ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរព្រំ​ដែន​​ត្រូវ​គេ​ឆក់​ត្រី​ខាង​​​ទឹក​​ដី​​សៀម​​យ៉ាង​​អនា​ធិប​តេយ្យ

15 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ អតីត​អូរ​ជ្រៅ​​ពុះ​ចែក​​ព្រំ​ដែន​ខ្មែរសៀម​​ដែល​មាន​ទឹក​ជ្រៅ​មិន​ដែល​​រីង​ហើយសំបូរ​​ទៅ​ដោយ​​មច្ឆា​ចម្រុះផង​នោះ ពេល​នេះ​គេ​សង្កេត​ឃើញមាន​ហ្វូង​មនុស្ស​មួយ​ក្រុម​​នៅ​ខាង​ទឹក​ដី​សៀមបាន​នាំគ្នា​យកប្រដាប់​ឆក់​ត្រី​ដែលត​ចរន្តអគ្គិសនី​ពី​លំនៅ​ឋានក្នុង​ភូមិ​​សៀម​​ទល់​មុខភូមិ​ស្ទឹង​បត់ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែតឆក់ត្រី​ក្នុងអូរ​ព្រំ​ដែន​យ៉ាង​អនាធិ​ប​តេយ្យ​​ហាក់​គ្មាន​អ្នកណា​ហាម​ឃាត់​ឡើយ ។ កន្លែង​ដែល​ប្រជាជន​សៀម​នាំគ្នា​ឆក់ត្រី​នោះ​ គឺ​ទល់មុខ​ច្រក​ប៉ុសិ៍្ត​​ស្ទឹ​ងបត់​របស់​​​ប៉ូលិសការ​ពារ​ព្រំ​ដែន​គោក​វរ​សេនាតូច​លេខ​៨៩១របស់​កម្ពុជា ។

បើ​តាម​​ប្រភព​ពីប្រជា​ពល​រដ្ឋ​​នៅ​តាមបន្ទាត់​ព្រំ​ដែន​ចំណុច​មានការ​ឆក់​ត្រី​នោះ​​បានបង្ហើប​ឱ្យ​ដឹង​ថា ការ​ឆក់​​ត្រីតាមអូរ​ព្រំដែន​របៀប​នេះ​ គឺមិន​មែន​​មាន​តែ​ភាគី​សៀម​ទេ ខាង​ខ្មែរក៏​មាន​ដែរ​ ប៉ុន្តែ​ប្រភពបានប្រាប់​ថា កើត​ឡើង​ភាគី​ច្រើន​​តែ​​ពេលយប់ ។​ ក្រុម​អ្នកឆក់​មាន​គ្នា​៥​ ទៅ​៦​នាក់​អ្នកខ្លះ​កាន់ការុងចាំ​រើស​ត្រី​​ អ្នកខ្លះចាំ​ចុះ​រា​វ​ចាប់​ត្រីក្រោយ​ការ​ឆក់​ និងអ្នកខ្លះ​ដើរ​អូស​ខ្សែ​ភ្លើង ។​ ការ​ឆក់ត្រី​របៀប​នេះ បើ​ទោះ​ជា​ខាង​កម្ពុជា​ក្តី ឬ​សៀម​ក្តីគឺមិនគួរ​​ឱ្យ​កើត​មាន​នោះ
​ទេ គួរតែ​​​មានការ​ហាម​ប្រាម​ ព្រោះ​វា​ជា​​អូរ​ព្រំ​ដែន​រួម​នៃ​ប្រទេស​ទាំង​២ ។ ម្យ៉ាង​ទៀត ត្រី​ទាំង​ឡាយ​​ណា​ដែល​ឆក់ហើយ​ចាប់មិនបាន គឺ​វា​មិន​​អាច​​បន្ត​ពូជ​បាន​ទៀត​ទេ ។ គេ​សង្ឃឹម​​ថា ​បន្ទាប់​ពីមានការរិះ​គន់​​​នេះទៅ​សមត្ថកិច្ច​នៃប្រទេស​ទាំង២​នឹងមានវិធាន​ការ​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​បទ​ល្មើស​នេ​សាទ​ក្នុងអូរ​ព្រំដែន​នៃ​ប្រទេស​​ទាំង២​ ​ឬ​ក៏​ត្រូវ​មាន​ការហាមប្រាម​ដើម្បី​រក្សា​ត្រី​ក្នុង​អូ​រព្រំ​ដែន ​ឱ្យ​បាន​គង់វង្ស ៕