ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ធម្មតា​! កីឡាករ​កូន​ខ្មែរ ក្លាយជា​កីឡាករ​លោតទឹក​ដ៏​ឆ្នើម​លើ​ទឹកដី​អា​មេ​រិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

ជា​កូន​ខ្មែរ ដែល​ចេញពី​កុមារ​កំព្រា ហើយ​ត្រូវ​បាន​ឪពុកចិញ្ចឹម​ជា​ជនជាតិ​អា​មេ​រិ​ក​យក​ទៅ​ចិញ្ចឹម តែ​ពេល​នេះ កីឡាករ Jordan Pisey ដែល​ជា​កូន​ខ្មែរ​សុទ្ធសាធ រស់នៅ​សហរដ្ឋអាមេរិក កំពុង​តែ​ត្រូវ​បាន​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក ជ្រើស​អោយ​

រាជធានី​ភ្នំពេញ ៖ ជា​កូន​ខ្មែរ ដែល​ចេញពី​កុមារ​កំព្រា ហើយ​ត្រូវ​បាន​ឪពុកចិញ្ចឹម​ជា​ជនជាតិ​អា​មេ​រិ​ក​យក​ទៅ​ចិញ្ចឹម តែ​ពេល​នេះ កីឡាករ Jordan Pisey ដែល​ជា​កូន​ខ្មែរ​សុទ្ធសាធ រស់នៅ​សហរដ្ឋអាមេរិក កំពុង​តែ​ត្រូវ​បាន​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក ជ្រើស​អោយ​ស្ថិត​នៅ​ក្នុង​បញ្ជី​ជា​កីឡាករ​ឆ្នើម​។ នេះ​ក៏​ចាត់​ទុក​ថា គឺជា​មោទនភាព​ធំ​មួយ​ផង​ដែរ សម្រាប់​ជនជាតិ​ខ្មែរ ដែល​កំពុង​ក្លាយ​ខ្លួន​ជា​កីឡាករ​ដ៏​ឆ្នើម នៅ​លើ​ទឹកដី​អា​មេ​រិ​ក​។

មាន​អាយុ​២២​ឆ្នាំ តែ​កីឡាករ Jordan Pisey ទើបតែ​បាន​ជាប់​ក្នុង​បញ្ជី​កីឡាករ​លោតទឹក​នៃ​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូ​ឡា​ពិ​ក​ឆ្នាំ​២០២១ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ជប៉ុន ក្រោយ​ពី​គេ​បាន​បំបាក់​កីឡាករ​ឆ្នើម​អា​មេ​រិ​ក​ជា​ច្រើន​រូប នឹង​ឈ្នះ​មេដាយ​ជា​ច្រើន​ពី​ការ​ប្រកួត​ក្នុងស្រុក​។

ជាមួយ​ទេព​កោសល្យ​ល្អ​ខាង​កីឡា​លោតទឹក​នេះ Jordan Pisey ត្រូវ​បាន​អតីត​កីឡាករ​ជម្រើសជាតិ​អា​មេ​រិ​ក​ម្នាក់ យក​ទៅ​រស់នៅ​នឹង​បង្ហាត់កីឡា​លោតទឹក​នេះ តាំងពី​អាយុ​៧​ឆ្នាំ ហើយ​នៅ​អាយុ​១២​ឆ្នាំ​រូបគេ​បាន​ប្រកួត​ឈ្នះ​ពានរង្វាន់​ថ្នាក់​ជាតិ​លើ​វិញ្ញាសា​លោតទឹក​កម្ពស់​១០​ម៉ែត្រ ព្រមទាំង​បាន​ឈ្នះ​មេដាយមាស ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​រដ្ឋ Arizona​។

លោក​បាន​ទាំង​ឈ្នះ​មេដាយ​ប្រាក់ និង​សំរឹទ្ធ នា​ការ​ប្រកួត​ថ្នាក់​ជាតិ ពីរ​ផ្សេង​ទៀត ពិសេស ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ Jordan Pisey បាន​ឈ្នះ​មេដាយ សំរឹទ្ធ ក្នុង​ការ​ប្រកួត​ហែល​ទឹក​កម្រិត​ពិភពលោក​មួយ នៅ​ប្រទេស​ព័រ​តូ​រី​កូ​។

ជាមួយ​លទ្ធផល​ដែល​ជា​មោទនភាព​នេះ ទើប​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក បាន​ដាក់​លោក​អោយ​ចេញ​ប្រ​កូត​អូ​ឡាំ​ពិ​ក​តំណាង​ប្រទេស​អា​មេ​រិ​ក ដែល​មាន​ន័យ​ថា ជនជាតិ​របស់​កម្ពុជា គឺ​ពិតជា​មិនធម្មតា​នោះ​ឡើយ បើ​ទោះជា​លោក​ត្រូវ​គេ​ដឹង​ថា ចេញ​ប្រកួត​តំណាង​អោយ​ប្រទេស​ដែល​លោក​ធំធាត់ តែ​ក៏​នៅ​តែ​មានឈ្មោះ​ជាដើម​កំណើត​ខ្មែរ​។ ម្យ៉ាង​លោក​ក៏​នៅ​តែ​បង្ហាញ​ថា លោក​គឺជា​ខ្មែរ ដែល​មានការ​រំពឹង​ថា នៅ​ពេល​ណាមួយ គឺ​លោក​ប្រាកដជា​បាន​តំណាង​អោយ​កម្ពុជា ហើយ​ចេញ​ទៅ​ប្រកួត​ដូច​គ្នា​បែប​នេះ​។

គួរ​ឱ្យ​ដឹង​ដែរ​ថា ធ្លាប់​បាន​មក​លេង​កម្ពុជា កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ ដោយ​បាន​ជួប​ជាមួយនឹង​ប្រធាន​សហព័ន្ធ​ហែល​ទឹក​កម្ពុជា ដោយពេល​នោះ​គេ​បាន​និយាយ​ថា គេ​ចង់​វិល មក​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ដណ្តើម​មេដាយ​ក្នុង​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​អនា​គត​។ ជាមួយនឹង​ឱកាស​បាន​តំណាង​ប្រទេស​មួយ​ដ៏​ធំ​របស់​ពិភពលោក​នេះ ចាត់​ទុក​ថា គឺជា​មោទនភាព​ដ៏​ធំ​របស់​ជាតិ​សាសន៍​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ