ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! រថយន្ត​បោះពួយ​ពន្លះ​ម៉ូតូ​លាន់​ដូច​រន្ទះ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​សល់​តែ​គ្រោងឆ្អឹង

2 ឆ្នាំ មុន
  • ស្វាយរៀង

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​បង្ក​ឡើង​ដោយសារ​អ្នកបើកបរ​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័​របើក​លឿន​ដូច​ហោះ​បុក​ម៉ូតូ NOVO ពីក្រោយ​ពេញទំហឹង​លាន់​ដូច​រន្ទះ​ខែប្រាំង បង្ក​ឲ្យ​ម៉ូតូ​ប៉ើង​ទៅ​មុខ​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​បង្ក​ឡើង​ដោយសារ​អ្នកបើកបរ​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័​របើក​លឿន​ដូច​ហោះ​បុក​ម៉ូតូ NOVO ពីក្រោយ​ពេញទំហឹង​លាន់​ដូច​រន្ទះ​ខែប្រាំង បង្ក​ឲ្យ​ម៉ូតូ​ប៉ើង​ទៅ​មុខ​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ្ទេច​អស់​នៅ​សល់​តែ​គ្រោងឆ្អឹង ចំណែក​ជន​រង​គ្រោះ​វិញ​ប៉ើង​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ថ្នល់​កៅស៊ូ​បែកក្បាល​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​សង្វេគ​។​ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣២​នាទី​យប់ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៣/១៤៤ ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​មាន​ម៉ូតូ​០១​គ្រឿង ម៉ាក NOVO គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​មាន​រថយន្ត​១​គ្រឿង​ម៉ាក RAVE4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-2028 ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​យ៉ាង​លឿន មក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ខ្ទាត​ចេញ​ពីលើ​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​នឹង​ថ្នល់​ស្លា​.​ប់​ភ្លាម​ៗ​តែ​ម្តង ចំណែក​ម៉ូតូ​វិញ​ប៉ើង​ទៅ​មុខ​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ ធ្វើ​ម៉ូតូ​ជន​រង​គ្រោះ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ្ទេច​អស់​នៅ​សល់​តែ​គ្រោងឆ្អឹង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ អែម វ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ព្រៃ​ទប់ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ (​មិន​ពាក់មួក​សុវត្ថិភាព​) ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់ (​ឆេះ​សល់​តែ​គ្រោង​ដែក​)​។ រីឯ​រថយន្ត​បង្ក​វិញ ម៉ាក RAVE4 ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-2028 បើកបរ​ដោយ​ឈ្មោះ​ន​ន់ ឡា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ថ្មី ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍​ខេត្តស្វាយរៀង បន្ទាប់​ពី​បុក​ម៉ូតូ​ជន​រង​គ្រោះ​ហើយ ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ (​រថយន្ត​ខូចខាត​ស្រាល)​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ទៅ​អោយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​មធ្យោបាយ​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ