ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia C1 នឹង​បង្ហាញ​រូបរាង​នៅ​ឆ្នាំ​ក្រោយ

8 ឆ្នាំ មុន

នាយក​ប្រ​តិ​ប​តិ្ត​ប្រចាំ​ក្រុមហ៊ុន Nokia អះអាង​ថា ស្មា​ត​ហ្វូ​ន Nokia C1 ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយជា​ផលិតផល​ស៊េរី​ដំបូង ស្ថិត​ក្រោម​ឡូ​ហ្គោ របស់​ក្រុមហ៊ុន​ក្រោយ​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់​នេះ​លក់​អាជីវកម្ម​ទូរស័ព្ទ​ទៅ​ឱ្យ

នាយក​ប្រ​តិ​ប​តិ្ត​ប្រចាំ​ក្រុមហ៊ុន Nokia អះអាង​ថា ស្មា​ត​ហ្វូ​ន Nokia C1 ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយជា​ផលិតផល​ស៊េរី​ដំបូង ស្ថិត​ក្រោម​ឡូ​ហ្គោ របស់​ក្រុមហ៊ុន​ក្រោយ​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់​នេះ​លក់​អាជីវកម្ម​ទូរស័ព្ទ​ទៅ​ឱ្យ Microsoft ។ ទូរស័ព្ទ Nokia C1 នឹង​បង្ហាញ​រូបរាង​នៅ​ឆ្នាំ​២០១៦ ។

ជាមួយនឹង​រូបរាង​ថ្មី​សន្លាង​រួម​បញ្ចូល​ទាំង​បច្ចេកវិទ្យា​ចុង​ក្រោយ​គេ ផលិតផល Nokia C1 នេះ​មាន​ទំហំ​៥​អុ​ី​ង ។ កាមេរ៉ា​មុខ ៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ ៨ មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​ទំហំ RAM ២​ជី ។ ក្រៅពី​នេះ​វា​ប្រើប្រាស់​ថ្ម​ដែល​មិន​អាច​ដោះ​បាន និង​មាន​ពណ៌​ស ផ្កាឈូក និង​ពណ៌​ប្រផេះ ខណៈ​តម្លៃ​របស់​វា​ក្រុមហ៊ុន​មិន​បាន​បង្ហើប​ឱ្យ​ដឹង​នោះ​ទេ ។

តាម​រយៈ​ការ​បញ្ចេញ​ទូរស័ព្ទ​នេះ​បណ្តា​អ្នកវិភាគ​មួយ​ចំនួន​លើក​ឡើង​ថា តើ​វា​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ក្រុមហ៊ុន ឬ​មួយ​ជា​ការ​ស្រោចស្រង់​កេរ្តិ៍ឈ្មោះ​ឡើង​វិញ ក្រោយ​ពី​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន Microsoft ៕