ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជន​ក្លែងបន្លំ​ជា​មន្ត្រី​នគរបាល​គ្រឿងញៀ.ន​៤​នាក់ តែងតែ​អុកឡុក​ក្នុង​រាជធានី​ភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ បង្ក្រាប​ក្រុម​ជន​ទុច្ចរិត​មួយ​ក្រុម​​តែងតែ​ក្លែងបន្លំ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន ហើយ​លួច​ធ្វើ​សកម្មភាព​ចាប់​ប្រជាពលរដ្ឋ​

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បើក​កិច្ចសហការ​ជាមួយ​នគរបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ជន​ទុច្ចរិត​មួយ​ក្រុម​ដែល​តែងតែ​ក្លែងបន្លំ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ហើយ​លួច​ធ្វើ​សកម្មភាព​ចាប់​ប្រជាពលរដ្ឋ​ជំរិត​យក​ប្រាក់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​ចំនួន​៤​នាក់ ។

ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​ទាំង​៤​នាក់​ខាងលើ​នេះ ក្នុង​នោះ​រួម​មាន ៖ ១.​ឈ្មោះ កេ​ត វី​រី​យ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​មេ​ក្លោ​ង​ផ្តើមគំនិត​) ២.​ឈ្មោះ សយ តុលា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​អ្នកសមគំនិត​) ៣.​ឈ្មោះ ផា​ន់ វីរ​:​ភក្តី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ (​អ្នកសមគំនិត​) និង​៤.​ឈ្មោះ សល់ ភារ​: ភេទ​ប្រុស អាយុ ៣១​ឆ្នាំ (​អ្នកសមគំនិត​) ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជន​ទុច្ចរិត​ទាំង​៤​នាក់​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ជា​បន្តបន្ទាប់​ពី​ពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្ដី​ពី​ជនសង្ស័យ​មួយ​ក្រុម​បាន​បង្ហាញ​អត្តសញ្ញាណ (​ស្លាក​ពាក់​ឯកសណ្ឋាន​ជា​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​) ដោយ​ប្រើ​ធ្យោ​បាយ រថយន្ត និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ចាប់​ពលរដ្ឋ​សម្លុត​យក​ប្រាក់​ជា​ថ្នូរ​នៃ​ការ​ដោះ​លែង​វិញ ។

ដោយ​អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ ក្នុង​នាម​នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។

នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​២៤​និង​០០​នាទី​រំលង​អធ្រាត្រ នៅ​ចំណុច​ភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៤) សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​បាន​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​បង្ក្រាប​ជាក់ស្តែង​ក្រុម​ក្លែងខ្លួន​ជា​សមត្ថកិច្ច​នគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​កំពុង​ធ្វើ​សកម្មភាព​ចាប់​ពលរដ្ឋ​សម្លុត​យក​ប្រាក់ ។

ដែល​កន្លង​មក ក្រុម​ជនសង្ស័យ​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់​ពលរដ្ឋ​សម្លុត​យក​ប្រាក់​ជា​ច្រើន​លើក​មក​ហើយ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ហើយ​មហាជន​តែងតែ​យល់​ច្រឡំ​ថា ជា​កម្លាំង​សមត្ថកិច្ច​របស់​អង្គភាព​មន្ទីរ​ប្រ​ឆាំ​បទល្មើស​គ្រឿងញៀន តែ​ការ​ពិត​ត្រូវ​បាន​បកស្បែក គឺ​ជន​ទុច្ចរិត​បាន​ក្លែងបន្លំ ។

ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ខាងលើ និង​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ ១- រថយន្ត​១​គ្រឿង​, ២- ម៉ូតូ​២​គ្រឿង​, ៣- អាវុធ​ខ្លី​(​ជ័រ​)១​ដើម​, ៤- វិទ្យុទាក់ទង​ម៉ាក​មូ​តូ​រ៉ូ​ឡា​១​គ្រឿង​, ៥- ឯកសណ្ឋាន​នគរបាល​២​កំ​ប្លេ និង​អាវ​១, ៦- មួក​នគរបាល​១, ៧- ខ្សែ​ក្រ​វ៉ា​ត់​នគរបាល​១, ៨- អាវ​គ្រោះ ១ មាន​ផ្លា​ក់​សញ្ញា​គ្រឿងញៀន​. ៩- អាវកាក់ ១ មាន​ផ្លា​ក់​សញ្ញា​គ្រឿងញៀន​, ១០- កាបូ​កដៃ​មាន​សញ្ញា​នគរបាល​គ្រឿងញៀន ១. ១១- កាត​នគរបាល​ក្លែងក្លាយ ចំនួន ៣​សន្លឹក​, ១២- កាត​សារព័ត៌មាន​កំពង់សោម​ប៉ុស្តិ៍ ១​សន្លឹក​, ១៣- តេស្ត​ទឹកមូត្រ​រក​សារធាតុ​ញៀន ១​តេស្ត​, ១៤- កាត​កម្លាំង​មូលដ្ឋាន​សម្ងាត់​ក្លែងក្លាយ ២​សន្លឹក​(​ក​៧ ក​៥), ១៥- កាត​សម្គាល់​អាវុធ​ខ្លី ១​សន្លឹក​, ១៦- អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ១​សន្លឹក និង​១៧-​កាត​ចាក់​វ៉ាក់សាំង ១​សន្លឹក ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាង​រួច ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ