ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដណ្តើម​គ្នា​ដាក់​សម្រាស់​យក​ត្រី​នៅ​តាម​ព្រែក បង្ក​ជា​ហិ.ង្សា​មាន​របួស​ស្នាម

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​អាវុធហត្ថ​ស្រុក​សូទ្រនិគម​ចាប់ខ្លួន​ជន​បង្ក​៣​នាក់​យក​ទៅ​សួរនាំ បន្ទាប់​ពី​បាន​វាយ​មនុស្ស​៥​នាក់​ឱ្យ​រង​របួសធ្ងន់​ស្រាល ខណៈ​ដណ្តើម​គ្នា​ដាក់​សម្រាស់​យក​ត្រី​នៅ​តាម​ព្រែក ឈាន​ដល់​វាយតប់​គ្នា​។ ហេតុ​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​តា​ច្រនៀង…

ខេត្តសៀមរាប ៖ កម្លាំង​អាវុធហត្ថ​ស្រុក​សូទ្រនិគម​ចាប់ខ្លួន​ជន​បង្ក​៣​នាក់​យក​ទៅ​សួរនាំ បន្ទាប់​ពី​បាន​វាយ​មនុស្ស​៥​នាក់​ឱ្យ​រង​របួសធ្ងន់​ស្រាល ខណៈ​ដណ្តើម​គ្នា​ដាក់​សម្រាស់​យក​ត្រី​នៅ​តាម​ព្រែក ឈាន​ដល់​វាយតប់​គ្នា​។ ហេតុ​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​តា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​។ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សូទ្រនិគម បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​ទាំង​៣​នាក់​នោះ​មាន​៖ ទី​១-​ឈ្មោះ ផាត់ ង៉ុ​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ទី​២-​ឈ្មោះ ផាត់ ងី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ទី​៣-​ឈ្មោះ ផាត់ ផល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​។

ចំណែក​ជន​រង​គ្រោះ​ទាំង​៥​នាក់​មាន​៖ ទី​១-​ឈ្មោះ តែ លី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​, ទី​២-​ឈ្មោះ ខ្វៃ តែ ភេទ​ប្រុស អាយុ ៦៨​ឆ្នាំ​, ទី​៣-​ឈ្មោះ តែ ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។ ទី​៤-​ឈ្មោះ តែ លី​ដា ភេទ​ប្រុស ៣០​ឆ្នាំ​, ទី​៥-​ឈ្មោះ ឡឹ​ង ហុ​ក ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ​។ ប្រភព​បាន​ប្រាប់​ថា ជនសង្ស័យ និង​ជន​រង​គ្រោះ​រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។ មូលហេតុ ភាគី​ទាំង​សងខាង​ទាស់សម្ដី​គ្នា​រឿង​ដណ្តើម​កន្លែង​ដាក់​សម្រាស់​យក​ត្រី​នៅ​តាម​ព្រែក​ក្នុងភូមិ​សាស្ត្រ​ខាងលើ​។ ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ ដើម្បី​ជួយ​សង្គ្រោះ រីឯ​ជន​បង្ក​កំពុង​ចរចា​គ្នា ជន​រង​គ្រោះ​ទារ​សំណង​៨០​ម៉ឺន​រៀល រីឯ​ជន​បង្ក​ឱ្យ​៣០​ម៉ឺន​រៀល មិន​ត្រូវ​តម្លៃ​គ្នា​ក៏​បាន​លើក​ទៅ​ថៃ្ង​ក្រោយ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ