ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជួបគ្រោះព្រោះចង់ជិះគេចឆ្កែដែល​កំពុង​​​ដេញ​ខាំ​គ្នា​​លើ​​ផ្លូវ​

2 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ អ្នកលក់​បន្លែ​ម្នាក់​ត្រូវ​បាត់បង់​ជីវិត​ត្រឹម​មួយប៉ប្រិចភ្នែក ដោយសារ​ត្រូវរ៉ឺ​ម៉ក​ដឹក​បន្លែ​របស់​ខ្លួន​ក្រឡាប់​សង្កត់​ពីលើ ក្រោយ​ពី​គាត់​ជិះ​គេច​សត្វ​ឆ្កែ​ដែល​ដេញ​ខាំ​គ្នា​នៅ​លើ​ដងផ្លូវ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២០ មិថុនា នៅ​ចំណុច​ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី​។…

​ខេត្តបាត់ដំបង​៖ អ្នកលក់​បន្លែ​ម្នាក់​ត្រូវ​បាត់បង់​ជីវិត​ត្រឹម​មួយប៉ប្រិចភ្នែក ដោយសារ​ត្រូវរ៉ឺ​ម៉ក​ដឹក​បន្លែ​របស់​ខ្លួន​ក្រឡាប់​សង្កត់​ពីលើ ក្រោយ​ពី​គាត់​ជិះ​គេច​សត្វ​ឆ្កែ​ដែល​ដេញ​ខាំ​គ្នា​នៅ​លើ​ដងផ្លូវ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២០ មិថុនា នៅ​ចំណុច​ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី​។

ជន​រង​គ្រោះ​ឈ្មោះ​ញឹ​ម សុ​ភឿន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មានមុខ​របរ​លក់​ម្ហូបអាហារ​តាម​រ៉ឺម៉ក​មូ​តូ រស់នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​តា​លាស់ ស្រុក​មោងឫស្សី​។ សមត្ថកិច្ច​បាន​រាយការណ៍​ថា ស្ត្រី​រង​គ្រោះ បាន​ជិះ​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​ដែល​មាន​ដឹក​បន្លែ​យ៉ាង​រយីងរយោង​ផង ចេញពី​ឃុំ​តា​លាស់​ឆ្ពោះទៅ​កាន់​ផ្សារ​មោង​ប្ញ​ស្សី​។

សេចក្ដី​រាយ​ការ​ណ៍បានឱ្យ​ដឹង​ទៀត​ថា ពេល​គាត់​ដឹក​បន្លែង​ទៅ​ដល់​កន្លែង​ក់ត​ហេតុ ​ស្រាប់តែ​វាក់​អឺ​នឹង​សត្វ​ឆ្កែ​ដែល​កំពុង​ដេញ​ខាំ​គ្នា​រត់​កាត់​ពីមុខ​ម៉ូតូ ធ្វើ​ឱ្យ​គាត់​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ ទើប​បណ្តាល​ក្រឡាប់​រឺ​ម៉ក​ម៉ូតូ​សង្កត់ពីលើ​គាត់​ធ្វើ​ឱ្យ​របួសធ្ងន់ តែ​អ​កុស​ល្យ​គាត់​បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ សមត្ថកិច្ច​និយាយ​ថា នេះ​ជា​ឧប្បតិហេតុ​ដែល​កើតឡើង​ដោយ​ចៃដន្យ​ប៉ុណ្ណោះ ហើយ​ក៏​ជា​រឿង​ដែល​ស្មាន​មិន​ដល់​ដែរ​។ យ៉ាងណា​ក្ដី ក្រុម​គ្រួ​សារបាន​ដឹក​សាកសព​ជន​រង​គ្រោះ​ទៅ​តាម​ប្រពៃណី​ហើយ​៕