ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បន្សល់​ម៉ូតូ​កំពុង​បញ្ឆេះ​ម៉ាស៊ីន រួច​លោ​.​ត​ចុះ​ផ្អើល​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់

2 ឆ្នាំ មុន
  • ភ្នំពេញ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវ​ចិត្តបាន​ជិះ​ម៉ូតូ ZOOMER-X មួយ​គ្រឿង ទៅ​ឈប់​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ រួច

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវ​ចិត្តបាន​ជិះ​ម៉ូតូ ZOOMER-X មួយ​គ្រឿង ទៅ​ឈប់​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ រួច​លោ​.​ត​ចុះ​ទឹកស​ម្លា​.​ប់​ខ្លួន​បាត់​ស្រមោល​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​មាន​វ័យ​២៧​ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOOMER-X ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1GV-1987 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិស​ដៅ​ពី​កើត​ទៅ​លិច ឆ្ពោះ​ឡើង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ លុះ​មក​ដល់​លើ​ស្ពាន ក៏​បាន​ចុះ​ពីលើ​ម៉ូតូ​ទាំង​មិន​បាន​ពន្លត់​ម៉ាស៊ីន​​ម៉ូតូ​នោះ​ទេ រួច​រត់​ស្ទុះ​ទៅ​តោង​ឡើង​បង្កាន់ដៃស្ពាន ហើយ​លោ​.​ត​ទម្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកទន្លេ​លិច​បាត់​ស្រមោល​តែ​ម្តង​។ ដោយ​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​នៅ​លើ​ស្ពាន ទាំង​មិនដឹង​ថា បុរស​រូប​នោះ​មាន​វិបត្តិ​ផ្លូវចិត្ត​រឿង​អ្វី​នោះ​ទេ បានជា​គិត​ខ្លី​សម្រេចចិត្ត​ធ្វើ​អត្ត​.​ឃាត​បញ្ចប់ជីវិត ដោយ​លោ​.​ត​ទឹកស​ម្លា​.​ប់​ខ្លូ​ន​យ៉ាង​ដូច្នេះ​។

បន្ទាប់​ពី​កើតហេតុ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ និង​បាន​ធ្វើការ​ឆែកឆេរ​ក្នុង​កែបម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​បន្សល់​ទុក​នៅ​លើ​ស្ពាន ក្រែង​ឡោ​មាន​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុង​ការ​ទំនាក់ទំនង​ទៅ​កាន់​សាច់ញាតិ​របស់​ជន​រង​គ្រោះ ប៉ុន្តែ​មិន​មាន​អ្វី​ដែល​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​ទាល់តែ​សោះ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ដើម្បី​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​ឲ្យ​មក​ទទួលយក​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ