ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ហាមពលរដ្ឋកុំចំណាយថវិកាធ្វើតេស្ត និងទិញឧបករណ៍រកអង់ទីគ័រការពារកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានជូនដំណឹង មិនឲ្យពលរដ្ឋចំណាយថវិកាក្នុងការធ្វើតេស្ត និងទិញឧបករណ៍ ដែលធ្វើតេស្តរហ័សរកអង់ទីគ័រការពារកូវីដ ១៩ នោះឡើយ ។…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានជូនដំណឹង មិនឲ្យពលរដ្ឋចំណាយថវិកាក្នុងការធ្វើតេស្ត និងទិញឧបករណ៍ ដែលធ្វើតេស្តរហ័សរកអង់ទីគ័រការពារកូវីដ ១៩ នោះឡើយ ។ ក្រសួងបានបញ្ជាក់ថា ក្រោយពីចាក់វ៉ាក់សំាងកូវីដ ១៩ រួច អង្គការសុខភាពពិភពលោក (WHO) ពុំបានណែនាំណាមួយក្នុងការធ្វើតេស្តរកអង់ទីគ័រការពារកូវីដ ១៩ នេះឡើយ ។ ដើម្បីការពារការឆ្លងជំងឺកូវីដ ១៩ ក្រសួងអំពាវនាវយ៉ាងទទួចឲ្យសាធារណជនទំាងអស់មិនត្រូវនាំគ្នាទៅធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ ១៩ ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័សខុសច្បាប់ជាដាច់ខាត និងត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ពាក់ម៉ាស លាងសម្អាតដៃជាញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពជាដើមនោះ ។

«ដើម្បីចៀសវាងនូវការខាតបង់ប្រាក់កាស និងបង្កឲ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាលដែលកំពុងចាក់វ៉ាក់សំាងកូវីដ ១៩ នៅទូទំាងប្រទេសនោះ ក្រសួងសូមជូនព័ត៌មានដល់សាធារណជនទំាងអស់ ត្រូវឈប់ជឿលើការឃោសនាកុហក បោកប្រាស់ ភូតភរ ដោយត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់តេស្តរហ័សរកអង់គីទ័រការពារកូវីដ ១៩ គ្មានលេខបញ្ជីការពីក្រសួងសុខាភិបាល ដែលកំពុងផ្សព្វ ផ្សាយលក់ ដោយគណនីបណ្តាញសង្គម និងគណនីពាក់ព័ន្ធដទៃទៀត និងបញ្ឈប់ការទៅធ្វើតេស្តតាមសេវាសុខាភិបាលឯកជននានាជាបន្តទៀត ព្រោះការធ្វើតេស្តរហ័សទំាងនោះពុំមានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុក្រិតភាពនៃលទ្ធផលបានឡើយ» នេះបើតាមសេចក្តីជូនដំណឹងរបស់សក្រសួងសុខាភិបាលនៅថ្ងៃទី ២១ មិថុនានេះ ។

ការជូនដំណឹងរបស់ក្រសួងមានសត្ថកិច្ចនេះ បន្ទាប់ពីមានការផ្សព្វផ្សាយលក់ឧបករណ៍តេស្តអង់ទីគ័រការពារកូវីដ ១៩ នៅលើបណ្តាញទំនាក់ទំនងសង្គម ហើយមានសេវាព្យាបាលឯកជនមួយចំនួន ត្រូវគេដឹងថា មានទទួលសេវាធ្វើតេស្តពិនិត្យមើលអង់ទីគ័រការពារកូវីដ ១៩ នេះផងដែល បន្ទាប់ពីពលរដ្ឋបានចាក់វ៉ាកសំាងហើយនោះ ។ ការធ្វើតេស្តរកអង់ទីគ័រនេះ នៅតាមមន្ទីរពេទ្យឯកជន គេដឹងថា មានតម្លៃចាប់ពី ២៥ ដុល្លារឡើងទៅ ។ ក្រៅពីការហាមមិនឲ្យពលរដ្ឋចំណាយប្រាក់ឥតប្រយោជន៍លើការធ្វើតេស្តរកអង់ទីគ័រនេះ ក្រសួងបានព្រមានចាត់វិធានការលើជនណា ដែលបានផ្សព្វផ្សាយ ចែកចាយ លក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់តេស្តរហ័សគ្មានលេខបញ្ជីកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល តាមច្បាប់ដែលមានជាធរមានផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ