ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ប្រទះ​ឃើញ​ស​.​ព​បុរស​ចិន​ម្នាក់​ក្នុង​ដី​ឡូ​តិ៍​នៅ​ក្បែរ​អគារ​ខ្ពស់​ជាប់​ឆ្នេរ​អូរ​ត្រេះ

2 ឆ្នាំ មុន
  • ព្រះសីហនុ

បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាកស​.​ព​ដេក​ស្លា​.​ប់​យ៉ា​អាណោចអាធ័ម​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ក្បែរ​អគារ​ខ្ពស់​មួយ ម្តុំ​ឆ្នេរ​អូរ​ត្រេះ ស្ថិត​ក្នុងភូមិ

ក្រុងព្រះសីហនុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាកស​.​ព​ដេក​ស្លា​.​ប់​យ៉ា​អាណោចអាធ័ម​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ក្បែរ​អគារ​ខ្ពស់​មួយ ម្តុំ​ឆ្នេរ​អូរ​ត្រេះ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ដោយ​ពុំ​ទាន់​មូលហេតុ​ច្បាស់លាស់ ។ ករណី​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ ។

យោង​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​សមត្ថកិច្ច​មូល​ដ្ឋាន​ថា ប្រទះ​ឃើញ​ស​.​ព​មនុស្ស​ប្រុស​ម្នាក់​ដេក​ស្លា​.​ប់​ក្នុង​ព្រៃ ។ ភ្លាម​ៗ​នោះ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ការពារ​ទីតាំង​កន្លែង​ដែល​ប្រទះ​ឃើញ​ស​.​ព​បុរស​ជនជាតិ​ចិន​ខាងលើ​នេះ និង ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ ហើយ​នៅ​ពុំ​ទាន់​បញ្ជាក់​ពី​មូលហេតុ​នៅឡើយ​ទេ​។

ជុំវិញ​ករណី​ខាងលើ​នេះ​ផង​ដែរ លោក សា​រ៉ាត់ វិទ្យា ប្រធាន​ការិយាល័យ​ពិនិត្យ​សាកស​.​ព បាន​បញ្ជាក់​នា​ល្ងាច​ថ្ងៃ​ទី​២១ ខែមិថុនា​នេះ​ថា ចំពោះ​អត្តសញ្ញាណ​សាកស​.​ព​សមត្ថកិច្ច​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​ឆ្លង​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ សមត្ថកិច្ច​សន្និ​ដ្ឋាន​ជាបឋម​បាន​ថា ជន​រង​គ្រោះ​អាច​ស្លា​.​ប់​ដោយសារ​ឧបទ្ទវហេតុ ធ្លាក់​ពី​ទី​ខ្ពស់ (​អគារ​ខ្ពស់​) ព្រោះ​នៅ​លើ​ខ្លួន​សាកស​.​ព​មាន​ស្លាកស្នាម​បាក់​ក​.​ជើង និង​គ្រាំ​ផ្នែក​ខាងក្នុង​ខ្លួន​ផង​ដែរ​។

ក្រោយ​ពេលធ្វើការ​ពិនិត្យ​រួចរាល់ សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​តម្កល់​ទុក​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ខេត្ត​ព្រះ​សីហ​នុ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ