ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​ល្វាឯម ចាប់​ក្រុម​រថយន្ត​ដឹក​ដី​អប់រំ កុំ​ឲ្យ​បើកបរ​បែប​អនាធិបតេយ្យ

2 ឆ្នាំ មុន

ខេត្តកណ្តាល ៖ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​មួយ សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​បញ្ចេញ​មតិយោបល់​ក្នុង​ប្រអប់​សារ​របស់​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចំនួន​២​លើកមក​ហើយ ដែល​មាន​ខ្លឹមសារ​ថា «​ខ្ញុំបាទ សូម​គោរព​ដល់​ឧត្តមសេនីយ៍ទោ ឈឿ​ន…

ខេត្តកណ្តាល ៖ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​មួយ សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​បញ្ចេញ​មតិយោបល់​ក្នុង​ប្រអប់​សារ​របស់​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចំនួន​២​លើកមក​ហើយ ដែល​មាន​ខ្លឹមសារ​ថា «​ខ្ញុំបាទ សូម​គោរព​ដល់​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្ដាល និង​មន្ត្រី​ក្រោម​ឱវាទ សូម​មេត្តា​ជួយ​មក​ពិនិត្យ​នៅ​ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល ផង​ចុះ ព្រោះ​រថយន្ត​ដឹក​ដី បើកបរ​យ៉ាង​អនាធិបតេយ្យ វ៉ា ជែង គ្មាន​គិត​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ ម្យ៉ាងវិញទៀត ដឹក​ដី​ជ្រុះ​ពេញ​ផ្លូវថ្នល់​បណ្ដាល​ឲ្យ​ហុយ ប៉ះពាល់​ដល់​សុខភាព និង​អ្នក​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ហើយ​ពេល​ខ្លះ ស៊ី​ផ្លេ​ដេញ​គ្នា ដូច​ប្រណាំង​រថយន្ត ស្ទើរតែ​គាំងបេះដូង ។ សូម​មេត្តា​ជួយ​រក​ដំណោះស្រាយ​ផង ព្រោះ​នេះ​ជា​លើក​ទី​២ ហើយ​ដែល​ខ្ញុំ​រាយការណ៍ ព្រោះ​លើក​ទី​១ មិន​ទទួល​បាន​លទ្ធផល​សោះ​» ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក ហេង សុផល អធិការ​នគរបាល​ស្រុក​ល្វាឯម ចុះ​ស្រាវជ្រាវ​ចំពោះ​ករណី​ខាងលើ​ជា​បន្ទាន់ ! ។

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​ខែមិថុនា ឆ្នាំ​២០២១ លោក​អធិការរង ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​ចរាចរណ៍ និង​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សារិកាកែវ ឲ្យ​ដឹកនាំ​កម្លាំង ចុះ​ទៅ​ពិនិត្យ​មើល​ដល់ទី​តាំង​ផ្លូវ​លេខ​៣៨០ គឺ​មាន​ស្ថានភាព​ជ្រុះ​ដី​ហុយ ពិតប្រាកដ​មែន ហើយ​ចំពោះ​ការ​បើក​វ៉ា​ជែង បើ​មាន​សមត្ថកិច្ច​ល្បាត​តាម​ដងផ្លូវ ពួក​ក្រុម​រថយន្ត​ដឹក​ដី​នេះ ពុំ​ហ៊ាន​ធ្វើ​សកម្មភាព​វ៉ា​ជែង​ស៊ី​ផ្លេ​ដេញ​គ្នា​ឡើយ ។

កម្លាំង​សមត្ថកិច្ច ក៏​បាន​អនុវត្តន៍​ជំនាញ​ធ្វើការ​ហៅ​ពួក​ក្រុម​រថយន្ត​ធ្វើ​ត្រួតពិនិត្យ និង​ណែនាំ​អប់រំ​ពី​ច្បាប់​ចរាចរណ៍ ហើយ​បាន​ឲ្យ​ពួក​គា​ក្រុម​រថយន្ត ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បើក​ល្បឿន​លឿន​វ៉ា​ជែង និង​ឲ្យ​គ្រប​ដី​មិន​ឲ្យ​ជ្រុះ លើ​ថ្នល់​បណ្តាល​ឲ្យ​ប្រឡាក់​ថ្នល់​ហុយ​ប៉ះពាល់​សុខភាព​របស់​ប្រជាពលរដ្ឋ រស់នៅ​តាម​ដងផ្លូវ និង​អ្នក​ធ្វើ​ដំណើរ ។ ហើយ​រថយន្ត​ទាំងនោះ​បាន​សន្យា​អនុវត្តន៍​ឲ្យ​បាន​តាម​ការ​ណែនាំ ដូច​ខាងក្រោម ៖
១. ចាប់ពី​ថ្ងៃនេះ​តទៅ ខ្ញុំបាទ​និង​គោរព​តាម​ការ អប់រំ ណែនាំ របស់​សមត្ថកិច្ច​ដោយពេល​ដឹក​ជញ្ជូន​ខ្សាច់ ឬ​ដី ខ្ញុំបាទ​និង​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ មិន​ឲ្យ​ហៀរ​ជ្រុះ ឬ​ហូរ​ទឹកធ្លាក់​មក​លើ​ផ្លូវ​ឡើយ ។
២. ខ្ញុំបាទ និង​បំពាក់​ស្លាក​លេខ​យាន មាន​ឯកសារ​យាន មិន​បើកបរ​លឿន មិន​បើក​វ៉ា​ជែង មិន​ស៊ី​ផ្លេ​នៅ​កន្លែង​ហាម​ស៊ី​ផ្លេ និង​មិន​ប្រើប្រាស់​ស៊ី​ផ្លេ​ខ្យល់ ។
៣. បើ​ខ្ញុំបាទ​មិន​គោរព​តាម​កិច្ចសន្យា​ខាងលើ ខ្ញុំបាទ​នឹង​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់ ដោយ​ឥត​ប្រកែក​តវ៉ា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ