ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ត្រូវ​ចោរ លួច​កាច់​កញ្ចក់​ចំហៀង​ខាងឆ្វេង យកទៅ​បាត់​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក Ford Raptor F150 ពណ៌​ខ្មៅ ជា​របស់​ម្ចាស់​ហាង​លក់​ទូរស័ព្ទ យីហោ តាំង…

​ភ្នំពេញ​៖ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក Ford Raptor F150 ពណ៌​ខ្មៅ ជា​របស់​ម្ចាស់​ហាង​លក់​ទូរស័ព្ទ យីហោ តាំង គីម​ឡេង ត្រូវបាន​ចោរលួច​កាច់​កញ្ចក់​ចំហៀង​ខាងឆ្វេង បានសម្រេច​។ រថយន្ត​នោះ ចត​នៅមុខ​ហាង​លក់​ទូរស័ព្ទដៃ​របស់ខ្លួន កាលពី​វេលា​ម៉ោង ៧ និង ៥៩​នាទី​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១ នៅមុខ​ហាង​លក់​ទូរស័ព្ទ​យីហោ តាំង គីម​ឡេង (​សាខា​ទី​១) ស្ថិតនៅ​ផ្ទះ​លេខ​៤៨ និង​ផ្ទះ​លេខ​៥០ ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​ម្ចាស់​រថយន្ត មានឈ្មោះ តាំង គីម​ឡេង អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៩A សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ រូបគាត់​បាន​បើករថយន្ត ម៉ាក Ford Raptor F150 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា TH.RY569 បានមក​ឈប់​នៅមុខ​ហាង​លក់​ទូរស័ព្ទដៃ​របស់ខ្លួន ស្ថិតនៅ​ចំណុចកើតហេតុ​ខាងលើ ដើម្បី​ពិនិត្យមើល​ការងារ ដែល​បាន​លក់​ចេញ​តាំងពីព្រឹក និង​បូកសរុប​តម្លៃ លុះ​ពេល​ពិនិត្យមើល​រួច រូបលោក ក៏បាន​ដើរចេញ​មកវិញ ស្រាប់តែ​ឃើញ​រថយន្ត​របស់លោក បាត់​កញ្ចក់​ចំហៀង​ខាងឆ្វេង​បាត់ទៅហើយ​។

លោក​ឆែក​កាំ​មេ​រ៉ា​សុវត្ថិភាព​មើលឃើញ​ជនសង្ស័យ​ម្នាក់ ភិនភាគ​ពាក់​អាវដៃវែង​ពណ៌​ខ្មៅ មួក​ខ្មៅ ខោ​ខ្មៅ បាន​ដើរ​មកពី​ទិស​ខាងត្បូង រួច​ចូលមក​ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត យកទៅ​បាត់​។ ចោរ​នោះ ហាក់បីដូចជា មិនមាន​ការភ័យខ្លាច ចំពោះ​សមត្ថកិច្ច​បន្តិច​សោះឡើយ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​វាលវង់ បាន​ចុះមក​កន្លែងកើតហេតុ ហើយ​ម្ចាស់​រថយន្ត រងគ្រោះ ក៏បាន​បង្ហាញ​វិ​ដេ​អូ ដែល​ថត​បាន តាមរយៈ​កាំ​មេ​រ៉ា​សុវត្ថិភាព អោយ​សមត្ថកិច្ច បានដឹង និង​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វា​ល​វង់ ដើម្បីអោយ​សមត្ថកិច្ច ជួយ​ស្រាវជ្រាវ រកមុខ​ជនសង្ស័យ​នោះ យកមក​ផ្ដន្ទាទោស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ