ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ៖ កម្ពុជាមានអតីតយុទ្ធជនជាង ១០ម៉ឺននាក់កំពុងទទួលប្រាក់របបសន្តិសុខពីរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះមានអតីតយុទ្ធជនចំនួន ១០១ ២៨៧ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥១ ០០៧ នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះមានអតីតយុទ្ធជនចំនួន ១០១ ២៨៧ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥១ ០០៧ នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ នេះបើយោងសារលិខិត អបអរសាទរ ក្នុងឱកាសខួបលើកទី១៤ នៃទិវាអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២១ មិថុនា។

ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និង ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបលើកទី១៤ ទិវាអតីតយុទ្ធជនក ម្ពុជា ដើម្បីរំឭកដល់គំរូវីរភាព ដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែល បានពលិកម្មយ៉ា ងអង់អាចក្លា ហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូ មិជាទីស្នេហានៃ យើង។

សម្តេចនាយករដ្ឋមន្ត្រីដែលកំពុងស្ថិតក្នុងកំលុង ១៤ ថ្ងៃនៃការធ្វើចត្តាឡីស័កបានបន្តថា «ពលិកម្ម ប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺ បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភា ពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណា ចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិមាតុភូ មិ និងប្រជាជនកម្ពុជា» ។

សម្ដេចតេជោបានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០១ ២៨៧ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥១ ០០៧ នាក់ កំពុងទទួល ប្រាក់របបសន្តិសុខសង្គម ប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមេសា ឆ្នាំ២០២០ តទៅ រាជរដ្ឋាភិបាលបានតំឡើងប្រាក់ របបសន្តិសុខ សង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និងត្រូវ បន្ថែមឱ្យដល់ត្រឹម ៦៤ម៉ឺនរៀល ក្នុងមួយខែ។ ក្នុងនោះប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់គ្រួសារ និងកូនប្រចាំខែរបស់ អតីតយុទ្ធជន និងគ្រួ សារអតីតយុទ្ធជន បានកំពុងអនុវត្តដូចប្រាក់វិភាជន៍ គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល និងកង កម្លាំងប្រដាប់អាវុធផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន»។

សម្ដេចបន្តថា អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបានូវប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយធនាគារដៃគូនៅទូទាំង ២៥ រាជធានី ខេត្ត និងបើកប្រាក់របបសន្តិសុខសង្គម រៀងរាល់ពីរសប្ដាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។ រាជរដ្ឋាភិបាល បានផ្តល់ជូ នប័ណ្ណថែទាំសុខភាព (បស.ស) ជូនជនពិការ និវត្តជន និងជនបាត់បង់ សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិន បាច់បង់ប្រាក់។

ក្រៅពីនេះរាជរដ្ឋាភិ បាលបាន ដាក់ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីត យុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោធិនពិការ នៅតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ ភ្នំឆត នៅខេត្តបន្ទាយមានជ័យ។ ទន្ទឹមនឹងនេះផងដែរ សមាគមអតីតយុទ្ធជនកម្ពុជា និងសម្បុរសជននានា បានកសាងផ្ទះរាប់ ពាន់ខ្នងជូនបងប្អូនអតីតយុទ្ធជន នៅតាមបណ្តាសហគមន៍។ សមាគមអតីតយុទ្ធជនកម្ពុជា ដែលត្រូវបានប ង្កើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ បាននឹងកំពុងបំពេញ តួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់តួនាទី របស់បងប្អូនអតីតយុទ្ធជននៅក្នុងសង្គមជាតិ ដោយបំផុសស្មារតីសាមគ្គីភាពជួយគ្ន ទៅវិញទៅមក ដើម្បីលើកកម្ពស់ជីវភាព របស់បងប្អូនអតីតយុទ្ធជន និងគ្រួសារព្រមទាំងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់ អតីតយុទ្ធជន និងគ្រួសារ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងឱកាសខួបលើកទី១៤ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពា វនាវ ឲ្យ បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សា ស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិ មាតុភូមិ ដើម្បីបន្តធ្វើជាគំ រូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចង ចាំជានិច្ចនូវការ លះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ ជាទីស្នេហានៃយើង។ គ្រប់ក្រសួងស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំ គណៈប្រតិភូចុះសួរសុខទុក្ខបងប្អូនអតីត យុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេស យុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌល យោធិនពិការដើម្បីលើក ទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី។ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជន ឱ្យជួយផ្សព្វផ្សាយសារាចរ និងសារលិខិតរបស់ រាជរដ្ឋាភិបាលក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសមិទ្ធផលនានាពាក់ព័ន្ធនឹងវិស័យអតីតយុទ្ធជន ឱ្យសាធារណជនជាតិ និងអន្តរជាតិបានយល់ដឹង និងជ្រួតជ្រាបកាន់តែទូ លំទូលាយបន្ថែមទៀត។ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាពនូវការផ្ដល់សេវា របបសន្តិសុខសង្គមសម្រា ប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមរយៈ បេឡាជាតិអតីតយុទ្ធជននៅទូទាំងប្រទេស។

ម៉្យាងវិញទៀត ក្រសួងត្រូវខិតខំជំរុញការអនុវត្ត គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូល ក្នុងផែនការវិនិយោគសាធារណៈ របស់រាជរដ្ឋាភិបាល។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវ សហការជាមួ យក្រសួង ស្ថាប័នពាក់ព័ន្ធបន្តជំរុញការអនុ វត្តគោលនយោបាយស្ដីពីការផ្តល់ សម្បទានដី សង្គមកិច្ចជូនអតីត កងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្តេចក៏បានឲ្យក្រសួងស្ថាប័ នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុ ធគ្រប់ប្រភេទ ត្រូវចូលរួមក្នុ ងការជួយឧបត្ថម្ភ គាំទ្រដល់អតីតយុទ្ធជនជាពិ សេសត្រូវយកចិត្តទុ កដាក់ជួយឧបត្ថម្ភគាំ ទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការ លំបាក។ សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ត្រូវបន្តពង្រឹងពង្រីកសកម្មភាពរបស់សមាគមតាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២។ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវ បន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនា ទីអតីតយុទ្ធ ជន នៅក្នុងសង្គម និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវ ស្មារតីសាមគ្គីភាព និងកា រជួយជ្រោមជ្រែងគ្នាទៅវិញទៅមកព្រមទាំងចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ ៕ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ