សង្ស័យ​វប្បធម៌​ខ្មោច !


របស់​ដែល​ហៅ​ថា «​វប្បធម៌​សន្ទនា​» នៅ​ពេល​បាន​កើតឡើង​ដំបូង​បាន​ធ្វើ​ឱ្យ​សកម្មជន​ទាំងឡាយ​របស់​បក្ស​ទាំង​២​រីករាយ​ក្នុង​ចិត្ត​គ្រប់​គ្នា​…​ព្រោះ​គេ​យល់​ថា សង្គម​យើង​លែង​មាន​«​កម្តៅ​»…​លែង​ឈ្លោះ​…​លែង​មាន​កាប់​ចាក់​គ្នា​ទៀតហើយ ។ សង្ឃឹម​មាន​សន្តិភាព​ទាំង​ផ្លូវ​កាយ​…​ផ្លូវចិត្ត ។

ជា​ពិសេស​អ្នករក​ស៊ីតូច​ធំ​ទាំងឡាយ សប្បាយ​ជាងគេ​…​ព្រោះ​លែង​ភ័យ​…លែង​ខ្លាច​…​លែង​មាន​ភាព​វឹកវរ​…​បាន​សម្ងំរ​កសី​ុ​សុខ​ស្រួល ត្រជាក់ត្រជុំ ញញឹម​គ្រប់​គ្នា​។

ប៉ុន្តែ​ដូច​ក្មេង​បៀម​ដៃ​…​ដូច​ល្បែង​បាយឡុកបាយឡ​…​ចោលម្សៀត​តែ​ម្រ៉​ង ! ចេញ​ផុត​ពី​តុ​ចរចា​…​ចេញ​ផុត​ពី​ការ​ចាប់ដៃ​គ្នា​…​ឮ​តែ​ពាក្យ​ប្រមាថ​…​ដៀមដាម​…​ចោទ​ដាក់​គ្នា​កាន់តែ​ខ្លាំង​…​ក្លាយជា​ខ្មាំង ជាស​ត្រូវ​…​លែង​មើល​មុខ​គ្នា​ចំ​តែ​ម្តង ! សង្ស័យ​ជា​«​វប្បធម៌​ខ្មោច​»…​ធ្វើ​ឱ្យ​មហាជន​ទាំងឡាយ​ភ័យ​ព្រួយ​…អស់ពី​កាប់​ចាក់​គ្នា​ដោយ​វោហា​…​ឥឡូវ​ស្រាប់តែ​លេច​អា​រឿង​«​ចង់​ជួប​គ្នា​»

ប្រហើរ​សម្តី​ថា​ចង់​ប្រើ​«​វប្បធម៌​សន្ទនា​»​ទៀត​ហើយ​…ទស្សនៈ​មហាជន​ពេល​នេះ​យល់​ឃើញ​ថា បើ​វា​មិន​ខ្មេះ​…​ឬ​មិន​ខ្មោច​ទេ​…​ឈប់​ប្រើ​វប្បធម៌​ស្អី​ហ្នុ​ង​ទៅ ! នាំ​ឱ្យ​តែ​គេ​ខកចិត្ត​ជឿ​…ពេល​អង្គុយ​ចរចា​គ្នា​ផ្អែមបន្លែ​ណាស់​…​ញញឹម​ស្រស់ស្រាយ​…​ដល់​ចេញ​ផុត​ពីមុខ​គ្នា​…​ក្លាយជា​ស្លែង​…​មិន​ស្លែង​ក្នុង​ប្រទេស​ទេ​…​ទៅ​ស្លែង​នៅ​ក្រៅប្រទេស ធ្វើ​ឱ្យ​ខ្មែរ​ដែល​មិន​ដែល​មក​អើត​ស្រុក​…​ជឿ​ចង់​អស់​ស៊ី​ក៏​មាន​ដែរ​…​។

អាណិត​ជាងគេ មេ​បក្ស​ប្រឆាំង​ទាំង​ទ្វេ​…​ដើរ​ឱ្យ​តត្រុក​ស្វែងរក​វប្បធម៌​សន្ទនា​…​ទីបំផុត​សន្ទនា​ចប់​…​បែរជា​«​ដុត​ខ្លួនឯង​»​មិនមែន​ដុត​ពេល​ស្លាប់​ទេ​…​គឺ​ដុត​«​ទាំង
រស់​»​តែ​ម្តង​…​តើ​ចំណេញ​ខ្មោច​អី​ទៅ ?

ពេលវេលា​នេះ បើ​កុំ​ទាស់​គ្នា​…​ល្អ​ណាស់ ! បើ​ចាំ​ដល់​១​ខែ​មុន​បោះ​ឆ្នោត​…​ចាំ​លាំង​គ្នា​ម្រយ​ៗ…​យើង​គិត​ថា​…​អ្នក​ចាញ់​និង​អ្នក​ឈ្នះ​ប្រាកដជា​ដឹង ។
បើ​លេង​គ្នា​ពី​ឥឡូវ​បែប​នេះ​…​យើង​គិត​ថា អ្នក​ចាញ់​នៅ​តែ​ចាញ់​…​អ្នក​ឈ្នះ​នៅ​តែ​ឈ្នះ​…​ហេ​! ហេ​!
អា​ឡេវ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ