ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ចូល​លួច​ម្តង​ហើយ ពេលនេះ យក​ឡាន​មក​ចូល​លួច​ដឹក​ក្របី ៦​ក្បាល បើក​ទៅ​បាត់

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ក្របី ដែល​ចងទុក​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល ៣០​ម៉ែត្រ ត្រូវបាន​ចោរ បើកឡាន​ចូលមក​ដឹក​ក្របី ៦​ក្បាល ហើយ​បើក​ចេញ​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​មាន​ក្របី…

ខេត្តសៀមរាប​៖ ក្របី ដែល​ចងទុក​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល ៣០​ម៉ែត្រ ត្រូវបាន​ចោរ បើកឡាន​ចូលមក​ដឹក​ក្របី ៦​ក្បាល ហើយ​បើក​ចេញ​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​មាន​ក្របី រត់​រួច​មកវិញ ២​ក្បាល​។ ហេតុការណ៍​ចោរលួច​ក្របី​នោះ បានកើត​នៅ​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ក្នុងភូមិ​បុស្ស​ធំ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល ស្រុក​ប្រាសាទបាគង បាន​ប្រាប់ថា ក្រោយ​កើតហេតុ ម្ចាស់​ក្របី​បានមក​ដាក់ពាក្យ​បណ្តឹង​ថា បាត់​ក្របី​មួយ​ក្រោល មាន​ចំនួន ៦​ក្បាល ឈ្មោល ២​ក្បាល ញី ៤​ក្បាល ក្នុងនោះ មាន​សម្បុរ​ស ១(​ឃ្លៀច​)​។ ក្របី ដែល​ចោរលួច​នោះ នៅ​ចំនុច​ភូមិ​បុស្ស​ធំ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ដែល​ចងទុក​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល ៣០ ម៉ែត្រ គ្មាន​របង​គ្មាន​ក្រោល នៅវេលា​ម៉ោង ៥​ព្រឹក ថ្ងៃទី​២០ ខែមិថុនា​ឆ្នាំ​២០២១ ខណៈពេល​ជនរងគ្រោះ ភ្ញាក់ឡើង​បម្រុង ទៅ​ដឹក​ក្របី ទៅ​ស្រែ ក៏​ឃើញ​បាត់អស់​តែម្តង​។​

​ប្រភព​បាន​បញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ឈឺ​ន មៃ ភេទ​ស្រី អាយុ ៥២​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រហូត​ម៉ោង ៥ និង ០០​នាទី​ព្រឹក ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ទើប​ជនរងគ្រោះ ដឹងខ្លួន ទៅ​មើល​ក្របី ក៏​បាត់ រួច​បាន​រាយការណ៍​ជូន​នគ​បាល​ប៉ុស្តិ៍នគរបាល​អំពិល​។ ខណ​:​ពេលនោះ កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​រាយការណ៍​បន្ត ទៅ​អធិការដ្ឋាន នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ជនល្មើស យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​

​ម្ចាស់ក្របី​ បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពីមុន គាត់​ចិញ្ចឹម​ក្របី ចំនួន ១២​ក្បាល ហើយ​ក្នុងអំឡុង​ឆ្នាំ​២០១៩ ចោរ​ចូល​លួច​ដឹក​តាម​ឡាន​អស់ ៦​ក្បាល ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​ជនសង្ស័យ ចំនួន ៩ នាក់ ដែល​មកពី​ខេត្តពោធិ៍សាត់​។ បច្ចុប្បន្ន កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ កំពុង​ស្វែងរក តាម​ចាប់ខ្លួន​ជនសង្ស័យ យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។

​គួរបញ្ជាក់​ផងដែរ​ថា ក្នុងស្រុក​ប្រាសាទបាគង មាន​បទល្មើស​កើនឡើង ដូចជា ចោរ លួច ម៉ូតូ និង​ចោរ លួច គោ ក្របី ជាដើម ប៉ុន្តែ​ចាប់បាន​ជនសង្ស័យ ចំនួន ៩ នាក់ ករណី​លួច​គោក្របី ក្នុងអំឡុង​ឆ្នាំ​២០១៩ យកទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ផងដែរ​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ