ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែ​លស៍ កក់​កៅអី​វគ្គ​១៦​ក្រុម ទោះ​ចាញ់​អ៊ី​តា​លី ខណៈ​ស្វី​ស ​រង់ចាំ​អ៊ុត​ក្រុម​លេខ​៣​ល្អ

2 ឆ្នាំ មុន

អ៊ី​តា​លី ៖ ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍ Euro 2020 បាន​បញ្ចប់​សព្វគ្រប់​កាលពី​យប់មិញ​។ ដោយ​ក្នុង​នោះ អ៊ី​តា​

អ៊ី​តា​លី ៖ ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍ Euro 2020 បាន​បញ្ចប់​សព្វគ្រប់​កាលពី​យប់មិញ​។ ដោយ​ក្នុង​នោះ អ៊ី​តា​លី និង វែ​លស៍ បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ ខណៈ​ស្វី​ស​បន្ត​រង់ចាំ​អ៊ុត​ក្រុម​លេខ​៣​ល្អ ជាមួយ​ក្រុម​ក្នុង​ពូ​ល​ផ្សេង​ទៀត​។ ចំណែកឯ​តួ​ក​គី អស់​ភារកិច្ច​សម្រាប់​ព្រឹត្តិការណ៍​នេះ​។

ម្ចាស់ផ្ទះ​អ៊ី​តា​លី ធ្វើ​បាន​ល្អ​បំផុត​ក្នុង​ពូ​ល បន្ទាប់​ពី​៣​ប្រកួត​ឈ្នះ​ទាំងអស់ និង​មិន​របូត​គ្រាប់​បាល់​សូ​ម្បី​តែ​១​គ្រាប់​។ ក្រោយ​កាលពី​យប់មិញ ពួក​គេ​បាន​យកឈ្នះ​វែ​លស៍ ដោយ​លទ្ធផល ១-០​។ ហើយ​១​គ្រាប់​នេះ សម្រេច​បាន​ដោយ​ខ្សែបម្រើ Matteo Pessina នៅ​នាទី​៣៩​។

មួយគូ​ទៀត ស្វី​សបាន​ទម្លាក់​តួ​ក​គី​ចេញពី​ព្រឹត្តិការណ៍ Euro 2020 ក្រោយ​យកឈ្នះ​ដោយ​លទ្ធផល ៣-១​។ ៣​គ្រាប់​របស់​ស្វី​ស សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Haris Seferovic នៅ​នាទី​៦ និង​ខ្សែបម្រើ​ស្លាប Xherdan Shaqiri ២​គ្រាប់​ម្នាក់ឯង នៅ​នាទី​២៦ និង​៦៨​។ ខណៈ​ដែល​១​គ្រាប់​របស់​តួ​ក​គី រកបាន​ដោយ​ខ្សែបម្រើ Irfan Kahveci នៅ​នាទី​៦២​។

ក្នុង​ពូ​ល A អ៊ី​តា​លី​បញ្ចប់​ទៅ​ក្នុង​តំណែង​កំពូល​តារាង​មាន​៩​ពិន្ទុ​ពេញ​។ វែ​លស៍ នៅ​ចំណាត់ថ្នាក់​លេខ​២ មាន​៤​ពិន្ទុ​។ ស្រប​ពេល​ស្វី​ស នៅ​ចំណាត់ថ្នាក់​លេខ​៣ មាន​៤​ពិន្ទុ (​ចាញ់​គ្រាប់​បាល់​ចំណេញ​វែ​លស៍​) បន្ត​ក្តី​សង្ឃឹម​រង់ចាំ​អ៊ុត​លទ្ធផល​ក្រុម​លេខ​៣​ល្អ ជាមួយ​ពូ​ល​ផ្សេង​ទៀត​។ ខណៈ​តួ​ក​គី បរាជ័យ​ទាំង​៣​ប្រកួត ត្រូវ​ហាលអាវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ