មនុស្សយ៉ាងហោចណាស់១៥នាក់ បានស្លាប់បាត់បង់ជីវិត និងច្រើននាក់ទៀតរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តបឺសមួយក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃទី១២ មីនា កន្លងមក ។ រថយន្តបឺសនេះដឹកមនុស្ស៣០នាក់ ទៅកាន់ផ្ទះវិញពីកាស៊ីណូមួយ ហើយបានក្រឡាប់ទៅបុកបង្គោលស្លាកសញ្ញាធំមួយដែលដាក់នៅចិញ្ចើមថ្នល់ ។
អ្នកបើកបររថយន្តបឺសនេះដែលនៅរស់ពីឧប្បត្តិហេតុគួរឱ្យរន្ធត់នេះ និយាយប្រាប់ប៉ូលិសថា ខ្លួនបានបាត់បង់ម្ចាស់ការនៅពេលព្យាយាមគេចចេញពីរថយន្តកាំមីញ៉ុងដឹកសម្លៀកបំពាក់មួយគ្រឿងដែលបើកក្នុងទិសដៅផ្ទុយគ្នា ៕
ចែករំលែកព័តមាននេះ