ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! កម្ពុជាប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី

2 ឆ្នាំ មុន
  • មណ្ឌលគិរី

រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ បានប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១។

មណ្ឌលគិរី ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ បានប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១ ។ ពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិក ម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះ សម្តេចតេជោបានប្រកាសពីភាពជោគជ័យលើអា ជីវកម្មរ៉ែមាស លើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈ ពេល ៨ ឆ្នាំ ដំបូង។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសដាក់ឲ្យដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រ ចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅ តំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ មិថុនាតទៅ។

សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា «ក្រោយពីបានសិក្សាស្រាវជ្រាវស្វែង រុករកអស់រយៈពេលប្រមាណ១៤ ឆ្នាំ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី ទីមួយ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបាន ផលិតចេញនៅថ្ងៃនេះជាមាសដុំពាក់កណ្ដាលសម្រេច ដែលមានអត្រាមា ស៩០%(Gold Doré Bars)។ តាមរបាយការណ៍សមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុ ទ្ធបានប្រមាណ ៣ (បី) តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្ម បន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ»។ ជាមួយគ្នានោះដែរ សម្ដេចតេជោ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខ ណៈឧស្សាហកម្មពីជម្រក រ៉ែតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥ លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹង ត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចតេជោ ក៏បានក្រើនរំលឹកថា អាជីវកម្មរ៉ែមាស គឺជាអាជីវកម្ម ដែលត្រូវការវិនិយោ គប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យាពិតប្រាកដ។ ដូចដែលបានរៀបរាប់ពីប្រវត្តិ នៃការវិនិ យោគខាងលើ មិនមែនគ្រប់គ្នាចេះតែអាចធ្វើការ អភិវឌ្ឍបាននោះទេ ការដាក់ឱ្យដំណើរការ ឧស្សហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រ កាសលើកទឹកចិត្តឱ្យ សាធារណជនទាំង ឡាយចាប់យក របរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវ កម្មដែលមានគ្រោះ ហានិភ័យខ្លាំង ត្រូវការដើមទុន ច្រើននិង ជំនាញពិតប្រាកដ។

សម្ដេចតេជោ លើកឡើងទៀតថា អាជីវកម្មជាលក្ខណៈប្រពៃណី ដូចជាការរែង ចម្រាញ់យកមាសដោយ ដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈសមស្របសម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារក៏ពុំមានច្រើនដែរ។ ទន្ទឹមនឹងនេះការធ្វើអាជីវកម្ម ទ្រង់ទ្រាយតូចៗបែបនេះក៏មិនអា ចផ្ដល់ផ លចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្ម ប្រភេទនេះបង្កនូវផល ប៉ះពាល់បរិ ស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជា ពលរដ្ឋលះបង់នូវបំណងចង់ ធ្វើអាជីវកម្មរ៉ែមាស ជាលក្ខណៈគ្រួសារ ឬជាលក្ខណៈខ្នាតតូចបន្តទៀតទៅ។ សម្តេច បញ្ជាក់ថា បណ្តាក្រុមហ៊ុនរ៉ែទាំងអស់ នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវដូចក្រុមហ៊ុនអូស្ត្រាលីនេះ នៅគ្រប់ដំ ណាក់កាលនៃប្រតិបត្តិ ការរបស់ខ្លួន៕ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ