ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដូង​ដ៏​អាថ៌​កំបាំង​​មួយ ​ហៅ​អណ្ដូង​នរក ដែលទាក់​ទិន​​នឹង​ខ្មោច​ព្រាយ​បិសាច (វីដេអូ)

2 ឆ្នាំ មុន

មាន​របស់​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ នៅ​ភាគ​ខាងកើត​យេ​ម៉ែ​ន​ដែល​នោះ​ជា​អណ្ដូង​អាថ៌​កំបាំង​មួយ ដែល​មានរឿង​និទាន​ទាក់ទិន​នឹង​

ប្រទេស​យេ​ម៉ែ​ន ៖ មាន​របស់​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ នៅ​ភាគ​ខាងកើត​យេ​ម៉ែ​ន​ដែល​នោះ​ជា​អណ្ដូង​អាថ៌​កំបាំង​មួយ ដែល​មានរឿង​និទាន​ទាក់ទិន​នឹង​ខ្មោច​ព្រាយ​បិសាច​និង​អំពើ​។

នោះ​ជា​អណ្ដូង ​ហៅ​អណ្ដូង​BARHOUT ដែល​គេ​ស្គាល់​ក្រោម​ឈ្មោះ​ថា អណ្ដូង​នរក ដែល​ធ្វើ​ឲ្យ​បណ្ដា​អ្នក​ភូមិវិទ្យា​មានការ​ចាប់អារម្មណ៍​។ អណ្ដូង​នោះ​ស្ថិត​នៅ​កន្លែង​មួយ ចម្ងាយ​ប្រមាណ​ជា​១.៣០០​គីឡូម៉ែត្រ ខាងកើត​រដ្ឋធានី​យេ​ម៉ែ​ន​ក្រុង​សា​ណា ជិត​ព្រំដែន​ជាមួយ​អូ​ម៉​ង់​។ អណ្ដូង​យក្ស​នោះ​ស្ថិត​ក្នុង​តំបន់​វាល​ខ្សាច់ នៃ​ខេត្ត​AL-MAHRA​ដោយ​វា​មាន​មាត់​ដល់​៣០​ម៉ែត្រ និង​ជម្រៅ​ពី​១០០​ទៅ​២៥០​ម៉ែត្រ​។

យោង​តាម​ការ​និទាន​ត​ៗ​គ្នា​មក​ថា អណ្ដូង​នោះ​ត្រូវ​បាន​បង្កើត​ឡើង សម្រាប់​ជា​គុក​ដាក់​ពួក​ខ្មោច​ព្រាយ​បិសាច ដោយសារ​អណ្ដូង​នោះ មាន​បញ្ចេញ​ក្លិនស្អុយ​មក​ខាងលើ​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​យេ​ម៉ែ​ន​អះអាង​ថា មិន​បានដឹង​ថា ​តើ​មាន​អ្វីខ្លះ​ក្នុង​អណ្ដូង​នោះ​ឡើយ?។ អណ្ដូង​នេះ​ជ្រៅ​ខ្លាំង​ណាស់ ដែល​គេ​មិន​អាច​ចុះ​ទៅ​ដល់​បាត ព្រោះ​ពុំ​មាន​ខ្យល់​អុក​ស៊ី​ហ្សែ​ន​គ្រប់គ្រាន់ និង​គ្មាន​កង្ហារ​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​SALAH BABHAIR ជា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​មួយ​រូប ដែល​ទទួល​បន្ទុក​សិក្សា​ខាង​ភូ​គុ​ម្ភ​សាស្ត្រ​និង​ធនធាន​រ៉ែ​។ លោក​ថា ​យើង​នឹង​ទៅ​កាន់​ទីនោះ ហើយ​សាកល្បង​ចុះ​ទៅ​ក្នុង​អណ្ដូង​។ យើង​ចុះ​បាន​ត្រឹមតែ​ជម្រៅ​ពី​៥០​ទៅ​៦០​ម៉ែត្រ ហើយ​កំណត់​រក​ឃើញ​​របស់របរ​ប្លែក​ៗ​នៅ​ខាងក្នុង​។ យើង​ក៏​ទទួល​ក្លិនស្អុយ​ពិបាក​ទ្រាំំ​ផង​ដែរ​។ នោះ​ពិតជា​អណ្ដូង​ដ៏​អាថ៌​កំបាំង​។ ពន្លឺព្រះអាទិត្យ​អាច​ជះ​ចូល​បាន​តិច​ ហើយ​គេ​មិន​អាច​មើលឃើញ​អ្វី​ច្រើន​ឡើយ​ពី​មាត់​អណ្ដូង​ទៅ លើកលែងតែ​ពពួកសត្វ​បក្សី​ដែល​ចេញចូល​។

តាម​លោក ​SALAH BABHAIR ថា​ អណ្ដូង​នោះ កកើត​ចាប់តាំងពី​ច្រើន​លាន​ឆ្នាំ​មក​ហើយ​។ គេ​ត្រូវការ​នូវ​ការ​សិក្សា​ថែម​ទៀត​ព្រមទាំង​ស្រាវជ្រាវ​និង​ស៊ើ​ប​អង្កេត​។ តាម​ជំនឿ​នានា​ថា​ អណ្ដូង​នេះ​គឺជា​ការ​គំរាមកំហែង​មួយ​សម្រាប់​ជីវិត​មនុស្ស​នៅ​លើ​ផែនដី​។ ដោយ​សារ​ការ​ខ្លាច​ប្រជាជន​ជា​ច្រើន​នៃ​តំបន់​នោះ មិន​ហ៊ាន​មក​ក្បែរ​អណ្ដូង​នេះ ព្រមទាំង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​អណ្ដូង​នោះ​ទៀត​ផង​។

យេ​ម៉ែ​ន​ជា​ប្រទេស​កើតសង្គ្រាម​ស៊ី​វិល​រ៉ាំ​រៃ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​ និង​ជួប​ប្រទះ​វិបត្តិ​មនុស្សធម៌ ដ៏​អាក្រក់​ជាងគេ​បំផុត​នៃ​ពិភពលោក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ