ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោក​ ៖ ទស្សនៈវិស័យ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​មាន​ភាព​មិន​ច្បាស់លាស់​ខ្លាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបី​មានការ​ព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​នេះ​ថា​ នឹង​មាន​សញ្ញា​វិជ្ជមាន​ឡើង​វិញ​ក្ដី តែ​កត្តា​មួយ​ចំនួន​នៅ​តែ​ធ្វើ​ឱ្យ​ការ​ព្យាករណ៍​នេះ​មិន​ទាន់​ជឿជាក់​១០០​ភាគរយ​លើ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២១ ក្នុង​នោះ ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ក៏​បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ឡើងជា​វិជ្ជមាន​ឡើង​វិញ​ក្នុងឆ្នាំនេះ តែ​ទស្សនវិស័យ​នៃ​កំណើន​នៃ​នៅ​តែ​មិន​ច្បាស់លាស់​ដដែល ។…

រាជធានី​ភ្នំពេញ ៖ ទោះបី​មានការ​ព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​នេះ​ថា​ នឹង​មាន​សញ្ញា​វិជ្ជមាន​ឡើង​វិញ​ក្ដី តែ​កត្តា​មួយ​ចំនួន​នៅ​តែ​ធ្វើ​ឱ្យ​ការ​ព្យាករណ៍​នេះ​មិន​ទាន់​ជឿជាក់​១០០​ភាគរយ​លើ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២១ ក្នុង​នោះ ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ក៏​បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ឡើងជា​វិជ្ជមាន​ឡើង​វិញ​ក្នុងឆ្នាំនេះ តែ​ទស្សនវិស័យ​នៃ​កំណើន​នៃ​នៅ​តែ​មិន​ច្បាស់លាស់​ដដែល ។

យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​ថា​ទស្សនៈវិស័យ​កំណើន​របស់​កម្ពុជា​នៅ​តែ​មិន​ច្បាស់លាស់​ខ្លាំង ព្រោះថា​សណ្ឋាន និង​ល្បឿន​ជាក់ស្ដែង​នៃ​ការ​ងើបឡើង​វិញ នៅ​តែ​មិន​ច្បាស់លាស់​ខ្លាំង ហើយ​ភាគច្រើន​ពឹងផ្អែក​លើ​កា​រវិ​វត្ត​នៃ​វីរុស​កូ​រ៉ូ​ណា និង​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ ។ ធនាគារពិភពលោក​ក៏​បាន​លើ​យក​សេវា​រី​យ៉ូ​ពី​មក​បង្ហាញ ដោយ​ទី​១​គឺ​សេណា​រី​យ៉ូ​គោល​ដែល​ផ្អែក​លើ​ការ​សន្មត​បែប​សុទិដ្ឋិនិយម​ចំពោះ​ការ​ឆ្លង​ជំងឺ​នេះ និង​ការ​ចាក់​វ៉ាក់សាំង​បង្ការ និង​ទី​២ សេណា​រី​យ៉ូ​អវិជ្ជមាន​បំផុត​ដែល​សន្មត​ពី​ហានិភ័យ​អវិជ្ជមាន​ភាគច្រើន ។

ក្រោម​សេណា​រី​យ៉ូ គោល សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​៤​ភាគរយ​នៅ​ឆ្នាំ​២០២១ ដែល​គាំទ្រ​ដោយ​ការ​ងើបឡើង​វិញ​បណ្ដើរ​ៗ​នៃ​តម្រូវការ​ក្នុងស្រុក ក្រោយ​ពី​ចាក់​វ៉ាក់សាំង​បង្ការ​រួច និង​កំណើន​នៃ​តម្រូវការ​ខាងក្រៅ និង​លំហូរ​ចូល​មូលធន ។ ការ​ព្យាករ​នេះ​សន្មត​ថា​ទំនុកចិត្ត​ទីផ្សារ​បាន​វិល​ត្រលប់​មក​ឡើង​វិញ​នៅ​ខណៈ​ដែល​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ពេល​ថ្មី​ៗ​នេះ ដែល​បាន​ចាប់ផ្ដើម​នៅ​ខែកុម្ភៈ ២០២១ នៅ​តែ​អាច​គ្រប់គ្រង​បាន​ដែល​នាំ​ឱ្យ​មានការ​បន្ធូរបន្ថយ​វិធានការ​បិទ​ខ្ទប់​ជា​ដំណាក់កាល​ៗ ដោយ​មិន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង លើ​វិស័យ​សាជីវកម្ម​ឬ​វិស័យ​ធនាគារ​ឡើយ ។ លំហូរ​ចូល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នឹង​វិល​ត្រលប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ ។ ក្រោម​សេណា​រី​យ៉ូ​គោល​នេះ ការ​រំពឹង​ទុក អាជ្ញាធរ​កម្ពុជា​នឹង​ចាត់វិធានការ​ផ្សេង​ៗ ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​និង​ជំរុញ ពាណិជ្ជកម្ម​តាម​រយៈ​ការ​គ្រោង​ដាក់​ចេញ​ច្បាប់​ស្ដី​ពី​ការ​វិនិយោគ ( ថ្មី​) នៅ​ឆមាស​ទី​២​ក្នុង​ឆ្នាំ​២០២១ ដោយ​មានការ​ជំរុញ​ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នា​ពេល​ថ្មី​ៗ​នេះ ។

នៅ​ក្នុង​ផែនការ​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន កម្ពុជា​ខិតខំ​បង្កើន​ភាព​ប្រកួតប្រជែង​តាម​រយៈ​កំណែទម្រង់​បរិ​កាស​វិនិយោគ​និង​ការ​ទាញ​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ។ អាជ្ញាធរ​កម្ពុជា​ព្យាយាម​អនុវត្ត​គោលនយោបាយ​សារពើពន្ធ​គាំទ្រ​កំណើន ពេល​សេដ្ឋកិច្ច​មាន​វិបត្តិ ដោយ​បន្ត​អនុវត្ត​កម្មវិធី​គាំពារ​សង្គម ទន្ទឹម​នឹង​ការ​ជំរុញ ការ​វិនិយោគសាធារណៈ​ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ភាគច្រើន​ពី​ប្រាក់​សន្សំ​ចរន្ត​របស់​រដ្ឋាភិបាល ។

ក្រោម​សេណា​រី​យ៉ូ​ទាប​បំផុត សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​១​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ។ សេណា​រី​យ៉ូ​ទាប​បំផុត​សន្មត​ថា ស្ថានភាព​សេដ្ឋកិច្ច​ក្នុងស្រុក​នឹង​កាន់តែ​ដុនដាប ដោយសារ​តែ​ការ​បិទ​ខ្ទប់​ជា​ច្រើន​លើ​ច្រើន​សា និង​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ នៅ​ពេល​ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រារាំង បិទ​ខ្ទប់​ការ​ផ្ទុះ​ជំងឺ​កូ​វី​ឌ​១៩ មិន​ទទួល​បាន​ជោគជ័យ ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​មិន​អាច​ស្ដារ​ឡើង​វិញ​បាន បើ​ទោះជា​ស្ថានភាព​ក្រៅប្រទេស​មាន​ភាព​ប្រសើរ​ក្ដី ។

កិច្ច​ខិតខំ​ប្រឹងប្រែង​រាំង​ខ្ទប់​ធ្វើ​ឱ្យ​ខាតបង់​ធនធាន​សាធារណៈ​នៅ​ខណៈ​ដែល​ការ​អនុវត្ត​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ត្រូវ​បាន​សន្មត​ថា​មាន​ល្បឿន​យឺត ។ ឱនភាព​សារពើពន្ធ​កើនឡើង ព្រោះថា​ចំណាយ​កើនឡើង ខណៈ​ដែល​ប្រាក់​ចំណូល​ក្នុងស្រុក​ថយ​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​សកម្មភាព​សេដ្ឋកិច្ច​អសកម្ម​រយៈពេល​យូរ ។ នៅ​ខណៈ​ពេល​បន្ត​មាន​សម្ពាធ​បំណុល​សាធារណៈ​និង​សម្ពាធ​ថវិកា​កម្ចី​ខាងក្រៅ​និង​ការ​ថយ​ចុះ​ប្រាក់​សន្សំ​ចរន្ត​របស់​រាជរដ្ឋាភិបាល​កើនឡើង ដែល​ត្រូវការ​ពេលវេលា​កាន់តែ​ច្រើន​ដើម្បី​ឱ្យរ​ដ្ឋា​ភិ​ប​លា​អាច​ស្ដារ​ផ្នែក​សារពើពន្ធ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ