ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាន New Horizons នឹង​ធ្វើ​ដំណើរ​ទៅតំបន់​ខ្សែក្រវាត់ 2014 Mu69​នៅ​ឆ្នាំ​2019

8 ឆ្នាំ មុន

បន្ទាប់​ពី​ទៅ​ដល់​ភព​ព្លុ​យ​តុង និង​ភព​រណប​របស់​វា​កាលពី​ប៉ុន្មាន​ខែ​មុន យាន New Horizons របស់​អង្គការ NASA នឹង​ចាប់ផ្តើម​ចេញដំណើរ​ឆ្ពោះទៅ​កាន់​តំបន់​ខ្សែក្រវាត់ Kuiper Belt នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​ស្ថិត​នៅ​ពី​ក្រៅ​ដំណើរ​

បន្ទាប់​ពី​ទៅ​ដល់​ភព​ព្លុ​យ​តុង និង​ភព​រណប​របស់​វា​កាលពី​ប៉ុន្មាន​ខែ​មុន យាន New Horizons របស់​អង្គការ NASA នឹង​ចាប់ផ្តើម​ចេញដំណើរ​ឆ្ពោះទៅ​កាន់​តំបន់​ខ្សែក្រវាត់ Kuiper Belt នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​ស្ថិត​នៅ​ពី​ក្រៅ​ដំណើរ​គន្លង​របស់​ភព​ណឹ​ប​ទូ​ន​ដែល​គេ​មាន​ជំនឿ​ថា រួម​មាន​ផ្កាយដុះកន្ទុយ​, អាចម៍ផ្កាយ និង​វត្ថុ តូច​ៗ​ដទៃ​ផ្សេង​ទៀត​បង្កើត​បានជា​ផ្ទាំង​ទឹកកក ធំ​ៗ ។

យានអវកាស​នេះ​បាន​ចេញ​ប្រតិបត្តិការ​៤ លើក ជាប់​ៗ​គ្នា​ក្នុង​ខែតុលា និង​ខែវិច្ឆិកា ២០១៥ ។ ប្រព័ន្ធ​រុញច្រាន​ទាំងនេះ​គឺជា​ដំណើរ​គន្លង​ឆ្ងាយ​ជាងគេ​បំផុត​ដែល​យាន​ផ្សេង​ៗ​ទៀត​មិន​អាច​ធ្វើ​បាន​នោះ​ទេ ។ យាន New Horizons ឥឡូវនេះ​កំពុង​ស្ថិត​នៅ​លើ​បេសកកម្ម​ស្រាវជ្រាវ 2014 MU69 ដែល​ជា​តំបន់​ខ្សែក្រវាត់​ស្ថិត​នៅ​ទីតាំង​ពាន់​លាន​ម៉ៃ​ឆ្ងាយ​ពី​ភព​ព្លុ​យ​តុង ហើយ​វា​នឹង​ទៅ​ដល់​នៅ​ដើមឆ្នាំ​២០១៩​ផង​ដែរ ។

តំបន់​ខ្សែក្រវាត់ 2014 MU69 រក​ឃើញ​កាលពី​ខែមិថុនា ឆ្នាំ​២០១៤ ដោយ​ឧបករណ៍​តេ​ឡេ​ស្កុប​អាកាស ។ ផ្អែក​លើ​ពន្លឺ និង​រយៈ​ចម្ងាយ​វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ទំហំ​អង្កត់ផ្ចិត ៣០​ទៅ​៤៥​គីឡូម៉ែត្រ​ដែល​មាន​រយៈ​គន្លង​២៩៣​ឆ្នាំ ព្រមទាំង​មាន​ទំនោរ​ទាប​ផង​ដែរ ។ ការ​អង្កេត​នេះ​នឹង​បន្ត​ដើម្បី​សិក្សា​ពី​តំបន់​ខ្សែក្រវាត់​រហូត​ដល់​ឆ្នាំ​២០២២៕