ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងថ្លៃ​លួច​មានស្នេហា​ជាមួយប្អូន​ថ្លៃស្រី​ពេល​ប្រពន្ធពោះធំ ខ្លាចបែកការណ៍ជាប់គុកវាយសម្លាប់បំបិទមាត់យ៉ាងព្រៃផ្សៃ

15 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ​ជន​ម្នាក់​បាន​ក្លាយ​ខ្លួន​ជា​ឃាតក​​ ហើយ​ត្រូវ​ប៉ូលិស​​ចាប់ខ្លួន​ បន្ទាប់ពី​​បាន​វាយសម្លាប់​​ប្អូន​ថ្លៃ​ស្រីក្នុងបំណង​បំបិទ​មាត់​​​ពីការលួច​មានស្នេហា​​​យ៉ាង​អាស្រូវ​​កេរិ៍្ត​ជាមួយ​ប្អូនថ្លៃ​​ ខណៈ​​ពេលប្រពន្ធ​​របស់ខ្លួន​មានផ្ទៃពោះ ។ ​ហេតុការណ៍​នេះ​កើត​ឡើង​កាលពីវេលាម៉ោង​​​៣​ទៀប​ភ្លឺ​​ថ្ងៃទី២៩ មីនា នៅ​ចំណុច​ច្រាំង​ទន្លេ​​ ក្រោយផ្ទះ​របស់នារី​រងគ្រោះ​ឈ្មោះទំ ស្រីម៉ៅ ​អាយុ​១៨ឆ្នាំ​​ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុក​សំបូរ ។

មន្ត្រីប៉ូលិស​​ផ្នែកព្រហ្ម​ទណ្ឌកំរិត​ធ្ងន់​ខេត្ត​​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​​ក្នុងករណី​នេះឈ្មោះ​លឹម​ រ៉ងជាតិ​ ហៅ​រ៉ង អាយុ​២៣​ឆ្នាំ មានទីលំនៅជា​មួយ​នារីរងគ្រោះ​​​ជាប្អូនថ្លៃ​ មានប្រពន្ធ​ឈ្មោះ​ទំ ស្រី​ស្តើង អាយុ​២១​ឆ្នាំ ជាបងស្រីបង្កើត​របស់​នារីរងគ្រោះ ។ ​លោកវរ​សេនីយ៍ត្រីចាន់ សុខគីម នាយការិ​យាល័យ​ប្រឆាំង​បទល្មើស​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​បានឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​៥​ល្ងា​ចថ្ងៃទី២៨​ មីនា ​កន្លងមក ខណៈ​ពេល​ឪពុក​ម្តាយ​មិន​នៅ​ផ្ទះ ​ជននេះ​បាន​និយាយ​លួងលោម​ណាត់ប្អូន​ថ្លៃ​ស្រី​សុំ​រួម​រ័ក​ ​លុះ​ដល់វេលាទៀប​ភ្លឺ​​ក៏​លួច​ចុះពីលើ​ផ្ទះ​ ខណៈ​​នាង​ជា​ប្រពន្ធ​​​ដេក​លក់​ហើយ​មកបន្ទប់​ដេករបស់​ប្អូនថ្លៃ​ស្រី​នៅ​ក្រោម​​ផ្ទះ​ និង​បាននែបនិត្យ​​រួមរ័ក​គ្នារហូត​​បាន​សម្រេច។

លោក​នាយ​ការិយាល័យ​បន្ត​ទៀត​ថា ក្រោយ​ពេលរួមរ័ក​​​គ្នា​រួច​ហើយ ​នារី​រង​គ្រោះ​បានប្រាប់​ឱ្យ​បុរស​​ជា​បងថ្លៃ​​ជា​អ្នក​ទទួលខុស​ត្រូវ​លើ​រូប​នាង​ បើមិនដូច្នេះ​ទេ នាងនឹង​យក​រឿង​នេះទៅប្រាប់ឪពុក​ម្តាយ និងបងស្រី។ ​ដោយ​សារ​តែ​ភ័យ​ខ្លាច​បែក​រឿង​ ជន​ល្មើស​ក៏​បែកគំនិត​​វាយ​សម្លាប់​បំបិទមាត់​បាន​​ឱ្យ​នាង​ជា​ប្អូនថ្លៃ​ចេញ​ទៅ​ក្រៅ​ផ្ទះ​ជិត​ស្នួហាល​​ខោអាវ ដើម្បីនិយាយគ្នា។ បន្ទាប់មក​នារីរង​គ្រោះ​ក៏​ទៅ​តាមការ​កំណត់​ ទើបជនល្មើស​​​ជា​បងថ្លៃ​​​យក​ឈើ​ជ្រុង​ប្រវែង​ជាងកន្លះម៉ែត្រ ​មកវាយចំ​ក្បាលនាង​ពី​ក្រោយ​បណ្តាល​ឱ្យធ្លាក់​ចូល​ច្រាំង​ទន្លេ​ ហើយ​ត្រូវ​​ក្រុម​គ្រួសារ​​ប្រទះឃើញ​​នាំ​យកមកសង្គ្រោះ​​នៅ មន្ទីរពេទ្យ​​ខេត្ត តែដោយមិន​អាចសង្គ្រោះ​​នាង​បាន​នាង ក៏ស្លាប់ ។

តាមចម្លើយ​សារភាព​​របស់ជនដៃ​ដល់​​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​​និងនារីរងគ្រោះ​​ជាប្អូនថ្លៃ​ធ្លាប់​មានទំនាក់ទំនង​ស្នេហា​​ជាមួយគ្នា​​រយៈ​ពេល​ជាង​មួយខែ​ហើយ ប៉ុន្តែ​ទើបបានរួមរ័ក​គ្នា​ជា​លើក​ទីមួយ ។ ​លោក​នាយការិយា​ល័យ​បានឱ្យ​ដឹង​ទៀត​ថា ក្រោយពី​ចុះ​ទៅធ្វើការ​ស៊ើប​អង្កេត​​នៅ​កន្លែង​កើតហេតុ​ ក៏បានស្រាវជ្រាវ​តាមមុខ​សញ្ញា និងធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ជាបងថ្លៃ​រូបនេះ ៕