ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃគូ​អាជីវកម្ម​របស់​ផលិតផល​ម៉ាក IMER របស់​ប្រទេស​អ៊ី​តា​លី ជួបជុំ​បង្កើត​ទំនាក់ទំនង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន IMER ORU ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​សម្ភារ​សំណង់​ម៉ាក IMER​បាន​រៀបចំ​ពិធី​ជួបជុំ​ដៃគូ​ចែកចាយ​របស់​ខ្លួន ដើម្បី​បង្កើត​ទំនាក់ទំនង​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​រវាង​អ្នក​ចែកចាយ​ក្នុងស្រុក

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន IMER ORU ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​សម្ភារ​សំណង់​ម៉ាក IMER​បាន​រៀបចំ​ពិធី​ជួបជុំ​ដៃគូ​ចែកចាយ​របស់​ខ្លួន ដើម្បី​បង្កើត​ទំនាក់ទំនង​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​រវាង​អ្នក​ចែកចាយ​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ ពិធី​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ កន្លង​ទៅ​នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។

លោក Nelson Yeo អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន IMER ORU បាន​លើក​ឡើង​ថា ការ​ជួបជុំ​អ្នក​ចែកចាយ​ទាំងឡាយ​នា​ពេល​នេះ ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​កសាង​ទំនាក់ទំនង​រវាង​បណ្ដា​អ្នក​ចែកចាយ​ពី​ប្រទេស​ផ្សេង​ៗ ផ្លាស់​ប្តូរ និង​ចែករំលែក​បទ​ពិសោធន៍​រវាង​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​ពិសេស​ការ​ជួបជុំ​នេះ គឺជា​ឱកាស​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ចែកចាយ​អាច​លើក​ឡើង​ដោយ​ផ្ទាល់​នូវ​បញ្ហា និង​អនុសាសន៍​នានា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន IMER ប្រទេស​អ៊ី​តា​លី ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ជូន​ផង​ដែរ ។

លោក Giuseppe DE ANGELIS អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន IMER អ៊ី​តា​លី​បានឱ្យ​ដឹង​ដែរ​ថា ផលិតផល IMER គឺជា​ឧបករណ៍​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​សាងសង់​សំណង់ និង​គុណភាព​ក្នុង​ការ​ធ្វើ​សំណង់​ទាំងនោះ​ផង​ដែរ ដែល​ឧបករណ៍​នេះ​ផលិត​ឡើង​នៅ​ប្រទេស​អ៊ី​តា​លី​ប្រកបដោយ​ស្តង់ដារ​អឺរ៉ុប ដោយ​គេ​បាន​សាកល្បង និង​ប្រើប្រាស់​នៅ​តាម​បណ្តា​ប្រទេស​អឺរ៉ុប​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

គួរ​បញ្ជាក់​ថា ឧបករណ៍​សម្ភារ​ជំនួយការ​សាងសង់​ម៉ាក IMER រួម​មាន​ម៉ាស៊ីន​បូកជញ្ជាំង ម៉ាស៊ីន​លាយ​បេតុង ម៉ាស៊ីន​លាយ និង​បូក​បាយអរ​ម៉ាស៊ីន​កាត់​ការ៉ូ និង​ម៉ូ​ទ័​រ​រ៉ក​គ្រប់​ប្រភេទ​ដែល​ផលិត​នៅ​ប្រទេស​អ៊ី​តា​លី ហើយ​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន CBMS Trading Co.,Ltd ៕