ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ម៉ា​រី​ន​អា​មេ​រិ​ក​បង្ក​ឲ្យ​មានការ​រ​ញ្ចួ​យ​ដី​កណ្ដាល​សមុទ្រ​ ព្រោះតែ​​គ្រឿងផ្ទុះ​ជាង​១៨​តោន(វីដេអូ)

2 ឆ្នាំ មុន

កង​ម៉ា​រី​ន​អា​មេ​រិ​កបាន​ដឹកនាំ​ធ្វើការ​សាកល្បង​ជា​លើក​ដំបូង ដើម្បី​កំណត់​ថា ​តើ​នាវា​ផ្ទុក​យន្តហោះ​របស់​ខ្លួន ពិតជា​អាច​ទប់ទល់​បាន​ដែរ​ឬ​យ៉ាងណា? ក្នុង​ការ​តតាំង​ជាមួយ​សត្រូវ

សហរដ្ឋអាមេរិក ៖ កង​ម៉ា​រី​ន​អា​មេ​រិ​កបាន​ដឹកនាំ​ធ្វើការ​សាកល្បង​ជា​លើក​ដំបូង ដើម្បី​កំណត់​ថា ​តើ​នាវា​ផ្ទុក​យន្តហោះ​របស់​ខ្លួន ពិតជា​អាច​ទប់ទល់​បាន​ដែរ​ឬ​យ៉ាងណា? ក្នុង​ការ​តតាំង​ជាមួយ​សត្រូវ​ពេល​ប្រយុទ្ធ​គ្នា​។

កាសែត ​LEPOINT.FR​ បារាំង​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ ខែ​​មិថុនា ឆ្នាំ២០២១​ថា បណ្ដា​រូបភាព​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា គេ​ឃើញ​កង​ម៉ា​រី​ន​អា​មេ​រិ​ក​ទម្លាក់​គ្រឿងផ្ទុះ ដល់​ជាង​១៨​តោន ទៅ​ក្នុង​ទឹក​នៃ​ដែនសមុទ្រ​រដ្ឋ​ផ្ល​រី​ដា នៅ​កន្លែង​មួយ​ឃ្លាត​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ ពី​នាវា​ផ្ទុក​យន្តហោះ ​USS GERALD R. FORD ។ គោលបំណង​គឺ​សាកល្បង​ភាព​អាច​ធន់​បាន​របស់​នាវា​ផ្ទុក​យន្តហោះ​នេះ ដែល​ការ​កសាង​ចំណាយ​ប្រាក់​ដល់​ជាង​១០​ពាន់​លាន​អឹ​រ៉ូ​។

ដូច​ការ​ផ្សាយ​របស់​កាសែត ​HUFFPOST ការ​សាកល្បង​លើក​ទី​១​នោះ គឺ​ការ​ផ្ទុះ​បង្ក​ឲ្យ​មានការ​រញ្ជួយ​ដី​មួយ ក្នុង​សមុទ្រ កម្លាំង​៣,៩​រី​ស្ទ័​រ​ត្រង់​កន្លែង​មួយ ចម្ងាយ​១៦០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ ក្នុង​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក​។ តាម​សេចក្ដី​ប្រកាស​មួយ​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​កថា វិធានការ​មួយ​ត្រូវ​បាន​ចាត់ ដើម្បី​ធានា​សន្តិសុខ​ដល់​កង​យោធា​និង​បណ្ដាជន​ស៊ី​វិល ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នោះ​។

ការ​ប៉ះពាល់​ដល់​បរិស្ថាន​ក៏​ត្រូវ​បាន​គិតគូរ​ដែរ ក្នុង​តំបន់​សាកល្បង​នោះ​។ គំំ​និ​ត​នាំ​ឲ្យ​មានការ​សាកល្បង​បែប​នេះ គឹ​ដើម្បី​ត្រួតពិនិត្យ​​មើល​ភាព​ធន់​របស់​វា ដែល​អាច​ប្រឈម​មុខ​នឹង​បណ្ដា​លក្ខខណ្ឌ​លំបាក​ៗ ក្នុង​ពេល​ប្រយុទ្ធ​គ្នា​ក្នុង​សមុទ្រ​។ សម្រាប់​ពេល​នេះ នាវា​ផ្ទុក​យន្តហោះ​នោះ ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ទំនើប​កម្ម​រយៈពេល​៦​ខែ និង​ជួសជុល​មុន​ដាក់​ឲ្យ​ប្រើប្រាស់​។

នាវា​ផ្ទុក​យន្តហោះ​នោះ​មាន​ប្រវែង​៣៣៣​ម៉ែត្រ ទទឹង​៤០​ម៉ែត្រ​និង​ចំណុះ​ជិត​១០០.០០០​តោន​។ នាវា​ផ្ទុក​យន្តហោះ​USS GERALD R. FORD​ ជានា​វា​ផ្ទុក​យន្តហោះ​ធំ​មួយ ក្នុង​ចំណោម​នាវា​ផ្ទុក​យន្តហោះ​ធំ​ៗ​លើ​ពិភពលោក​។ កសាង​ចាប់តាំងពី​ឆ្នាំ​២០០៥​មក នាវា​នេះ​អាច​ដាក់​ក្នុង​សមុទ្រ​កាលពី​ឆ្នាំ​២០១៧ គឹ​៣​ឆ្នាំ​ក្រោយ​កាលបរិច្ឆេទ​កំណត់​ពី​ដំបូង​។ មូលហេតុ​ដោយសារ​បញ្ហា​ប្រព័ន្ធ​អគ្គិសនី ព្រមទាំង​បញ្ហា​ឯទៀត​ៗ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ