ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន ធុញទ្រាន់​ការ​ស្ទះចរាចរណ៍​ផលិត​យន្តហោះ​ប្រើ​ផ្ទាល់ខ្លួន

8 ឆ្នាំ មុន

People’s Daily កាលពី​ពេល ថ្មី​ៗ​កន្លង​មក ផ្សាយ​ថា លោក​ឈើ​ន លៀន​ឈ័​រ ជាង​មា​៉​ស៊ី​ន​អាយុ​៥០​ឆ្នាំ នៅ​ខេត្ត​គាន់​ស៊ូ ប្រទេស​ចិន បាន​ផលិត​យន្តហោះ​ផ្ទាល់ខ្លួន ដោយសារ​ធុញទ្រាន់​នឹង​ការ​កកស្ទះ​ចរាចរណ៍ ។

People’s Daily កាលពី​ពេល ថ្មី​ៗ​កន្លង​មក ផ្សាយ​ថា លោក​ឈើ​ន លៀន​ឈ័​រ ជាង​មា​៉​ស៊ី​ន​អាយុ​៥០​ឆ្នាំ នៅ​ខេត្ត​គាន់​ស៊ូ ប្រទេស​ចិន បាន​ផលិត​យន្តហោះ​ផ្ទាល់ខ្លួន ដោយសារ​ធុញទ្រាន់​នឹង​ការ​កកស្ទះ​ចរាចរណ៍ ។ លោក​ឈើ​ន លៀន​ឈ័​រ ចង់​ប្រើ​ទីធ្លា​លើ​លំហ​អាកាស​ដើម្បី​សម្រួល​ភាព​ណែនណាន់តាន់តាប់​ផ្នែក​ចរាចរណ៍​ផ្លូវគោក ។

ចាប់តាំងពី​ឆ្នាំ​២០១០​មក លោក​ឈើ​ន លៀន​ឈ័​រ ដែល​រៀន​ចប់​ថ្នាក់​វិទ្យាល័យ ចាប់ផ្តើម​មាន​គោល​គំនិត​ផលិត​យន្តហោះ​ដោយ​ខ្លួនឯង តាម​រយៈ​ការ​ឈ្វេងយល់​តាម​សៀវភៅ និង​អីុ​ន​ធើ​រ​ណេ​ត រួម​ទាំង​ការ​សិក្សា​ស្រាវជ្រាវ​នៅផ្ទះ​។ បុរស​នេះ​បាន​ចំណាយ​ប្រាក់​២,៨​ម៉ឺន​យាន់ ឬ​ប្រហែល​៤៣០០​ដុល្លារ ទិញ​ម៉ា​ស៊ី​ន គ្រឿង​អាលុយមីញ៉ូម និង​សម្ភារ ផ្សេង​ៗ រៀប​ដំ​ឡើងជា​យន្តហោះ ។ ជាង​ម៉ាស៊ី​នរូ​ប​នោះ​និយាយ​ថា «​ប្រសិនបើ​ការ​សាកល្បង​ហោះហើរ​ជោគជ័យ ខ្ញុំ​សង្ឃឹមថា យន្តហោះ​នេះ​នឹង​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ រួម​ទាំង​អាច​ប្រើ​សម្រាប់​បាច​ជី ឬ​ពន្លត់​អគ្គិភ័យ​ក៏​បាន​» ៕