាច​របស់​ខ្លួន និង​កុំ​ឲ្យ​ស្រវឹង​ក្នុង​វ័យ ស្រវឹង​ក្នុង​ជីវិត និង​កុំ​ឲ្យ​ជាប់ជំពាក់​ក្នុង​សត្វ និង​សង្ខារ​ទាំងឡាយ ។ សូម​ពិចារណា​នូវ​ហេតុ​នៃ​សេចក្តី​វិនាស​៥​យ៉ាងដូច​តទៅៈ

១-​សមណៈ ព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬ​បុគ្គល​ណាមួយ​តែ​មាន​ជរា​ជា​ធម្មតា

២ សត្វ​ទាំងឡាយ​តែង​មាន​ព្យាធិ​ជា​ធម្មតា

៣-​តែង​មាន​ស្លា​.​ប់​ជា​ធម្មតា

៤-​សត្វ​ទាំងឡាយ​តែង​មានការ​អស់​ទៅ​ជា​ធម្មតា

៥-​តែង​មាន​សេចក្តី​វិនាស​ជា​ធម្មតា ។

ក្នុង​លោក​នេះ​មិន​មាន​សត្វ​បុគ្គល​ណាមួយ​ចៀស​រួច​គេច​ផុត​ពី​សេចក្តី​វិនាស​ទាំង​៥​នេះ​បាន​ឡើយ សូ​ម្បី​តែ​ព្រះ​អរិយបុគ្គល​ក៏​គង់​ដល់​នូវ​ការ​អស់​ទៅ​នៃ​សង្ខារ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ