ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវក្រាល​កៅស៊ូ២៣គីឡូម៉ែត្រ​ទៅអាង​ត្រពាំងថ្មធ្វើ​រួួច​ឆាប់​រលាយ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​​កៅស៊ូ​ចូល​​អាង​ត្រពាំង​ថ្ម​ ស្រុក​ភ្នំស្រុក​ ប្រវែង​២៣​គីឡូម៉ែត្រ​ មន្ទី​រជំនាញ​ថា​ ​មិន​មែន​ផ្លូវ​ធ្វើ​គ្មាន​គុណ​ភាព​​នោះ​ទេ​ គឺ​រង​គ្រោះ​ទឹក​លិច​ហើយ​រថយន្ត​ដឹក​លើស​ទម្ងន់​​បណ្តាល​​ឱ្យ​ខូច​បាក់ស្រុត​ខ្ទេចខ្ទាំ ។

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​​កៅស៊ូ​ចូល​​អាង​ត្រពាំង​ថ្ម​ ស្រុក​ភ្នំស្រុក​ ប្រវែង​២៣​គីឡូម៉ែត្រ​ មន្ទី​រជំនាញ​ថា​ ​មិន​មែន​ផ្លូវ​ធ្វើ​គ្មាន​គុណ​ភាព​​នោះ​ទេ​ គឺ​រង​គ្រោះ​ទឹក​លិច​ហើយ​រថយន្ត​ដឹក​លើស​ទម្ងន់​​បណ្តាល​​ឱ្យ​ខូច​បាក់ស្រុត​ខ្ទេចខ្ទាំ ។

ប្រជាពលរដ្ឋ​ស្រុក​ភ្នំស្រុក​បាន​រិះគន់​ថា ​ផ្លូវ​ចូល​ស្រុក​ភ្នំស្រុក​ទៅ​អាង​ត្រពាំង​ថ្ម​ កំពុង​រង​ការ​ខូចខាត​​មាន​សភាព​ធ្ងន់​ធ្ងន់​ ព្រោះ​ក្រុម​ហ៊ុន​ដែល​កសាង​ផ្លូវ​កៅស៊ូ​ធ្វើ​គ្មាន​គុណភាព​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​មក​ជួប​ការ​លំបាក ​បើ​ជិះ​ពេល​យប់​ធ្លាក់​ជ​ង្ហុ​ក​ប្រឈម​គ្រោះថ្នាក់ គឺ​វារលាយ​លែង​ឃើញ​កៅស៊ូ​កន្លែង​ខ្លះ​ទៅហើយ ​។

លោក គឹ​ម សុវណ្ណ ប្រធាន​មន្ទី​សា​ធារ​ណ​ការ​​ និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ​ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ​ទៅ​កាន់​ស្រុក​ភ្នំស្រុក​ទៅ​កាន់​អាង​ត្រពាំង​ថ្ម​ តំបន់រមណីយ​ដ្ឋា​ន ​និង​ជា​កន្លែង​តំបន់​អភិរក្ស​សត្វ​ដ៏​​កម្រ​ក្នុង​លោក​ដែល​ត្រូវ​បានការ​ពារ​ទុក ​។

ផ្លូវ​កៅស៊ូ​នេះ​ ប្រវែង​២៣​គីឡូម៉ែត្រ ​ដែល​ត្រូវ​បាន​កសាង​នៅ​ចុងឆ្នាំ​២០០៤​រួចរាល់​ដើមឆ្នាំ​២០១៥​ ហើយ​ក្រោយ​ពេល​កសាង​បាន​ប៉ុន្មាន​​​ក្រោយ​រង​គ្រោះ​ទឹកជំនន់​ បណ្តាល​កន្លែង​ខ្លះ​ដក់ទឹក​រថយន្ត​ដឹក​លើស​ទំងន់​ផង​បណ្តាល​ឱ្យខូច​ដោយ​កន្លែង ​។

លោក​បាន​បន្ត​ថា ​ក្រោយ​ពេល​ដែល​រង​ការ​ខូច​មន្ទី​រជំនាញ​​កំពុងធ្វើការ​ជួសជុល​កន្លែង​ខូចជា​បណ្តើរ​ៗ​ ដើម្បី​ឱ្យប្រជាពលរដ្ឋ​ទៅ​មក​បាន​ស្រួល​ ​និង​សំណូមពរ​សុំ​ឱ្យ​​ក្រុមហ៊ុន​ និង​ប្រជាពលរដ្ឋ​បញ្ឈប់​​ដឹកទំនិញ​លើស​ទម្ងន់ បណ្តាល​បំផ្លាញ​ផ្លូវ​ ​ហើយ​ត្រូវ​ជូ​ល​ថែរក្សា​ទាំងអស់​ដោយ​បាន​គង់​វង់ ។

អ្នក​ស្រុក​និយាយ​ថា តាមពិត​ទៅ ការ​ធ្វើផ្លូវ​នេះ​ពិត​ជា​គ្មាន​គុណ​ភាព​មែន ប្រៀប​ដូច​គេ​នាំគ្នា​លួួច​បច្ចេក​ទេស ទើប​រលាយ​ឆាប់​បែប​នេះ ។ ប៉ុន្តែ​ទីបំផុត គេ​នាំគ្នា​ឆ្លើយ​ដាក់​រថយន្ត​ដឹក​ធ្ងន់ទៅវិញ ។