ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​តា​កំពុង​ចរចា​វ៉ាក់សាំង​១​លាន​ដូ​ស សម្រាប់​ចាក់​ជូន​អ្នក​ចូល​ទស្សនា World Cup 2022

2 ឆ្នាំ មុន

កា​តា ៖ នាយក​រដ្ឋមន្ត្រី​កា​តា​បាន​បញ្ជាក់​ថា កា​តា​នឹង​អនុញ្ញាត​សម្រាប់​តែ​អ្នកគាំទ្រ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ពេញលេញ​

កា​តា ៖ នាយក​រដ្ឋមន្ត្រី​កា​តា​បាន​បញ្ជាក់​ថា កា​តា​នឹង​អនុញ្ញាត​សម្រាប់​តែ​អ្នកគាំទ្រ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ពេញលេញ​ប៉ុណ្ណោះ​។ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ​។ ខណៈ​ប្រទេស​នេះ កំពុង​ពិភាក្សា​ដើម្បី​ធានា​វ៉ាក់សាំង​ចំនួន​១​លាន​ដូ​ស សម្រាប់​អ្នកចូលរួម​ទស្សនា ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​។

រដ្ឋ​ឈូង​សមុទ្រ​អា​រ៉ាប់​មួយ​នេះ ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​រយៈពេល​៤​ស​ប្តា​ហ៍​។ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ ២០២២​។ ហើយ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) និង​មន្ត្រី​រៀបចំ​របស់​កា​តា ចង់ឱ្យ​ព្រឹត្តិការណ៍​នេះ ធ្វើ​ឡើង​ប្រកបដោយ​សុវត្ថិភាព​ជាទី​បំផុត​។

នាយក​រដ្ឋមន្ត្រី Sheikh Khalid bin Khalifa bin Abdulaziz Al Thani បាន​ប្រាប់​អ្នកកាសែត​ថា ប្រទេស​ភាគច្រើន នៅ​មិន​ទាន់​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ខ្លួន គ្រប់​គ្នា​នៅឡើយ​ទេ​។ ដូច្នេះ​ហើយ​ទើប​កា​តា កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​មួយ ដើម្បី​ផ្តល់​វ៉ាក់សាំង​ចំនួន​១​លាន​ដូ​ស សម្រាប់​ចាក់​វ៉ា​ក់​ជូន​អ្នកគាំទ្រ ដែល​មក​កាន់​ប្រទេស​កា​តា​។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​វ៉ាក់សាំង​ទាំងនោះ ជា​របស់​ក្រុមហ៊ុន​ណា នឹង​ត្រូវ​ផ្តល់​ជូន​ដោយ​របៀប​ណា​នោះ​ទេ​។ ប៉ុន្តែ​បច្ចុប្បន្ន កា​តា​កំពុង​តែ​ផ្តោត​លើ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​របស់​ខ្លួន ជាមួយនឹង​វ៉ាក់សាំង Pfizer-BioNTech និង Moderna៕ (​ដកស្រង់​ចេញពី Reuters)

នាយក​រដ្ឋមន្ត្រី​កា​តា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ