ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ទាំង​2​ចាប់ផ្តើម​ការ​ចរចា​ដំបូង​ដ៏​កម្រ​មាន

8 ឆ្នាំ មុន

មេដឹកនាំ​កូរ៉េ​ខាងត្បូង និង​កូរ៉េ​ខាងជើង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​២៦ វិច្ឆិកា ធ្វើការ​ចរចា​គ្នា​ដំបូង​ដ៏​កម្រ​មាន​សំដៅ​រៀបចំ​ការ​ចរចា​កម្រិត​ខ្ពស់​មួយ ដើម្បី​សម្រាល​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ ។

មេដឹកនាំ​កូរ៉េ​ខាងត្បូង និង​កូរ៉េ​ខាងជើង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​២៦ វិច្ឆិកា ធ្វើការ​ចរចា​គ្នា​ដំបូង​ដ៏​កម្រ​មាន​សំដៅ​រៀបចំ​ការ​ចរចា​កម្រិត​ខ្ពស់​មួយ ដើម្បី​សម្រាល​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ ។

ការ​ជួប​គ្នា​នេះ​ដែល​ចាប់ផ្តើម​នា​វេលា​ម៉ោង​១២​និង​៥០​នាទី ម៉ោង​ក្នុងស្រុក​នៅ​ភូមិ​តាម​ព្រំ ដែន​ប៉ាន​មុន​ហ្សូ​ម ជា​ការ​ជួប​គ្នា​អន្តររដ្ឋាភិបាល​លើក​ដំបូង​រវាង​កូរ៉េ​ខាង​ទាំង​២ ចាប់តាំងពី​ខែសីហា មក ។ ការ​ជួប​ប្រជុំ​ការងារ​នេះ​មានការ​យឺតយ៉ាវ​ជាង​២​ម៉ោង​មក​ពី​បញ្ហា​ខ្សែ​គមនាគមន៍​កូរ៉េ​ខាងជើង ។

លោក KIM KI WOONG ប្រធាន​ការិយាល័យ​ពិសេស​នៃ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង ទទួល​បន្ទុក​ការ​ចរចា​អន្តរ​កូរ៉េ​ជា​អ្នកដឹកនាំ​គណៈប្រតិភូ​កូរ៉េ​ខាងត្បូង ដែល​មាន​មនុស្ស​៣​នាក់​រួច​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ប៉ាន​មុន​ហ្សូ​ម លោក​ឱ្យ​ដឹង​ថា លោក​នឹង​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ឱ្យ​មានការ​អនុវត្ត​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ​ថ្ងៃ​ទី​២៥ សីហា ។

គណៈប្រតិភូ​កូរ៉េ​ទាំង​២​នឹង​ពិភាក្សា​គ្នា​លើ​ភាព​លម្អិត​នៃ​ការ​ចរចា​កម្រិត​ខ្ពស់​នា​ពេល​ខាង​មុខ ដូច​ជា​កាលបរិច្ឆេទ ទីកន្លែង និង​របៀបវារៈ ។ ខ្លឹមសារ​សំខាន់​នៃ​កិច្ចព្រមព្រៀង​ដែល​ចុះ​ហ​ត្ថេ​ល​ខា​កាលពី​ថ្ងៃ​ទី​២៥ សីហា រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​ព្យុ​ង​យ៉ាង​ដើម្បី​សម្រាល​ភាព​តានតឹង​ខាង​យោធា​គឺ​ប្រកាន់​យក​ការ​ចរចា​អន្តររដ្ឋាភិបាល​កម្រិត​ខ្ពស់​ឱ្យ​បាន​ឆាប់​បំផុត​នៅ​ក្រុង​សេ​អ៊ូ​ល និង​នៅ​ក្រុង​ព្យុ​ង​យ៉ាង ។ កម្រិត​នៃ​ប្រមុខ​គណៈប្រតិភូ​ក៏​នឹង​ជា​បញ្ហា​សំខាន់​ក្នុង​ការ​ជួប​គ្នា​លើក​នេះ​ដែរ ។

កាលពី​ខែមិថុនា ឆ្នាំ​២០១៣ កូរ៉េ​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ធ្វើការ​ចរចា​កម្រិត​ខ្ពស់​មួយ​នៅ​ក្រុង​សេ​អ៊ូ​ល ក៏​ប៉ុន្តែ​ការ​ចរចា​នេះ​ត្រូវ​លុប​ចោល​វិញ​មុន​១​ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​កូរ៉េ​ខាងជើង​តវ៉ា​ចំពោះ​កម្រិត​ប្រមុខ​អ្នក​ចរចា​កូរ៉េ​ខាងត្បូង ។

បញ្ហា​នៃ​ការ​ពិភាក្សា​គ្នា​ក៏​មានការ​បើក​ឡើង​វិញ​នៃ​កម្មវិធី​ទេសចរណ៍​រួម​នៅ​ភ្នំ KUMGANG ដែល​ផ្អាក​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០០៨​មក បន្ទាប់​ពី​ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​បាញ់​សម្លាប់​ស្ត្រី​អ្នកទេសចរ​កូរ៉េ​ខាងត្បូង​ម្នាក់​ដែល​វង្វេងផ្លូវ​ចេញ​ផុត​ពី​តំបន់​អនុញ្ញាត​សម្រាប់​ពួក​អ្នកទេសចរ ៕