ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​នឹង​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្តជូន​ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​ប្រធាន​គ​.​ជ​.​ប​ថ្មី​ នៅ​ថ្ងៃ​ទី​២៤ ​ខែមិថុនា​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំណត់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១​ខាង​មុខ​នេះ ដើម្បី​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លោក ប្រាជ្ញ ចន្ទ​ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(​គជ​ប​)…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំណត់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១​ខាង​មុខ​នេះ ដើម្បី​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លោក ប្រាជ្ញ ចន្ទ​ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(​គជ​ប​) ​ថ្មី ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិកា​រអិច​ន្ត្រៃ​យ៍​រដ្ឋសភា​តាម​ប្រព័ន្ធ​វី​ដេ​អូ ដោយនៅ​ក្នុង​នោះ​កិច្ចប្រជុំ​បាន​អនុម័ត​កំណត់​កាលបរិច្ឆេទ​បើក​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១​ខាង​មុខ ដើម្បី​បោះ​ឆ្នោត​ទុកចិត្ត​ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ។

សូម​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ស​ប្តា​ហ៍​មុន​បាន​ជ្រើសរើស​ឯកឧត្តម ប្រាជ្ញ ចន្ទ អតីត​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ក្នុង​ចំណោម​បេក្ខជន ២ រួប​ដែល​បាន​ដាក់​ពាក្យ​ជា​ប្រធាន​គ​.​ជ​.​ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានលាឈប់ដោយសារតែកត្តាសុខភាព ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា ក្រៅពី​នេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​អនុម័ត​របៀបវារៈ​មួយ​ចំនួន​ទៀត​សម្រាប់​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា​ខាង​មុខ រួម​មាន ព្រះរាជ​សារ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦​។ របាយការណ៍​សង្ខេប​ស្តី​ពី​សកម្មភាព​ការងារ​របស់​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ និង​លើក​ទី​៦ នីតិកាល​ទី​៦ ។

ប្រភព​បន្ត​ថា ការ​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​នៃ​រដ្ឋសភា​នីតិកាល​ទី​៦ ចំនួន​ពីរ​រូប​ជំនួស​សមាជិក​ដែល​បាន​លាលែង​ដែល​មាន​ឯកឧត្តម ខឹ​ម ច័ន្ទ​គី​រី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ជំនួស លោក ង៉ោ សុវណ្ណ ដែល​បាន​សុំ​លាលែង និង​លោក ម៉ែ​ន កួន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​ជំនួស​លោក ប្រាជ្ញ ចន្ទ ដែល​បាន​សុំ​លាលែង និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​លោក​ជំទាវ ពៅ សុភាព ជា​សមាជិក​គណៈ កម្ម​ការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ។

ចំណែក​សេចក្តីព្រាងច្បាប់​ដែល​នឹង​លើកយក​មក​ពិភាក្សា និង​អនុម័ត​នៅ​ក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦ នោះ​រួម​មាន​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ស្មេ​ថេ​ក ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង ៥០០​គីឡូវ៉ុល ពី​ខេត្តបាត់ដំបង​ទៅ​កាន់​ព្រំដែន​កម្ពុជា​-​ថៃ ។

សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ស្មេ​ថេ​ក ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី តង់ស្យុង ៥០០​គីឡូវ៉ុល ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ព្រំដែន​កម្ពុជា​-​ឡាវ ។

សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន អគ្គិសនី​វៀតណាម​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រាប់​ធានា​លើ​ការ​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុម ហ៊ុន ឆាយ​ណា ណេ​សិន​ណ​ល ហេ​វី ម៉ាស៊ីន​ណឺ​រី ខ​ប​ភើ​រេ​សិន សម្រាប់​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ លើ​អានុភាព ១៥០​មេ​ហ្កា​វ៉ា​ត់ ខេត្តកោះកុង ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏​បាន​អនុម័ត​សមាសភាព លេខាធិការ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ ចំនួន​បី​រូប រួម​មាន លោក អ៊ី ឡុ​ង លោក​នូ ផល្លា និង​លោក ជ័យ សុ​ន ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ