ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ ត្រឡប់​ពី​ដឹក​អីវ៉ាន់​ឲ្យ​ភ្ញៀវ ត្រូវ​ក្មេងស្ទាវ​មួយក្រុម ដេញ​វាយ ផ្អើល​ពេញ​ផ្លូវ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ក្មេងស្ទាវ​មួយក្រុម មាន​គ្នា​ជាង ១០​នាក់ ប្រដាប់​ដោយ​ដាវ​សាំង​ម៉ូ​រ៉ៃ ខ្សែក្រវ៉ាត់ និង​កាំបិត បាន​ជិះ​ម៉ូតូ ដេញ​វាយ​បុរស​ម្នាក់ តាំងពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ…

​ភ្នំពេញ​៖ ក្មេងស្ទាវ​មួយក្រុម មាន​គ្នា​ជាង ១០​នាក់ ប្រដាប់​ដោយ​ដាវ​សាំង​ម៉ូ​រ៉ៃ ខ្សែក្រវ៉ាត់ និង​កាំបិត បាន​ជិះ​ម៉ូតូ ដេញ​វាយ​បុរស​ម្នាក់ តាំងពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ រហូតដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ បណ្ដាល​ឲ្យ​បុរសរងគ្រោះ របួស​ជាំខ្លួន និង​បែក​មាត់ បង្ក​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ជួយ​បំបែក​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧ និង ៤០​នាទី​យប់ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១ នៅមុខ​ហាង មី​ហឹរ ច្រមុះជ្រូក​ស្ទឹងមានជ័យ តាម​បណ្ដោយ​វិថី​ចោមចៅ (​វេ​ង​ស្រេង​) ក្នុងភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។

​ជនរងគ្រោះ​មានឈ្មោះ ជិន សុ​បញ្ញា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់ ស្នាក់នៅ​ម្ដុំ​វត្ត​ពោធិញាណ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។

​តាម​សម្ដី​បុរសរងគ្រោះ មុន​កើតហេតុ រូបគាត់​បាន​ដឹក​អីវ៉ាន់​ឲ្យ​ភ្ញៀវ នៅ​ម្ដុំ​ផ្សារ​អូរ​ឡាំ​ពិ​ក រួច​ក៏​ត្រឡប់មកផ្ទះ​វិញ​នៅ​ម្ដុំ​វត្ត​ពោធិញាណ ខណៈ​ធ្វើដំណើរ​តាមផ្លូវ​ព្រះ​មុនី​រ៉េត មកដល់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក៏មាន​ក្មេងស្ទាវ ២​នាក់ បាន​ធាក់​ម៉ូតូ​របស់គាត់ ទាំង​ដែល​រូបគាត់ គ្មាន​កំហុស និង​មិនបាន​ឈ្លោះ​គ្នា​ពីមុនមក ហើយ​គាត់ ក៏​ធ្វើដំណើរ​ទៅមុខ ដោយ​បន្ថែម​ល្បឿន​។ បន្ទាប់មកទៀត ក្មេងស្ទាវ​ទាំងនោះ ដែលមាន​បក្ខពួក​បន្ថែ​ម​ជិត ១០​ម៉ូតូ បាន​ជិះ​ដេញតាម​រូបគាត់ ធាក់​ផង​វាយ​ផង រហូតដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ ទើប​ពួកគេ ប្រើ​ដាវ​សាំង​ម៉ូ​រ៉ៃ ខ្សែក្រវ៉ាត់ និង​កាំបិត កាប់​ទៅលើ​រូបគាត់​ទាំង​កំរោល​។ សំណាងល្អ ដែល​ក្រុមក្មេងស្ទាវ​ទាំងនោះ ប្រើ​ខ្នងកាំបិត​កាប់​លោក​ប៉ុណ្ណោះ ធ្វើ​ឲ្យ​លោក​របួស​ជាំខ្លួន និង​បែក​មាត់​តិចតួច​។

​ក្នុង​ហេតុការណ៍​ខាងលើនេះ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​អ្នក​​ដំណើរ​ឈប់ឈរ​​មើល ព្រមទាំង​ជួយ​ស្រែក​ឃាត់ ទើប​ក្រុមក្មេងស្ទាវ​ទាំងនោះ បំបែក​គ្នា ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​។

​ក្រោយ​កើតហេតុ ជនរងគ្រោះ ក៏បាន​សម្រេចចិត្ត​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ ឲ្យ​ជួយ​អន្តរាគមន៍ ស្វែងរក​ចាប់ខ្លួន​ក្រុមក្មេងស្ទាវ​ទាំងនោះ យកមក​ទទួលទោស​តាមច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ