ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ហ្វី​លី​ពី​ន គំរា.ម​ចាប់​ដាក់គុក ប្រជាជន​ណា​បដិសេធ​មិន​ទៅ​ចាក់​វ៉ាក់សាំង

2 ឆ្នាំ មុន

ហ្វី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វី​លី​ពី​ន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​គំរា.ម​ និង​ចាប់​ដាក់គុក សម្រាប់​ប្រជាជន​ណា​ម្នាក់​ដែល​បដិសេធ​មិន​ទៅ​

ហ្វី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វី​លី​ពី​ន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​គំរា.ម​ និង​ចាប់​ដាក់គុក សម្រាប់​ប្រជាជន​ណា​ម្នាក់​ដែល​បដិសេធ​មិន​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩​។ ខណៈ​ពេល​ដែល ហ្វី​លី​ពី​ន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​ដ៏​អាក្រក់​បំផុត ជាមួយ​ករណី​ឆ្លង​ជាង​១,៣​លាន​នាក់ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ជាង​២៣,០០០​នាក់ បាន​ស្លា​.​ប់​។

លោក ឌូ​ទើ​តេ បាន​និយាយ​ក្នុង​សុន្ទរកថា​មួយ​តាម​កញ្ចក់​ទូរទស្សន៍ កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា កន្លង​ទៅ​ថា «​អ្នក​ជ្រើសរើស​ទៅ​ ៖ ចាក់​វ៉ាក់សាំង ឬ ខ្ញុំ​ចាប់​អ្នក​ដាក់គុក​។ កុំ​ធ្វើ​ឱ្យ​ខ្ញុំ​ខុស​។ ឥឡូវ​កំពុង​មាន​វិបត្តិ​នៅ​ក្នុង​ប្រទេស​នេះ​។ ខ្ញុំ​គ្រាន់តែ​ហួសចិត្ត​នឹង​ជនជាតិ​ហ្វី​លី​ពី​ន ដែល​មិន​យកចិត្តទុកដាក់​លើ​រដ្ឋាភិបាល​»​។

សុន្ទរកថា​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ផ្ទុយ​ពី​ការ​លើក​ឡើង​ពី​មន្ត្រី​សុខាភិបាល​របស់​គាត់​។ ដែល​បាន​អះអាង​ថា ប្រជាជន​ត្រូវ​បាន​ជំរុញ​ឱ្យ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ ដោយ​ស្ម័គ្រចិត្ត​។

លោក ឌូ​ទើ​តេ ដែល​ត្រូវ​បាន​គេ​រិះគន់ ចំពោះ​វិធីសាស្ត្រ​ដ៏​តឹង​រឹង​សម្រាប់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩ ក៏​នៅ​តែ​ប្រកាន់​ជំហរ លើ​ការ​សម្រេចចិត្ត​របស់​គាត់ ដែល​មិន​អនុញ្ញាត​ឱ្យ​សាលារៀន​បើក​ដំណើរការ​ឡើង​វិញ​ផង​ដែរ​។

គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែមិថុនា អាជ្ញាធរ​ហ្វី​លី​ពី​ន​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ចំនួន​២,១​លាន​នាក់​យ៉ាង​ពេញលេញ​។ ហើយ​គោលដៅ​របស់​រដ្ឋាភិបាល គឺ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ឱ្យ​បាន​រហូត​ដល់​៧០​លាន​នាក់ នៅ​ឆ្នាំ​នេះ​។ នៅ​ក្នុង​ប្រទេស​មាន​ប្រជាជន​សរុប​ប្រមាណ​១១០​លាន​នាក់ ​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ