ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO បង្ហាញ​ក្តី​បារម្ភ​ជុំវិញ​កង្វះខាត​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ក្រីក្រ

2 ឆ្នាំ មុន

ស្វី​ស ៖ អង្គការ​សុខភាព​ពិភពលោក ដែល​ហៅ​កាត់​ថា WHO បាន​លើក​ឡើង​ថា ប្រទេស​ក្រីក្រ​មួយ​ចំនួន​ធំ​។ ដែល​ទទួល​បាន​វ៉ាក់

ស្វី​ស ៖ អង្គការ​សុខភាព​ពិភពលោក ដែល​ហៅ​កាត់​ថា WHO បាន​លើក​ឡើង​ថា ប្រទេស​ក្រីក្រ​មួយ​ចំនួន​ធំ​។ ដែល​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ តាម​រយៈ​កម្មវិធី​ចែករំលែក​ជា​សកល​កំពុង​ខ្វះខាត​ធ្ងន់ធ្ងរ និង​មិន​មាន​ចំនួន​គ្រប់គ្រាន់ ដើម្បី​បន្ត​កម្មវិធី​នេះ​។

លោក​វេជ្ជបណ្ឌិត Bruce Aylward ដែល​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា តាម​រយៈ​កម្មវិធី Covax បាន​ផ្តល់​វ៉ាក់សាំង​ចំនួន​៩០​លាន​ដូ​ស ទៅ​ដល់​ប្រទេស​ក្រីក្រ​ចំនួន ១៣១​ប្រទេស​រួច​មក​ហើយ​។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ជាមួយនឹង​ចំនួន​នេះ វា​មិន​គ្រប់គ្រាន់​ឡើយ ដើម្បី​ការពារ​ប្រជាជន​ប្រទេស​ក្រីក្រ​ពី​វីរុស ដែល​នៅ​តែ​រីក​រាលដាល​ពាសពេញ​ពិភពលោក​។ ហើយ​កត្តា​ខ្វះខាត​កើតឡើង នៅ​ពេល​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីបអាហ្វ្រិក បានឃើញ​រលក​ឆ្លង​ទី​៣ ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ជាទី​បំផុត​។

កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា កន្លង​ទៅ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​កំពុងធ្វើការ​ជាមួយ​កម្មវិធី Covax ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​ប្រចាំ​តំបន់​មួយ​។ ដើម្បី​ផលិត​វ៉ាក់សាំង​បន្ថែម​ទៀត នៅ​អាហ្វ្រិក​ខាងត្បូង​។

សូម​បញ្ជាក់​ថា កម្មវិធី Covax ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​មុន​។ ដើម្បី​ធានា​ថា​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ត្រូវ​បាន​ផលិត​នៅ​ទូ​ទាំង​ពិភពលោក​។ ដោយ​មាន​បណ្តា​ប្រទេស​អ្នកមាន ជា​អ្នក​ឧបត្ថម្ភ​សម្រាប់​ប្រទេស​ក្រីក្រ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ