ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រុះ​សក់​ទំពែក​មុន​អាយុ​50​អាច​ជួប​ហានិភ័យ​ពី​ជំងឺ​គាំងបេះដូង

9 ឆ្នាំ មុន

តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ Tokyo University របស់​ប្រទេស​ជប៉ុន​បាន​អះអាង​ថា បុរស​ដែល​ចាប់​ជ្រុះ​សក់​ទំពែក​ចំ​កណ្តាល​ក្បាល​មុន​អាយុ​៥០​ឆ្នាំ​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺ​បេះដូង​រហូត​ដល់​៥២​ភាគរយ

តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ Tokyo University របស់​ប្រទេស​ជប៉ុន​បាន​អះអាង​ថា បុរស​ដែល​ចាប់​ជ្រុះ​សក់​ទំពែក​ចំ​កណ្តាល​ក្បាល​មុន​អាយុ​៥០​ឆ្នាំ​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺ​បេះដូង​រហូត​ដល់​៥២​ភាគរយ​ធៀប​នឹង​អ្នក​ដែល​មិន​ទំពែក ។

ដោយឡែក សម្រាប់​អ្នក​ទំពែក​ខាង​មុខការ​សិក្សា​ដែល​បាន​ពិសោធ​លើ​មនុស្ស​ប្រមាណ​៤​ម៉ឺន​នាក់​បង្ហាញ​ថា ពួក​គេ​ប្រឈម​នឹង​ជំងឺ​បេះដូង​តែ​២២​ភាគរយ​ប៉ុណ្ណោះ ។ ចំណែក​អ្នក​ដែល​ទំពែក​ចំ​កណ្តាល​ក្បាល និង​ទំពែក​ខាង​មុខ​ផង​នោះ ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ឡើង​ដល់​៦៩​ភាគរយ ។ យ៉ាងណា​ក៏​ដោយ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​យល់​ស៊ីជម្រៅ​ពី​ទំនាក់ទំនង​រវាង​ក្បាលទំពែក និង​ជំងឺ​បេះដូង​នោះ​ទេ តែ​ពួក​គេ​ជឿ​ថា កម្រិត​អ័រម៉ូន​ភេទ Testosterone ខ្ពស់​ជា​មូលហេតុ​នាំ​ឱ្យ​បុរស​ជ្រុះ​សក់ ជា​ពិសេស​បុរស​ដែល​មានពូជ​អម្បូរ​ក្បាលទំពែក ។ មួយវិញទៀត អ័រម៉ូន​ភេទ Testosterone ក៏​ជាប់​ទាក់ទង​នឹង​ជំងឺ​បេះដូង ដែល​អាច​បំផ្លាញ​ឫស​សក់​ផង​ដែរ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​ថា ភាគច្រើន​នៃ​ការ​ទំពែក​ក្បាល​បង្ក​ឡើង​នៅ​ពេល​រណ្តៅ​ឫស​សក់​ពេញ​ទៅ​ដោយ Dihydrotestosterone ឬ DHT-​ជា​សារធាតុ​គីមី​ផលិត​ដោយ​អ័រម៉ូន​ភេទ​ឈ្មោល Testosterone ។ នៅ​ពេល​ដែល​សារធាតុ DHT ដ៏​ច្រើន​លើសលប់​ចរាចរណ៍​ក្នុង​ឈាម ឫស​សក់​ក៏​រួញ​ធ្វើ​ឱ្យ​សក់​ស្តើង​ទៅ​ៗ​ហើយ​ដុះ​តិច​ជាង​ពេល​ធម្មតា ។

លោក​ដេ​វី​ដ ហ្វេ​ន​តុ​ន​អ្នកឯកទេស​សុខភាព​សក់​នៅ​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស​បាន​និយាយ​ថា គ្រោះថ្នាក់​ដ៏​ធំ​បំផុត​គឺ​ការ​បញ្ជាក់​មិន​ច្បាស់លាស់​ចំពោះ​បុរស​វ័យក្មេង​ដែល​ទំពែក​ខាង​មុខ ។ លោក​ថា បុរស​ដែល​ទំពែក​ខាង​មុខ​ក្នុង​វ័យក្មេង និង​ទំពែក​ចំ​កណ្តាល​ក្បាល​នៅ​ពេល​គេ​ឈាន​ចូល​វ័យចាស់​បន្តិច ពួក​គេ​ទាំងនោះ​ប្រហែលជា​មិន​អាច​គេច​ផុត​ពី​ការ​ប្រឈម​បាន​ទេ តែ​វា​មាន​ប្រយោជន៍​ម្យ៉ាងដែរ​ដាសតឿន​ឲ្យ​ប្តូរ​បែបបទ​នៃ​ការ​រស់នៅ​ចាប់ពី​វ័យក្មេង​ទៅ ៕