ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនអូស្ត្រាលីចាប់ផ្តើមចម្រាញ់រ៉ែមាស នៅការដ្ឋានចម្រាញ់រ៉ែមាសដំបូងបង្អស់នៅកម្ពុជា

2 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី ៖ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រុមហ៊ុនអូស្ត្រាលីចាប់ផ្តើមចម្រាញ់រ៉ែមាស នៅការដ្ឋានចម្រាញ់រ៉ែមាសដំបូងបង្អស់នៅកម្ពុជា ដែលពិធីបើកសម្ភោធជាផ្លូវការត្រូវបានធ្វើឡើងក្រុមវត្តមានរដ្ឋមន្ត្រីមកពីក្រសួងចំនួន ២ និងតំណាងខាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ។

មណ្ឌលគិរី ៖ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រុមហ៊ុនអូស្ត្រាលីចាប់ផ្តើមចម្រាញ់រ៉ែមាស នៅការដ្ឋានចម្រាញ់រ៉ែមាសដំបូងបង្អស់នៅកម្ពុជា ដែលពិធីបើកសម្ភោធជាផ្លូវការត្រូវបានធ្វើឡើងក្រុមវត្តមានរដ្ឋមន្ត្រីមកពីក្រសួងចំនួន ២ និងតំណាងខាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ក (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ដែលគ្រប់គ្រងដោយក្រុមហ៊ុន Emerald Resources ចុះបញ្ជីនៅ Australia Stock Exchange (ASX) ត្រូវបានបង្កើតឡើងនិងដំណើរការគម្រោងនេះ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអុស្ត្រាលីចេញថ្ងៃនេះ ។

«នេះជារោងចក្រចម្រាញ់រ៉ែមាស លក្ខណៈពាណិជ្ជកម្មដំបូងរបស់កម្ពុជា» ។ នេះជាការបញ្ជាក់របស់ស្ថានទូតអូស្ត្រាលី ដែលមានវត្តមាន លោក Luke Arnold ភារធារីស្ថានទូត និងលោក Rhys Haynes លេខាធិការទី២ របស់ស្ថានទូតទៅចូលរួមការបើកដំណើរការផ្លូវការជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងការចាប់ផ្តើមសកម្មភាពរុករករ៉ែមាស នៅគម្រោងរ៉ែមាសអូរខ្វាវ ក្នុងខេត្តមណ្ឌលគិរី ។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន ក្រោយពីបានសិក្សាស្រាវជ្រាវស្វែង រុករកអស់រយៈពេលប្រមាណ១៤ ឆ្នាំ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី ទីមួយ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបាន ផលិតចេញនៅថ្ងៃនេះជាមាសដុំពាក់កណ្ដាលសម្រេច ដែលមានអត្រាមា ស៩០%(Gold Doré Bars)។ តាមរបាយការណ៍សមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុ ទ្ធបានប្រមាណ ៣ (បី) តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្ម បន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ»។ ជាមួយគ្នានោះដែរ សម្ដេចតេជោ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខ ណៈឧស្សាហកម្មពីជម្រក រ៉ែតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥ លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹង ត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោក Luke Arnold ភារធារីស្ថានទូតអូស្ត្រាលីបានមានប្រសាសន៍ថា «ស្ថានទូតអូស្ត្រាលី មានសេចក្តីរីររាយ ដែលអាជីវកម្មរ៉ែអូស្ត្រាលី កំពុងជួយគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគបរទេសរបស់ខ្លួន ។ ការវិនិយោគពីអូស្ត្រាលី ដូចជាគម្រោងនេះ នឹងជួយដល់ប្រទេសកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលមានភាពធន់ ព្រមទាំងទស្សនវិស័យយុទ្ធសាស្រ្តប្រកបដោយតុល្យភាព នៅក្នុងតំបន់របស់យើង» ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ