ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលមានប្រៀបជាងលុយយន់ចិន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលមានកណ្តាប់ដៃធ្ងន់ជាងលុយយន់ចិនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលមានកណ្តាប់ដៃធ្ងន់ជាងលុយយន់ចិនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ យន់ចិន ទិញចូលត្រឹមតែ ៦៣០ រៀល និងលក់ចេញតែ ៦៣៧ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូល ៦៣២ រៀល ហើយលក់ចេញរហូតដល់ទៅ ៦៣៨ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិកស្មើនឹង ៤០៧៦ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៥៥ រៀល លក់ចេញ ៤៩០៤ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៧១ រៀល លក់ចេញ ៣១០២ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៩៣ រៀល លក់ចេញ ៣៧៣០ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៥៩ រៀល លក់ចេញ ៣៦៣ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៣៤ រៀល កលក់ចេញ ៣០៦៥ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣០ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

                     

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ