ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ជ្រុល​បុក​ម៉ូតូ​នៅ​ពីមុខ ខ្ទាត​ចូល​កង់​រថយន្ត​កិន​ស្លា.ប់​១ របួសធ្ងន់​២

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នារី​២នាក់បងប្អូន​ជិះ​​ម៉ូតូ​​ជែង​ជាមួយ​រថយន្ត​ធុន​ធំ​​ដែល​កំពុង​បើក​បញ្ច្រាស​ទិស​គ្នា ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​​យ៉ាង​ពេញទំហឹង បណ្តាល​​នារីម្នាក់​ជា​អ្នកបើក​ខ្ទាត​មក​កណ្តាល​ថ្នល់​ចូល​​កង់​រថយន្ត​កិន​ស្លា.ប់​នៅ​នឹង​កន្លែង និង​​​២​នាក់​ទៀត ​បោក​ទៅ​ចិញ្ចើមថ្នល់​រង​របួសធ្ងន់ ។

ខេត្តកណ្តាល ៖ នារី​២នាក់បងប្អូន​ជិះ​​ម៉ូតូ​​ជែង​ជាមួយ​រថយន្ត​ធុន​ធំ​​ដែល​កំពុង​បើក​បញ្ច្រាស​ទិស​គ្នា ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​​យ៉ាង​ពេញទំហឹង បណ្តាល​​នារីម្នាក់​ជា​អ្នកបើក​ខ្ទាត​មក​កណ្តាល​ថ្នល់​ចូល​​កង់​រថយន្ត​កិន​ស្លាប់​នៅ​នឹង​កន្លែង និង​​​២​នាក់​ទៀត ​បោក​ទៅ​ចិញ្ចើមថ្នល់​រង​របួសធ្ងន់ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​២០​នាទី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​១១០ ក្នុង​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ភាគី​ម៉ូតូ​ម៉ាក​ហុងដា គ្មាន​ស្លាក​លេខ​ឌុ​ប​គ្នា​២​នាក់ ១-​ឈ្មោះ​សំខាន់ វ៉ា​នី ភេទ​ស្រី អាយុ​២១​ឆ្នាំ (​ជា​អ្នក​ឌុ​ប​) ២-​ឈ្មោះ​សំខាន់ ជូ​រី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ទាំង​២​នាក់​បងប្អូន​បង្កើត មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ធ្វើ​ដំណើរ​​ចេញពីផ្ទះ​ឡើង​មក​រាជធានី​ភ្នំពេញ ។ ខណៈ​មក​ដល់​ចំណុច​ខាងលើ បាន​បើក​វ៉ា​ជែង​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក FUSO ពណ៌​ក្រហម ពាក់​ស្លាក​លេខ 3C-6577 ដែល​ស្រប​ទិស​គ្នា ប៉ុន្តែ​ពេល​វ៉ា​ផុត ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​​ មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ទេ ដែល​កំពុង​ជិះ​ម្នាក់ឯង​ពេញទំហឹង បណ្តាល​នារី​ម្នាក់​ជា​អ្នក​បើកម៉ូតូ​​ខ្ទាត​មក​កណ្តាល​ថ្នល់ ក៏​ត្រូវ​រថយន្ត​កិន​ចំពាក់​កណ្តាល​ខ្លួន​ស្លាប់​មួយ​រំពេច ។